ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​កម្លាំង​ CNT ​ផ្អាក​ការ​​វាយ​ប្រហារ​លើទី​ក្រុង​បានីវ៉ាលីដ

12 ឆ្នាំ មុន

ក្រោយការប្រយុទ្ធគ្នា​យ៉ាងសាហា.វ​​​ពី​ថ្ងៃទី៩ កញ្ញា មក បណ្តា​យុទ្ធជន​របស់ក្រុម​​ប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​លីប៊ី CNT កាល​ពី​យប់ថ្ងៃទី១១ ​កញ្ញា បានផ្អាក​ការ​​រុល​ទៅមុខ​របស់ពួកគេ​​ចូល​ទីក្រុង​បានីវ៉ាលីដ ជា​ទីតាំង​​​​ចុង​ក្រោយមួយ​​ក្នុង​ចំណោម​ទីតាំង​ចុង​ក្រោយទាំង​ឡាយ​​របស់​លោក​​មូអាម៉ា កា​ដាហ្វី

ក្រោយការប្រយុទ្ធគ្នា​យ៉ាងសាហាវ​​​ពី​ថ្ងៃទី៩ កញ្ញា មក បណ្តា​យុទ្ធជន​របស់ក្រុម​​ប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​លីប៊ី CNT កាល​ពី​យប់ថ្ងៃទី១១ ​កញ្ញា បានផ្អាក​ការ​​រុល​ទៅមុខ​របស់ពួកគេ​​ចូល​ទីក្រុង​បានីវ៉ាលីដ ជា​ទីតាំង​​​​ចុង​ក្រោយមួយ​​ក្នុង​ចំណោម​ទីតាំង​ចុង​ក្រោយទាំង​ឡាយ​​របស់​លោក​​មូអាម៉ា កា​ដាហ្វី ស្ថិត​នៅ​តំបន់វាលខ្សាច់ ​​ចម្ងាយ​១៥០គ.ម ភាគអាគ្នេយ៍​​ក្រុង​​ទ្រីប៉ូលី​។

អ្នកនាំពាក្យ​ម្នាក់របស់​​ CNT លោកអាម៉េដ ​​បានី អះអាងថា ​ការសម្រេច​​ចិត្ត​នេះ​ត្រូវ​បាន​​ប្រកាន់យក​​ដើម្បីចៀសវាង​​កុំឱ្យ​ជន​ស៊ីវិល​ស្លាប់​​​ច្រើន ព្រោះ​បណ្តា​មនុស្ស​លោកកា​ដាហ្វី​​បន​ប្រើ​ជន​ស៊ីវិលធ្វើ​​ជា​ខែល​មនុស្ស ។ លោកបន្ត​ថា ​​ពេល​​កងទ័ព​​របស់​​​យើងចូលក្នុង​ទីក្រុង​​បានី​វ៉ាលីដ​​​គេសង្កេ​ត​ឃើញថា ​បណ្តាកង​​​ពលរបស់លោក​​កាដាហ្វីប្រើប្រាស់​ប្រជាជន​​​ជា​ខែលមនុស្ស​ដោយដាក់ពង្រាយ​​កាំភ្លើង​​​បាញ់ គ្រាប់​​​រ៉ុក្កែត​​ធុន GRAD លើ​ដំបូល​ផ្ទះទាំង​ឡាយ​ដែលមាន​ប្រជា​ជន​រស់នៅ​​ក្នុងនោះ ។ ​​យើង​ពុំ​​អាចបាញ់ប្រហារ​​ព្រោះ​ខ្លាច​ត្រូវបណ្តា​ជន​ស៊ីវិល ។​ អូតង់​ក៏មិន​ធ្វើការ​វាយប្រហារ​ដែរ ខណៈយើង​​វិលមក​ប្រើ​វិធី​ឡោមព័ទ្ធ​ទីក្រុង​​រង់​ចាំ​​​បណ្តា​មនុស្ស​​ខាងក្នុង​​​​​ស្វែងរក​ដំណោះស្រាយ​មួយ ។

​មុននេះ​កង​កម្លាំង​​​​របស់ CNT រាយការណ៍​​ពីការ​ត្រួតត្រា​​តំបន់​ជា​ច្រើន​​នៃទីក្រុង​នេះ ។ តាម​វិទ្យុ​​ក្នុងស្រុក​មួយ​ថា សកម្មជនម្នាក់របស់លោក​កា​ដា​ហ្វី​បានអំពាវនាវ​​ដល់​ប្រជាជន​ ១០០.​០០០​​នាក់ នៃទីក្រុង​​បានីវ៉ាលីដឱ្យការពារទីក្រុង​របស់ពួក​គេ​ប្រឆាំងពួក​​កណ្តុរ​​​ និងពួកជន​ប្រដាប់​អាវុធ ។ សកម្មជន​រូបនេះ​និយាយថា កុំ​សុខចិត្ត​​ចុះ​ចាញ់​ ចូរ​លោក​អ្នកតស៊ូ​​រហូតដល់ស្លាប់ ។ កងកម្លាំង​ CNT ក៏បាន​​រុលឆ្ពោះ​​ទៅកាន់​ទី​ក្រុង SYRTE នៃទីក្រុង​កំណើតរបស់​លោក​កា​ដាហ្វី​ដែរ ។​ កង​កម្លាំងនេះ​ឥឡូវ​ស្ថិតនៅ​​ចម្ងាយ​​៩០គ.ម​ពីទីក្រុង​នោះ ៕