ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោករដ្ឋមន្ត្រីខៀវ កាញារីទ្ធ គាំទ្រ​​អនុសាសន៍​សម្តេច​តេជោ​​បង្កើត​ធនាគារ​​​ឈាម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​រដ្ឋមន្ត្រី​​ក្រសួងព័ត៌​មាន​​លោក​ខៀវ កាញារីទ្ធ ​​​បាន​ធ្វើការ​អំពាវ​នាវ​​​ និង​ជំរុញ​​​ឱ្យស្ថានីយទូរទស្សន៍​​ទាំងអស់​​​ធ្វើការ​ផ្សព្វ​ផ្សាយ​ប្រសាសន៍ ​​របស់​សម្តេច​​អគ្គមហាសេនា​បតី​តេជោ​​ហ៊ុន​ សែន ​ដែលបាន​​​ថ្លែង​កាល​​ពីថ្ងៃទី​​១២ កញ្ញា ​​​ឱ្យ​មាន​​ការ​បង្កើត​ធនាគារ​ឈាម​​ដោយ​សប្បុរស​ ដើម្បីសង្គ្រោះ​​​ដោយ​យកគំរូ​តាម​​សមា​គម​​យុវជន​គណបក្ស​​​ប្រជាជន​​កម្ពុជា ​​ខេត្ត​កណ្តាល​​​។​

រាជធានីភ្នំពេញ​​​​ ៖ ​រដ្ឋមន្ត្រី​​ក្រសួងព័ត៌​មាន​​លោក​ខៀវ កាញារីទ្ធ ​​​បាន​ធ្វើការ​អំពាវ​នាវ​​​ និង​ជំរុញ​​​ឱ្យស្ថានីយទូរទស្សន៍​​ទាំងអស់​​​ធ្វើការ​ផ្សព្វ​ផ្សាយ​ប្រសាសន៍​​របស់​សម្តេច​​អគ្គមហាសេនា​បតី​តេជោ​​ហ៊ុន​ សែន ​ដែលបាន​​​ថ្លែង​កាល​​ពីថ្ងៃទី​​១២ កញ្ញា ​​​ឱ្យ​មាន​​ការ​បង្កើត​ធនាគារ​ឈាម​​ដោយ​សប្បុរស​ ដើម្បីសង្គ្រោះ​​​ដោយ​យកគំរូ​តាម​​សមា​គម​​យុវជន​គណបក្ស​​​ប្រជាជន​​កម្ពុជា​​ខេត្ត​កណ្តាល​​​។

លោករដ្ឋមន្ត្រី​​​​បាន​ថ្លែង​បែបនេះ ​នៅក្នុង​​ពិធី​បរិ​ច្ចាគ​​​​ឈាមដោយ​សប្បុរស​​របស់​ថ្នាក់ដឹកនាំ​​ និង​​មន្ត្រី​​​​រាជ​ការ​ក្រសួងព័ត៌មាន​​​កាលពីព្រឹកថ្ងៃ​ទី​​​១៤ ​កញ្ញា​។​ លោករដ្ឋមន្ត្រី​​មានប្រសាសន៍​ថា យើង​​រីករាយ​​ក្នុងការ​​អនុវត្ត​​​​តាមសេចក្តី​​អំពាវ​នាវ​របស់សម្តេចតេជោ​​​ ដែលបានអំពាវ​នាវ​​​​ឱ្យ​យក​គំរូ​​តាម​សមាគម​​យុវជន​ខេត្តកណ្តាល ដែល​​បាន​បង្កើត​​​​ជាធនាគារ​ឈាម​​។ ​​នេះជា​ចំណុច​​ល្អ​មួយ ដែលទូរទស្សន៍​​អាច​ដាក់​​ជា​សម្តី ឬ​ក៏​​រត់​​ជា​អក្សរ​ក៏​បាន​​តាម​កញ្ចក់​​​ទូរទស្សន៍​។ ​​ការ​ផ្សព្វផ្សាយ​​​អនុ​សាសន៍​​​នេះ​អាច​​ធ្វើ​ឡើង​​ជា​រឿយៗ​ ​​ឬមួយ​សប្តាហ៍​​​ម្តង ដើម្បី​​​ឱ្យ​មាន​​​​​ការជ្រួត​ជ្រាប​ទៅ​ដល់​មជ្ឈ​ដ្ឋានទូទៅ ។​ក្រសួង​ព័ត៌មាន​​​​នឹង​អនុវត្ត​​​ការ​ផ្តល់ឈាម​​នេះ​​ជា​បន្ត​​បន្ទាប់ ប៉ុន្តែ​​​ឥឡូវ​នេះ​​ខ្ញុំ​​យក​តាម​ប្រសាសន៍​​របស់​សម្តេច​​​​នាយករដ្ឋមន្ត្រី​​​ ដោយ​រួម​គ្នា​បង្កើត​​​ជាធនាគារ​​​ឈាមវិញ ​​ដែល​អាច​ផ្លាស់ប្តូរ​​​ ហើយ​នៅ​​ពេល​​ដែលយើងត្រូវ​ការ​​ឈាម​អាច​​ជួយ​គ្នា​​​​បាន​​ភ្លាមតែម្តង​។

