ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សាខា​កាកបាទ​ក្រហម​ស្រុក​​កណ្តាល​ស្ទឹង​​ផ្តល់ជំនួយ​​ជូន​​អ្នក​ផ្ទុក​មេរោគ​អេដស៍​​​

12 ឆ្នាំ មុន

​ខេត្តកណ្តាល​​​​​ ៖ កាលពី​ព្រឹកថ្ងៃទី​១២ កញ្ញា ឆ្នាំ​២០១១ វេលាម៉ោង​៨​និង​៣០​នាទី អនុ​សាខា​កាកបាទក្រហមកម្ពុជាស្រុកកណ្តាលសឹ្ទង បានរៀបចំពិធីចែកជំនួយសង្គ្រោះជូនអ្នកផ្ទុកមេ រោគអេដស៍ដែលមានជីវភាពក្រីក្រខ្វះខាតខ្លាំង មក​ពីឃុំទាំង​១៨ របស់ស្រុកចំនួន​៣០​នាក់ នៅ​សាល​ប្រជុំសាលាស្រុកកណ្តាលសឹ្ទង​។

ខេត្តកណ្តាល​​​​​ ៖ កាលពី​ព្រឹកថ្ងៃទី​១២ កញ្ញា ឆ្នាំ​២០១១ វេលាម៉ោង​៨​និង​៣០​នាទី អនុ​សាខា​កាកបាទក្រហមកម្ពុជាស្រុកកណ្តាលសឹ្ទង បានរៀបចំពិធីចែកជំនួយសង្គ្រោះជូនអ្នកផ្ទុកមេ រោគអេដស៍ដែលមានជីវភាពក្រីក្រខ្វះខាតខ្លាំង មក​ពីឃុំទាំង​១៨ របស់ស្រុកចំនួន​៣០​នាក់ នៅ​សាល​ប្រជុំសាលាស្រុកកណ្តាលសឹ្ទង​។

ពិធីនេះ​ប្រព្រឹត្តទៅក្រោមអធិបតីភាព​លោក​ជំទាវ​ភួង ម៉ាឡា កឹម ជាតិ អនុប្រធានកិតិ្តយស​គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកណ្តាលសឹ្ទង និង​លោក​កឹម ជាតិ ទីប្រឹក្សា​ផ្ទាល់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​ជាសមាជិកទ្រទ្រង់កាកបាទក្រហម ព្រមទាំង​មាន​ការអញ្ជើញចូលរួមជាកិតិ្តយសពីលោក លោកស្រី​ជាសមាជិកគណៈកម្មាធិការអនុ​សាខា​ស្រុក គណៈអភិបាលស្រុក លោក លោកស្រីជា​ប្រធានក្រុមកាកបាទក្រហមឃុំទាំង​១៨ និង​ក្មួយៗយុវជនកាកបាទក្រហមមួយចំនួនផង
ដែរ ។

បន្ទាប់ពីលោក​បូរ ណារ៉េត អភិបាលរង​ស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខា​ស្រុក មានមតិស្វាគមន៍រួចមក លោកជំទាវ​ភួង ម៉ាឡា និង​លោក​កឹម ជាតិ មានមតិសំណេះ​សំណាលដោយនាំមកនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីលោកជំទាវកិតិ្តព្រឹទ្ធបណិ្ឌត​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ​បងប្អូនជនរងគ្រោះទាំងអស់ដោយកី្តនឹករឭក និងកី្តអាណិតអាសូរពន់ពេក​។ គណៈអធិបតីក៏​បានសំណូមពរដល់បងប្អូនដែលកំពុងតែរស់នៅ ជាមួយមេរោគអេដស៍ទាំងអស់ សូម​មេត្តា​តាំង​ស្មារតីកុំអស់សង្ឃឹមត្រូវតស៊ូជំនះរាល់ឧបសគ្គ និង​ការលំបាកទាំងឡាយ ហើយត្រូវគិតគូអំពី​បញ្ហាការរកទទួលទានចិញ្ចឹមជីវិត និងក្រុម​គ្រួសារ ដើម្បីបានរស់រានមានសុភមង្គលក្នុង​សង្គមជាតិបន្តទៀត​។

ក្នុងនោះដែរគណៈអធិបតី ក៏បានមាន​ប្រសាសន៍​បន្ត​ថា កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណិ្ឌតរបស់លោកជំទាវកិតិ្តព្រឹទ្ធបណិ្ឌត​ប៊ុន រ៉ានី ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់អំពីសុខ​ទុក្ខរបស់បងប្អូនជនរងគ្រោះដោយសារមេរោគអេដស៍នៅទូទាំងប្រទេស និងបានធ្វើឱ្យ​ស្ថាប័ន​មនុស្សធម៌នេះមានឈ្មោះបោះសំឡេង ហើយ​ទទួល​បានការគាំទ្រទាំងនៅថ្នាក់ជាតិ និងអន្តរ​ជាតិ ។

ជំនួយឧបត្ថម្ភដែលគ្រួសារនីមួយៗទទួល​បាន​មាន អង្ករ​១៥​គីឡូក្រាម​, សារុង​១​, ក្រមា ១ និង​សម្ភារ​គ្រឿងឧបភោគបរិភោគ​ចំនួន​១១ មុខបន្ថែមទៀត ព្រមទាំងថវិកាចំនួន​៣​ម៉ឺន​រៀល ។

សូមបញ្ជាក់ថា ភ្ជាប់ជាមួយនឹងកម្មវិធី​ចែក​ជំនួយសង្គ្រោះនោះ ​លោក​កឹម ជាតិ និង​លោក​ជំទាវ​ភួង ម៉ាឡា កឹម ជាតិ បានឧបត្ថម្ភថវិកា ១.៧០០​ដុល្លារសហរដ្ឋអាមេរិក ជូនដល់វិទ្យា​ល័យព្រែកស្លែង សម្រាប់ស្ថាបនា ខឿន​ក្រាល​ការ៉ូឡាទំហំ​២០០​ម៉ែត្រក្រឡា, ឧបត្ថម្ភជូន​ប្រធានក្រុមកាកបាទក្រហមឃុំទាំង​១៨ របស់​ស្រុក មន្រី្ត អនុសាខាស្រុក និងទីប្រឹក្សាយុវជន នូវ​ថវិកា​ម្នាក់ៗ​២​ម៉ឺនរៀល និងសារុង​១​,​ យុវ​ជន​កាក​បាទក្រហម​៧​នាក់ ថវិកាក្នុងម្នាក់ៗចំនួន​១​ម៉ឺន​​រៀល៕