ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​កើត​​ឡើង​ថ្ងៃទី ​14 កញ្ញា

12 ឆ្នាំ មុន

*ឆ្នាំ១៩២៣ -​លោក Miguel Primo de Rivera ដែល​ជា​អ្នក​នយោ​បាយ​​ និង​ជា​នាយ​ទាហាន​​ម្នាក់​បាន​​ក្លាយ​​ទៅជា​ជន​ផ្តាច់​ការ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ ។
*ឆ្នាំ១៩៤៤ -Maastricht បាន​​ក្លាយ​ជា​ទី​ក្រុង​ដំបូង​​បង្អស់​របស់​ប្រទេស​ហូឡង់ ។

*ឆ្នាំ១៩២៣
-​លោក Miguel Primo de Rivera ដែល​ជា​អ្នក​នយោ​បាយ​​ និង​ជា​នាយ​ទាហាន​​ម្នាក់​បាន​​ក្លាយ​​ទៅជា​ជន​ផ្តាច់​ការ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។
*ឆ្នាំ១៩៤៤
-Maastricht បាន​​ក្លាយ​ជា​ទី​ក្រុង​ដំបូង​​បង្អស់​របស់​ប្រទេស​ហូឡង់ ។
*ឆ្នាំ១៩៦០
-​អង្គ​ការ​​រ​បស់​ប្រទេស​នាំ​ប្រេង​ចេញ​​ហៅ​កាត់​ថា អូប៉ិច (OPEC) ​ត្រូវបាន​បង្កើតឡើង ។
*ឆ្នាំ២០០៣
-​នៅ​ក្នុង​អនុ​ស្សរណៈ​យោគ​​យល់​គ្នា​​មួយ​ប្រទេស​អេស្តូ​នី បាន​យល់​ព្រម​​ចូល​ជា​សមា​ជិក​របស់​​សហ​គម​ន៍​អឺរ៉ុប ។
*ឆ្នាំ២០០៥
-​ស្នង​ការ​ជាន់​ខ្ពស់​របស់​អង្គ​ការ​​សហ​ប្រជា​ជាតិ​ទទួល​​បន្ទុក​ជន​ភៀស​ខ្លួន​ និង​អង្គ​ការ​​កម្ម​វិធី​ស្បៀង​​អាហារ​ពិភព​លោក​ បាន​ចេញ​សេច​​ក្តី​អំពាវ​នាវ​រួម​​គ្នា​​មួយស្វែង​រក​មូល​​​និធិ​ដើម្បី​ផ្តល់​​​​ម្ហូប​អាហារ​ដល់​ជន​ភៀស​ខ្លួន​២​​លាន​​នាក់​នៅ​​​បណ្តា​ប្រទេស​​ក្នុងទ្វីប​អាហ្វ្រិក ។
-យ៉ាង​ហោច​​ណាស់​ក៏​មាន​មនុស្ស​១១៤​នាក់​បាន​ស្លាប់​​ដោយ​សារ​ការ​​បំផ្ទុះ​​គ្រាប់​បែក​ក្នុង​រថយន្ត​ក្រុង​នៅ​ក្នុង​ទីក្រុង​បាដាដ ​ប្រទេស​​អ៊ីរ៉ាក់។
*ឆ្នាំ​២០០៦
-​អង្គ​ការ​​លើក​លែង​ទោស​អន្តរជាតិ​បាន​ចោទ​ប្រកាន់​​លោក Hezboilah ពី​បទ​ឧក្រិដ្ឋ​​កម្ម​​សង្គ្រាម​​នៅ​ក្នុង​ជម្លោះ​​អ៊ីស្រា​អែល​-លីបង់ ។
*ឆ្នាំ២០០៧
-​ក្រុម​ហ៊ុន​ផលិត​​រថយន្ត​ហុង​ដា​​បាន​​ប្រកាស​ប្រមូល​រថយន្ត​ម៉ាក Honda Civics ឆ្នាំ​២០០៦-២០០៧ ចូល​ក្នុង​រោង​ចក្រ​វិញ ដោយ​សារ​មាន​បញ្ហា​ហ្វ្រាំង ។
*ឆ្នាំ២០១០
-លោក Naoto Kan បាន​ជាប់​ឆ្នោត​​សាជា​ថ្មី​​​ធ្វើ​ជា​ប្រធាន​​គណបក្ស​​ប្រជាធិប​តេយ្យ​​ជប៉ុន៕