ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឧកញ៉ា​ជា សឿន ​​កាន់បិណ្ឌ​ទី1​នៅវត្ត​​​ចាក់អង្រែ​លើ​ខណ្ឌ​មានជ័យ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អ្នក​ឧកញ៉ា​​​​ជា សឿន ​​ប្រធាន​​គណៈពង្រឹង​​​មូលដ្ឋានសង្កាត់​​ចាក់អង្រែ​​​លើ​ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១៣ កញ្ញា ឆ្នាំ​២០១១ ​​​បានអញ្ជើ្​​ញ​ចូលរួមក្នុងពិធី​កាន់បិណ្ឌ​​​វេនទី១ ​នៅវត្ត​​​ចាក់អង្រែ​​លើ តាមទំនៀម​ទម្លាប់​​ប្រពៃណី​ខ្មែរ​​ក្នុងឱកាស​​បុណ្យកាន់បិណ្ឌ​ ​។ ចូលរួម​អមដំណើរ​​​ជាមួយ​​អ្នក​ឧកញ៉ា​​​​រួម​មាន​លោកែវ ​សាវឿន

រាជធានីភ្នំពេញ ៖ អ្នក​ឧកញ៉ា​​​​ជា សឿន ​​ប្រធាន​​គណៈពង្រឹង​​​មូលដ្ឋានសង្កាត់​​ចាក់អង្រែ​​​លើ​ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១៣ កញ្ញា ឆ្នាំ​២០១១ ​​​បានអញ្ជើ្​​ញ​ចូលរួមក្នុងពិធី​កាន់បិណ្ឌ​​​វេនទី១ ​នៅវត្ត​​​ចាក់អង្រែ​​លើ តាមទំនៀម​ទម្លាប់​​ប្រពៃណី​ខ្មែរ​​ក្នុងឱកាស​​បុណ្យកាន់បិណ្ឌ​ ​។ ចូលរួម​អមដំណើរ​​​ជាមួយ​​អ្នក​ឧកញ៉ា​​​​រួម​មាន​លោកែវ ​សាវឿន ​​ចៅសង្កាត់​​ចាក់​អង្រែលើ​​ និង​ពុទ្ធ​​បរិស័ទ​​​ចំណុះ​ជើង​វត្ត​​ជា​ច្រើន​រូបទៀត ។

សម្ភារ​ដែល​អ្នកឧកញ៉ា​​ជា សឿន បាន​នាំ​យក​ទៅ​​ប្រគេន​​ព្រះសង្ឃ​​នាឱកាសនោះ ​​មាន​អង្ករ​​​៥បាវ​​ និងថវិកា​១លានរៀល ​។ ដោយ​ឡែក​​​តាជី ​ដូនជី ​ចំនួន​៨៥​នាក់ ​​​ត្រូវ​បាន​អ្នក​ឧក​ញ៉ា ​ជូន​ក្រណាត់​​សមួយដុំ ​និងថវិកា​១​ម៉ឺន​រៀលក្នុង​ម្នាក់ៗ ។

លោកែវ ​សាវឿន ​ចៅសង្កាត់​​ចាក់អង្រែ​​​លើ ​មាន​ប្រសាសន៍​ថា ជារៀងរាល់​ឆ្នាំ​​អ្នកឧកញ៉ាជា សឿន ​តែង​តែ​ចូលរួមកាន់បិណ្ឌ​​នៅវត្ត​​​ចាក់អង្រែ​លើ​ក្នុងវេនទី១  ដើម្បីឧទ្ទិស​​​កុសល​​ផលបុណ្យ​ជូនដល់​ជីដូនជីតា ​ព្រមទាំង​ញាតកា​ទាំង៧​សន្តាន ​ដែលបាន​ចែក​ឋាន​ទៅកាន់​​​បរលោក​ហើយ​នោះ  ៕