ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីស្នាក់​ការសាខា​កាកបាទ​ក្រហម​​កម្ពុជា​រាជធានី​បើក​សម្ពោធ​​​ជាផ្លូវ​ការ​

12 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ អគារ​ទីស្នាក់​​ការ​​​សាខា​​​​កាកបាទក្រហម​កម្ពុជា​រាជធានីភ្នំពេញ​​​ដែល​​ ទើប​​សង់​ថ្មី​​​មាន​ទីតាំងនៅជិត​ផ្សារ​ដើមគ​ ត្រូវ​បាន​​​​រៀប​ចំ​ពិធីសម្ពោធ​​​ដាក់​ឱ្យប្រើ​ប្រាស់​​​​ជា​ផ្លូវ​ការ​​​​ កាលពី​ថ្ងៃទី​​១៤ កញ្ញា ក្រោម​​​អធិបតីភាព​​​លោក​ជំទាវ​​កិត្តិព្រឹទ្ធបណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន​សែន ​ប្រធាន​​កាក​បាទ​ក្រហម​​កម្ពុជា ។

រាជធានីភ្នំពេញ ៖ អគារ​ទីស្នាក់​​ការ​​​សាខា​​​​កាកបាទក្រហម​កម្ពុជា​រាជធានីភ្នំពេញ​​​ដែល​​ទើប​​សង់​ថ្មី​​​មាន​ទីតាំងនៅជិត​ផ្សារ​ដើមគ​ ត្រូវ​បាន​​​​រៀប​ចំ​ពិធីសម្ពោធ​​​ដាក់​ឱ្យប្រើ​ប្រាស់​​​​ជា​ផ្លូវ​ការ​​​​កាលពី​ថ្ងៃទី​​១៤ កញ្ញា ក្រោម​​​អធិបតីភាព​​​លោក​ជំទាវ​​កិត្តិព្រឹទ្ធបណ្ឌិត​​ប៊ុន រ៉ានី  ហ៊ុន​សែន ​ប្រធាន​​កាក​បាទ​ក្រហម​​កម្ពុជា ។

មាន​​ប្រសាសន៍​ក្នុង​ឱកាស​​​នោះ​​លោក​ជំទាវ​​​ ​កិត្តិព្រឹទ្ធបណ្ឌិត​បាន​ណែនាំ​​​ដល់​បណ្តា​​សាខា​​កាក​បាទក្រហម​ទាំងអស់​​​ឱ្យ​បន្ត​​កិច្ច​សហប្រតិបត្តិ​ការ​​​ល្អ​ជាមួយ​​​គ្នា​ និង​ប្រឡង​ប្រណាំង​​គ្នា​ដើម្បី​ធ្វើ​ឱ្យ​មានការ​រីកចម្រើន​​នៅ​ក្រោម​គោល​​ការ​ណ៍​​គ្រឹះ​​ដ៏រឹងមាំ​របស់​ទីស្នាក់​ការ​​​កណ្តាល​​កាកបាទក្រហម​​​កម្ពុជា​ដែល​ជា​​​អ្នក​ជួយ​​ទាំងថវិកា​​និង​បច្ចេកទេស​បើ​សិន​ជា​មាន​ការ​​ចាំបាច់​​​។  ​លោក​ជំទាវ​សង្កត់​ធ្ងន់​ថា មន្ត្រី​​​កាកបាទ​ក្រហម​ទាំងឡាយត្រូវ​តែខិត​ខំ​​​ពួត​ដៃគ្នា​​​ធ្វើ​សកម្មភាព​​មនុស្ស​​​​ធម៌​ឱ្យ​បាន​​មុត​ស្រួច​ដើម្បី​​​​ផ្តល់​ភាព​​កក់​ក្តៅ​​​​ដល់​ប្រជាពលរដ្ឋ​​កម្ពុជា​ដែល​​​កំពុង​ត្រូវ​ការ​ជំនួយ​មនុស្សធម៌ ។​ ដរាប​ណា​​ប្រជា​ពលរដ្ឋ​នៅ​តែ​ត្រូវ​ការ​កម្លាំង​​មនុស្សធម៌​​ កាកបាទក្រហម​​កម្ពុជា​​​ក៏នៅតែផ្តល់​​ក្តីសង្ឃឹម​​ដល់​ប្រជា​ពលរដ្ឋ​​វិញ​ដែរ ។ ​ថ្ងៃទី​៨ ឧសភា ​ជា​កម្លាំង​​​មនុស្ស​​ធម៌​ដ៏​ធំបំផុត​របស់​កាកបាទ​ក្រហម​កម្ពុជា​ដែលអាច​ចលនា​​កៀង​គរប្រមូល​​​ផ្តុំ​​កម្លាំង​មនុស្ស​ធម៌​ទទួល​​បាន​ថវិកា​យ៉ាង​​ច្រើន​សន្ធឹកសន្ធាប់​​ ហើយ​​ធ្វើ​ការ​បែង​ចែក​​​ទៅ​ដល់​​បណ្តា​សាខា​​​តាម​​បណ្តាខេត្ត​​ដទៃ​ទៀត​​​សម្រាប់​​​សកម្មភាព​​​មនុស្ស​ធម៌​នៅ​កម្ពុជា ។