សូមរំលឹក​ថា នៅក្នុងពិធី​​ប្រគល់​សញ្ញា​បត្រ​​ដល់​និស្សិត​នៅ​មជ្ឈ​មណ្ឌល​​​សន្និសីទ​​​កោះពេជ្រ កាលពីថ្ងៃទី​១២ កញ្ញា ​​សម្តេច​​​តេជោ​នាយក​រដ្ឋមន្ត្រី​​​មាន​ប្រសាសន៍​ថា​​ ការបង្កើត​​ធនាគារ​ឈាម​​ដែល​ជា​ការ​ផ្តួច​ផ្តើម​​​​​របស់​យុវជន​គណ​បក្ស​​​ប្រជាជន​នៅ​​ខេត្តកណ្តាល​​​​ គប្បី​ត្រូវ​បាន​​ពង្រីក​ពីខេត្ត​​​​កណ្តាល​ទៅកាន់​​​ខេត្ត​​​ដទៃ​ទៀត ។​ការ​​បង្កើត​​ធនាគារ​​​ឈាមនេះ មិនចាំបាច់​​​​បូម​ឈាម​​មកស្តុក​ទេ ​ឈាមនេះ​ត្រូវ​ទុក​នៅខ្លួន​យើង​ម្នាក់​ៗ​តែ​ម្តង ​ហើយ​​គេ​អាច​​​ជួយ​គ្នា​​​​ផ្តល់ឈាម​​​ម្តង​​ម្នាក់​ៗ ​ឬ​ក៏​អាច​​​ផ្ទេរឈាម​​​ទៅ​អ្នកដទៃ​​​នៅ​ពេល​មាន​តម្រូវ​ការ​​​ដែលនេះគឺជា​ការ​បង្កើត​​សម្ព័ន្ធភាព​​នៃការ​ផ្លាស់ប្តូរ​​ការ​ផ្តល់ឈាម ​ការ​បរិ​ច្ចាគ​​​ឈាម ​ដែល​ជា​ការ​​​ធានា​​​​នូវសាមគ្គី​​​ភាព​ក្នុង​ចំណោម​​​​យុវជន​សម្រាប់​​ការផ្តល់ឈាម​​សង្គ្រោះ​ជីវិត​​មនុស្ស​​។

លោកខៀវ កាញារីទ្ធ ​​មានប្រសាសន៍​​ថា ប្រសាសន៍​​របស់សម្តេច​​​​​តេជោ​ហ៊ុន សែន ​មាន អត្ថ​ន័យ​​​សំខាន់​​ណាស់ ​​ដែលបណ្តា​ស្ថានីយ​​ទូរទស្សន៍​គប្បី​​​ធ្វើការ​​​ចាក់​ផ្សាយ ៕