ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សង្ឃ អាចារ្យ​ មេឃុំ​​ និង​ប្រជា​ពលរដ្ឋអង្គាស​​ប្រាក់​ជួសជុល​ផ្លូវ​

12 ឆ្នាំ មុន

ខេត្តតាកែវ ៖ ​កំណាត់​ផ្លូវ​​​លំ​ក្នុង​ភូមិ​១ខ្សែ​​​ប្រវែង​​១.៥០០​​​ម៉ែត្រ ដែល​​​​មាន​ការខូចខាត​​ស្ទើរ​តែប្រជា​ពលរដ្ឋធ្វើ​ដំណើរ​​​លែងកើត​​​ ពេល​នេះ​​ក្រោម​គំនិត​​ផ្តួចផ្តើម​​របស់​លោក​មេឃុំ​​ អាចារ្យ​​​ គណៈកម្មការ​​វត្ត​​​​ និង​​ប្រជាពលរដ្ឋ​​​បាន​​​​រៃអង្គាស​​ថវិកា​​​ដើម្បី​​ជួសជុល​​ផ្លូវ​លំ​​​​ មួយ​ខ្សែ​​​នេះ​ឱ្យ​ល្អ​​ឡើង​វិញ​ ។

ខេត្តតាកែវ ៖ ​កំណាត់​ផ្លូវ​​​លំ​ក្នុង​ភូមិ​១ខ្សែ​​​ប្រវែង​​១.៥០០​​​ម៉ែត្រ ដែល​​​​មាន​ការខូចខាត​​ស្ទើរ​តែប្រជា​ពលរដ្ឋធ្វើ​ដំណើរ​​​លែងកើត​​​ ពេល​នេះ​​ក្រោម​គំនិត​​ផ្តួចផ្តើម​​របស់​លោក​មេឃុំ​​ អាចារ្យ​​​  គណៈកម្មការ​​វត្ត​​​​ និង​​ប្រជាពលរដ្ឋ​​​បាន​​​​រៃអង្គាស​​ថវិកា​​​ដើម្បី​​ជួសជុល​​ផ្លូវ​លំ​​​​មួយ​ខ្សែ​​​នេះ​ឱ្យ​ល្អ​​ឡើង​វិញ​ ។

លោកទឹម  អ៊ុយ  មេឃុំ​​​ខ្វាវ​​ ស្រុក​​​ទ្រាំង ​​បាន​ឱ្យ​​ដឹង​ថា ​កំណាត់​ផ្លូវ​​ដែល​មាន​ការ​ខូចខាត​​នេះ​​​​តភ្ជាប់​ពីភូមិ​​​​កី្តរុន ទៅភូមិ​ពង្រ​ មាន​ការ​​​ខូច​​​​ខាត​ពិបាក​​​​ដល់​ការ​ធ្វើ​ដំណើរ​​របស់​​ប្រជាពលរដ្ឋ​​​​​ជា​យូរមក​ហើយ ។ ​​ដោយ​​​សារ​មើល​ឃើញ​បែបនេះ​​​​ហើយ ​ទើប​​លោក​​ផ្តើម​គំនិត​​ឱ្យ​មានការ​​ចូលរួម​ពី​​គណៈ​​កម្ម​ការ​​វត្ត​​ក្តីរុន​​​ ព្រះសង្ឃ​​​និង​ប្រជា​ពលរដ្ឋ​​ទាំង២ភូមិ​ ​រួម​សាមគ្គី​​​គ្នា​​​​​ចូល​រួម​វិភាគទាន​​ទៅតាម​​​​​​​​​​​សទ្ធា​រៀងៗខ្លួន​​​បាន​​​ថវិកា​ចំនួន​​ជាង៨​លាន​​​រៀល​​​សម្រាប់​​ទិញ​​ដីជួសជុល​​ផ្លូវ​​​​លំ១​ខ្សែ​នេះ ​ដែល​បច្ចុប្បន្ន​​​​​​បាន​​​ជួសជុល​​​​រួច​​រាល់​ហើយ។

លោក​មេឃុំ ​បាន​បន្តថា  ផ្លូវ​នេះបាន​ជួស​ជុល​​​កាលពី​​​ក្នុងខែ​សីហា​កន្លង​ទៅ ហើយ​​នេះ​ជា​​សមិទ្ធផល​សាមគ្គី​​គ្នា​មួយ​​​​មិន​​អាច​​​កាត់​ថ្លៃ​​​​បាន​របស់​​ប្រជា​ពលរដ្ឋ​​​ក្នុង​​មូល​ដ្ឋាន​ ។  ពេល​​នេះ​​ការធ្វើ​​​ដំណើរ​​​ទៅមក​របស់​​ប្រជាពលរដ្ឋ​​​លែង​ជួប​ការ​លំបាក​​​ទៀត​​​ហើយ​ ហើយ​​លោកក៏​​សូម​​ថ្លែង​អំណរគុណ​​​​​គណៈកម្មការ​​​វត្ត ​ព្រះសង្ឃ​​ ​និងប្រជា​ពលរដ្ឋ​​​ទាំងអស់​​ដែល​​បាន​សហការ​គ្នា​​​​​ល្អក្នុង​​ការរួម​ចំណែក​​ថវិកា​​​​ផ្ទាល់​​ខ្លួន​​​ដើម្បី​​ជួសជុល​​​ផ្លូវ​១​ខ្សែនេះ​សម្រាប់​​​ធ្វើ​ដំណើរ​​​ទាំង​​អស់​គ្នា ។

ទោះបីជា​បែបណា ពួក​គាត់​ទាំងអស់់​​គ្នា​បាន​សំណូម​ពរ​​ដល់​​រាជរដ្ឋាភិបាល​​​​ដែល​មាន​សម្តេច​តេជោ​​ហ៊ុន សែន ជា​ប្រមុខ ​​សូម​មេត្តា​ជួយ​ជួសជុល​​​ផ្លូវ​ប្រវែង​​២.៥០០​ម៉ែត្រ​​​ទៀត​ដែល​​កំពុង​តែខូច​ខាត​​​ពិបាក​ធ្វើ​ដំណើរ ​ព្រោះ​ពួក​​គាត់​អត់​មាន​លទ្ធ​ភាព​​​ធ្វើ​បន្ត​ឡើយ៕