ឆ្លៀត​ក្នុង​ឱកាស​​​​នោះ​​ដែរលោ​ក​ជំទាវ​​​បាន​នាំថវិកា​​​ផ្ទាល់​​របស់​​​សម្តេច​​អគ្គ​មហា​​សេនា​បតី​​តេជោ​​​ហ៊ុន សែន ​​និង​លោក​ជំទាវ​​ផ្ទាល់​ផ្តល់​​ជូន​​​​យុវជន​កាក​បាទ​ក្រហម​​​​កម្ពុជា​ចំនួន​៦០០​​នាក់ និង​​​អ្នក​ស្ម័គ្រ​​ចិត្ត​​ចំនួន​៥០០​​នាក់​​ដែល​បាន​ចូលរួម​នៅក្នុង​ឱកាស​នោះ​ដោយ​ម្នាក់ៗ​ទទួល​បាន​​​ថវិកា​ចំនួន​២ម៉ឺន​រៀល ។

លោក​​​កែប ជុតិមា  អភិបាល​រាជធានី​ភ្នំ​ពេញ​​ បាន​ថ្លែង​ថា ​សាខា​​​​​កាកបាទ​ក្រហម​​​កម្ពុជា​​​​រាជធានីភ្នំពេញ ​គឺជា​​សាខាមួយ​​មាន​ដំណើរ​ការ​ល្អ​​ និង​មាន​សកម្ម​ភាព​​លេចធ្លោ​​ក្នុង​ការ​​​អនុវត្ត​ការងារ​ធំៗ​​ជា​​​​ច្រើន​ដូចជា​ ការងារ​អភិវឌ្ឍ​ន៍​​​ស្ថាប័ន ការងារ​ផ្សព្វ​ផ្សាយ​ ការងារ​ឆ្លើយ​តប​ និង​​បង្ការ​​គ្រោះ​​មហន្តរាយ​​​​ ការ​លើក​កម្ពស់​​ជីវភាព​ សុខុមាលភាព​សហគមន៍​​ កុមារ​កំព្រា​ ទុរគត​​ជន ​ការងារ​ឆ្លើយ​​តប​​ជំងឺ​អេដស៍​ មេរោគ​អេដស៍ ​ការបង្កើត​មូល​​និធិ​​ហិប​​សហសង្គ្រោះ ការស្វែង​​រក​​ប្រភព​​ថវិកា ។ល។ ​ដែល​សមិទ្ធផល​​​​​ទាំងអស់​នេះ​ គឺជា​ចលនា​​របស់​កាកបាទ​​ក្រហម​កម្ពុជា​​រាជធានីភ្នំពេញ​សម្រេច​បាន ​តាម​​រយៈ​​ការចូល​​រួមយ៉ាង​​សកម្ម និង​​យ៉ាង​​ប្តូរផ្តាច់​​​របស់​ថ្នាក់​​ដឹកនាំ និង​សមាជិក​​ សមាជិកា គ្រប់​លំដាប់​ថ្នាក់​ ក្នុង​ការ​​​អនុវត្ត​យុទ្ធសាស្ត្រ​​កាក​បាទ​ក្រហម​​​កម្ពុជា ដែល​មាន​ទស្សន​វិស័យ​​ច្បាស់​​លាស់ ​ រួម​ចំណែក​​កាត់​បន្ថយ​​ភាព​ក្រីក្រ​ និងការពារ​​​តម្លៃ​​​មនុស្ស​ជាតិ របស់​​អ្នក​ងាយ​រងគ្រោះ ។

