ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីបសុ​​ពេទ្យ​​​​ចាប់សត្វ​មាន់​​​​រស់​ជាង​​១០០ក្បាល​​លួចនាំ​ចូល​​ពីប្រទេសថៃ​តាមច្រក​របៀង​

12 ឆ្នាំ មុន

​ក្រុងប៉ោយប៉ែត​​​​​ ៖ ​​សត្វមាន់​រស់​​​ប្រមាណ​​ជាង​​១០០ក្បាល ​​​​ត្រូវមន្ត្រី​បសុពេទ្យ​​​​ចាប់​​បាន​កាល​ពីវេលាម៉ោង​​១០​និង​​​​ ៣០នាទីព្រឹកថ្ងៃទី​​​​១១ កញ្ញា​ ​​២០១១ នៅ​ក្នុងចំណុច​​ម៉ុងចិន ​​​ភូ​មិ​​​គីឡូ​ម៉ែត្រ​​​លេខ​​​៤ សង្កាត់​​ប៉ោយប៉ែត ​​​ក្រុងប៉ោយប៉ែត​។​

ក្រុងប៉ោយប៉ែត​​​​​ ៖ ​​សត្វមាន់​រស់​​​ប្រមាណ​​ជាង​​១០០ក្បាល ​​​​ត្រូវមន្ត្រី​បសុពេទ្យ​​​​ចាប់​​បាន​កាល​ពីវេលាម៉ោង​​១០​និង​​​​៣០នាទីព្រឹកថ្ងៃទី​​​​១១ កញ្ញា​ ​​២០១១ នៅ​ក្នុងចំណុច​​ម៉ុងចិន ​​​ភូ​មិ​​​គីឡូ​ម៉ែត្រ​​​លេខ​​​៤ សង្កាត់​​ប៉ោយប៉ែត ​​​ក្រុងប៉ោយប៉ែត​។

តាមការបំភ្លឺ​​​​ពីលោក​ស៊ីវ ​​គីមហេង ​​មន្ត្រីបសុ​ពេទ្យ​​ក្រុងប៉ោយប៉ែត​​​​បាន​ឱ្យ​ដឹង​ថា ​សត្វមាន់រស់​​ដែល​​​​មន្ត្រី​​​របស់​លោក​ចាប់​នោះ គឺ​​ដោយ​យោង​តាម​​​បទបញ្ជា​របស់​​​​ថ្នាក់ដឹកនាំ​​​ មិន​អនុញ្ញាត​​ឱ្យ​ផលិត​ផល​​​ពី​បក្សី ឬ​​សត្វ​មាន់​​រស់​ លួចនាំ​ចូលពី​ប្រទេស​ជិត​ខាង​​​ដោយខុសច្បាប់​នោះ​​​​ឡើយ​។

មន្ត្រី​​រូបនោះ​​បន្ត​ថា ចំពោះ​ស្ត្រី​​​ជា​ម្ចាស់​សត្វ​មាន់​​​​​នោះ ត្រូវ​​មន្ត្រី​​​របស់​លោកធ្វើ​ការ​​​ឃាត់ខ្លួន​ជា​​ច្រើនលើក​​មកហើយ ​និង​បានធ្វើ​​​​កិច្ចសន្យា​​​​​ឱ្យ​បញ្ឈប់​​​ការ​លួចនាំ​ចូល​​សត្វមាន់​​​មក​ក្នុង​​ប្រទេស​កម្ពុជា​តទៅទៀត ​​​សម្រាប់ថ្ងៃក្រោយ​​​ តែ​ស្ត្រី​​​ជា​មេ​​ឈ្មួញ​​រូបនេះ​នៅតែ​មិន​ព្រម​​​រៀង​ចាល​​​​ទាល់តែ​សោះ ។

តាម​ការ​បំភ្លឺ​​​​ពីស្ត្រី​​ឈ្មោះ​​​​ស្រី​នាង អាយុ​​​២៨​ឆ្នាំ​​ រស់​នៅ​​ភូមិ​​​និមិត្ត​​​​ ​​សង្កាត់និមិត្ត ​​​បាន​ឱ្យដឹងថា ​​ចំពោះ សត្វ​មាន់​​​​របស់គាត់ ដែលត្រូវ​មន្ត្រី​បសុ​ពេទ្យ​​ចាប់នោះ​​ បាន​​នាំ​​យក​មក​ពីប្រទេស​​​ថៃ​តាមច្រក​របៀង​ម៉ុងចិន ​​ហើយ​​​ការដឹកជញ្ជូន​​​​សត្វ​មាន់​​​រស់​នេះគឺ​គាត់បាន​ដឹក​​​ស្ទើរតែ​​ជា​រៀង​​​​រាល់​ថ្ងៃ​​​​​។​ ​​​​ការ​នាំ​​ចូលសត្វ​មាន់​​ទាំង​អស់​នេះ ​​គឺត្រូវ​បង់​​លុយ​​​ឱ្យ​មន្ត្រី​សមត្ថកិច្ច​​​​ពាក់ព័ន្ធ​ទើបអាចនាំ​សត្វមាន់​​នោះ​​​ទៅលក់​បន្តក្នុង​ទីផ្សារ​​​​អគ្គ និង​​ផ្សារ​ត្រី ក្នុង​តំបន់ប៉ោយប៉ែត​នេះបាន ៕