ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីរាប់​បាត្រ​​ព្រះសង្ឃ​​ចំនួន​108​អង្គ​នៅភ្នំ​ជីតា​ពេជ្រ

12 ឆ្នាំ មុន

ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី​៩ កញ្ញា ​នៅ​រមណីយ​ដ្ឋាន​​ភ្នំជីតា​ពេជ្រ ស្ថិត​ក្នុង​ឃុំ​​កំពែង ​ស្រុក​គិរីវង់ ​ខេត្តតាកែវ មាន​ប្រារព្ធ​​ពិធីរាប់​បាត្រ​ព្រះសង្ឃ​​ចំនួន​១០៨​អង្គ ក្រោម​​អធិបតី​ភាព​លោក​យាយ​ឧបា​សិកា​ តាន់ ​វិច​ហុង ​មាតា​ក្មេក​​របស់​លោក​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧប​នាយក​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ។

ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី​៩ កញ្ញា ​នៅ​រមណីយ​ដ្ឋាន​​ភ្នំជីតា​ពេជ្រ ស្ថិត​ក្នុង​ឃុំ​​កំពែង ​ស្រុក​គិរីវង់ ​ខេត្តតាកែវ មាន​ប្រារព្ធ​​ពិធីរាប់​បាត្រ​ព្រះសង្ឃ​​ចំនួន​១០៨​អង្គ ក្រោម​​អធិបតី​ភាព​លោក​យាយ​ឧបា​សិកា​ តាន់ ​វិច​ហុង ​មាតា​ក្មេក​​របស់​លោក​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧប​នាយក​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ។ ​ចូលរួម​រាប់​បាត្រ​​ក្នុងពេល​នោះ​មាន​អស់​លោកមន្ត្រី​ជាន់​ខ្ពស់​ខ្លះ​ លោក​ជំទាវ​ អស់​លោក លោកស្រី រួម​ជា​មួយមន្ត្រីអាជ្ញាធរ​​​ស្រុក​គិរីវង់ ​ព្រម​ទាំង​ឧបាសក ឧបាសិកា​ ចំណុះជើង​វត្ត​​ទាំង​៤៩​ ​ក្នុង​ស្រុក​គិរី​វង់​។

លោក​​យាយ​ឧបា​សិកា​ តាន់ វិចហុង បាន​មាន​ប្រសាសន៍​​ថា មូល​ហេតុ​នៃ​ការ​កសាង​ព្រះ​អង្គ​ធំ​នៅ​លើ​កំពូល​ភ្នំជីតា​ពេជ្រ​​មាន​ក​ម្ពស់​១៣,៥​ម៉ែត្រ (ព្រះអង្គធំ) ដែល​មាន​​រយៈ​ពេល​​សាង​សង់​ព​ី​ឆ្នាំ​២០០៦-២០០៩ ​​​និង​មាន​​ជណ្តើរ​​ចំពី​មុខ​ចំនួ​ន២១១​កាំ ជណ្តើរ​​វាង​មាន​ចំនួន​២៦៦​កាំ មាន​សាលាដំណាក់​៣​កន្លែង ​ជា​គំនិត​​ផ្តួច​ផ្តើម​​របស់លោក​យាយ ​ព្រម​ទាំង​បុត្រាបុត្រី និង​
ចៅៗ រួម​ជា​មួយ​​អាជ្ញាធរ​មូល​ដ្ឋាន​​ ព្រម​ទាំង​​មាន​ការ​ចូល​រួមពី​​អស់​​លោក​ជំទាវ​ ​និង​​​ឧបាសក​ ឧបា​សិកា ​​នៅ​ក្នុងស្រុក​​គិរីវង់ ជួយ​ឧបត្ថម្ភ​​គាំទ្រ​ ទើប​​សាង​សង់​រួច​ជា​ស្ថាពរ​ និង​​បាន​ធ្វើ​បុណ្យ​ពុទ្ធា​​ភិសេក​នៅ​ថ្ងៃទី​៩ កញ្ញា ​ឆ្នាំ​២០០៩ ​កន្លង​មក ។ ​លោក​យាយ​ឧបា​សិកា​ តាន់ វិច​ហុង ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា គោល​បំណង​របស់​​លោក​យាយ គឺ​​ចង់​ជំរុញ និង​ប្រែ​ក្លាយ​​​តំបន់​​ជន​បទ​ដាច់​ស្រយាល​នៅ​​ភាគ​ខាង​ត្បូង​ប្រទេស​ឱ្យ​ទទួល​បាន​នូវការ​អភិ​វឌ្ឍ និងសំដៅ​​លើក​កម្ពស់​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ និង​ចូលរួម​ចំណែក​​កាត់​បន្ថយ​ភាព​ក្រីក្រ​​រប​ស់​ប្រជា​ជន​ ។ លោក​យាយ​បានសូម​ឧទ្ទិស​ស្នាដៃ​​នេះ ជូនចំពោះ​​វិញ្ញា​ណក្ខន្ធ​បុព្វ​​បុរស​ខ្មែរ​​ទាំងអស់​ដែល​បាន​ពលី​ជីវិតក្នុង​បុព្វ​​ហេតុ​ការ​ពារ​ជាតិ​មាតុ​ភូមិ​ និង​ជា​ពិសេស​​បាន​បន្សល់​​ទុក​នូវ​កេរ​ដំណែល​​វប្ប​ធម៌​​ជា​ប្រវត្តិ​​សាស្ត្រ​ដល់​​កុល​បុត្រ​ កុល​ធីតា​ខ្មែរ​ជំនាន់​ក្រោយ។

លោក​តឹក ​តុង​លីម អភិ​បាល​​ស្រុក​គិរី​វង់​ បានថ្លែងថា ​ភ្នំជីតា​ពេជ្រ​​ជាទីតាំង​បុរាណ​ ជា​ដែន​​ដី​សុវណ្ណភូមិ ជា​ដែន​ដី​នគរភ្នំ (ហ៊្វូណន) ​ជា​ទីកន្លែង​​សក្ការៈ​ដ៏ស័ក្តិ​សិទ្ធិ​សម្រាប់​បន់​​ស្រន់​សុំ​ទឹក​ភ្លៀង​ តាំងពី​ដើម​រៀង​មក។ ​គោល​គំនិត​​នៃ​ការ​រៀប​ចំ​កសាង​​ព្រះពុទ្ធ​​រូប​អង្គ​ធំ​ មាន​ក​ម្ពស់​១៣,៥​​ម៉ែត្រ ​កាំជណ្តើរ​​ត្រង់ចំនួន​២១១​កាំ ​និង​ជណ្តើរ​​រវាង​ចំនួន​២៦៦​កាំ មាន​សាលា​ដំណាក់​៣ និង​ទី​លាន​គុណ​មាតា​បិតា ​គឺ​ផុស​ចេញពី​គំនិត​​ដ៏​ឈ្លាស​វៃ​រប​ស់​លោក​យាយ​​ឧបាសិកា​​តាន់​ វិច​ហុង ព្រម​ទាំង​​បុត្រា​ បុត្រី​ និង​ចៅ​ៗ និង​​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សំណាក់​លោក​បណ្ឌិត​​សភា​ចារ្យ សុខ អាន ​ឧប​នាយក​រដ្ឋ​មន្ត្រី​  រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​​​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ព្រម​​ទាំង​លោក​ជំទាវ​ ថេង អាយ​ អាន្នី សុខ អាន ​និង​បង​ប្អូន​ញាតិ​មិត្ត​ជិតឆ្ងាយ​ ក្នុង និង​ក្រៅ​ប្រទេស​​ផង​ដែរ៕