លោក​​​អភិបាល​​​រាជធានីបន្ត​ថា ​ស្នាដៃ​​ និង​កិត្តិយស​​​ដ៏ឧត្តុង្គឧត្តម​​​ដែល​​​យើង​​​​ទទួល​បាន​នេះ​ គឺ​​ពិត​ជា​​​បាន​មកពី​​ការខិតខំ​​ប្រឹង​ប្រែង​​​​ដឹកនាំ​​ដោយ​​ផ្តាល់​​ប្រកប​ដោយ​​បញ្ញា​​​ញាណ​​ និងពុំ​​គិតពីការ​នឿយ​ហត់ របស់​លោក​ជំទាវ​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​ សែន ​ប្រធាន​កាក​បាទ​ក្រហម​​កម្ពុជា​ និងថ្នាក់​​ដឹកនាំ​ដទៃទៀត​ ព្រម​​​ទាំង​​សហការី​​​ទាំងអស់​​​នៃថ្នាក់​​កណ្តាល ថ្នាក់​ដឹកនាំ និង​មន្ត្រី​សាខា​រាជធានីភ្នំពេញ​ សហព័ន្ធ​អន្តរជាតិ​​ អង្គការ​​​​សប្បុរសធម៌​នានា​ កាកបាទ​​ក្រហម​នៃ​​ប្រទេស​ជាដៃគូ។ ជា​ពិសេស​វិស័យឯកជន​ និង​សប្បុរសជនទាំង​​​អស់​​​ដែល​ជា​និច្ចកាល​​​តែងតែ​យក​ចិត្ត​ទុកដាក់​​​បង្ក​លក្ខណៈ​​​ងាយ​ស្រួល​​គ្រប់​​​បែប​យ៉ាង​ ជួយឧបត្ថម្ភ​​​​ទាំង​សម្ភារ​ និងថវិកា​​​​ដល់​សាខាកាកបាទ​ក្រហម​​​កម្ពុជា​រាជធានីភ្នំពេញ​ ឱ្យ​ក្លាយ​ជា​ស្ថាប័ន​​​មួយ​​មាន​កិច្ច​សហការ​ល្អ​ និង​ជា​​ដៃគូមិន​អាចខ្វះ​បាន​លើ​ផ្នែក​​មនុស្សធម៌​​ ក្នុង​ការ​​​រួម​ចំណែក​​​ដោះ​ស្រាយ​​​បញ្ហា​គ្រោះ​​មហន្ត​រាយ​​​នានា​ដែល​បង្ក​​ឡើង​ដោយ​​សារធម្ម​ជាតិ​ និង​​​ដោយ​​សារ​មនុស្ស ។

លោក​ប៉ា សុជាតិវង្ស ប្រធាន​​​គណៈកម្មា​ធិការ​​សាខាកាក​បាទ​ក្រហម​​​​​​កម្ពុជា​រាជធានី​​ភ្នំ​ពេញ​បាន​ធ្វើ​របាយ​​ការណ៍​​​ឱ្យ​ដឹងថា  សាខា​កាក​បាទ​​ក្រហម​កម្ពុជា​​រាជធានីភ្នំពេញ​ ត្រូវ​បាន​​​​ទទួល​​ការ​វាយ​​តម្លៃ​ថា គឺជាសាខា​មួយមាន​ដំណើរ​​​ការ​ល្អ និង​មាន​​​សកម្មភាព​​លេចធ្លោ​ ក្នុង​​ការ​ជំរុញ​​ការ​​អភិវឌ្ឍ​សាខា​តាម​បែប​វិមជ្ឈការ និងវិសហ​មជ្ឈការ ពិសេស​​ការ​លើក​​​​កម្ពស់់​​​ស្វ័យ​​​ភាព​របស់​​ស្ថាប័ន​​​ក្នុង​ការ​​រួម​ចំណែក​​​ឆ្លើយ​​​តប​នូវ​រាល់​​​ហានិភ័យ​​​នៃគ្រោះ​​មហន្តរាយ​​​នានា ​ដែល​បង្ក​ឡើង​ដោយ​ធម្មជាតិ​ និង​ដោយ​​សារមនុស្ស ពិសេស​ក្នុង​រយៈពេល​​២ឆ្នាំ​​កន្លង​មក​ គិត​ចាប់​ពី​សន្និបាត​គណៈ​កម្មាធិការសាខា​កាក​បាទ​ក្រហម​​​​កម្ពុជា​​រាជធានី​​ភ្នំពេញ​​ អាណត្តិ​​ទី៣​ នាខែកក្កដា​ ២០០៩​ រហូត​​ដល់​​ខែសីហា​ ២០១១​នេះ ។  សាខា​​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​​​​កសាង​​​ក្រុម​ការងារ​​ នៅតាម​សណ្ឋាគារ​​ ​​និង​​​រោង​ចក្រ​​​មួួយចំនួន ដើម្បី​​ពង្រីក​​បន្ថែម​​សមាជិក​គាំទ្រ​ ព្រម​ទាំង​មាន​​បើក​​វគ្គ​បណ្តុះ​បណ្តាល​​​សមាជិក​​ ​សកម្មភាព​មួយ​​ចំនួន​ឱ្យ​ក្លាយ​ជាភ្នាក់​ងារ​​សង្គ្រោះ​​​​បឋម​ប្រចាំមូល​ដ្ឋាន​​នោះ​ទៀត​ផង ។

ដោយ​ទទួល​បាន​​​អនុសាសន៍​​ដឹកនាំ​​ដ៏ខ្ពង់​ខ្ពស់​ និង​ដោយ​​ផ្ទាល់​ពីលោក​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​​ប្រធាន ​​​សាខា​​បាន​​ខិតខំ​យក​ចិត្ត​ទុក​ដាក់​​ជ្រើស​រើស និង​កសាង​​​កម្លាំង​​យុវជន​នៅតាម​​​គ្រឹះស្ថាន​​សិក្សា​ សរុប​ចំនួន​៥.២៨៨​រូប និងអ្នក​​ស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​​​កម្ពុជា នៅតាម​​សហគមន៍​​​ភូមិ សង្កាត់​ទាំងអស់​​​សរុប​​២.៧៥២​រូប ។ ​ ដើម្បី​​​​ប្រែក្លាយ​កម្លាំង​​នេះ​ឱ្យ​ជា​ធនធាន​មនុស្ស​​​​របស់​ចលនា​​​ពិត​ប្រាកដ​ សាខា​​​បាន​​បើក​​វគ្គ​បំប៉ន​​​ចំនួន​​៥៩​វគ្គ​ ព្រម​ជា​មួយ​​នឹង​ការ​​លើកទឹក​ចិត្ត​ផ្តល់​សម្លៀក​បំពាក់​​​ឯក​សណ្ឋាន​​ និង​ឃីត​សង្គ្រោះ​បឋម ក្នុងម្នាក់ៗ​អស់​ទឹក​ប្រាក់​​២២ដុល្លារ ។  បច្ចុប្បន្ន​សាខា​កំពុង​​បន្ត​យក​ចិត្ត​ទុក​ដាក់​​​កសាង​បន្ថែម​​​សង្កាត់​​ទាំង​​២០​ ដែលទើប​​បាន​ផ្ទេរ​​ពីខេត្ត​​កណ្តាល​ ៕