ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

G-8 សន្យា​ផ្តល់​​ប្រាក់​​38ពាន់​លាន​​ដុល្លារ​​ដល់​បណ្តា​​​​ប្រទេស​អារ៉ាប់​

12 ឆ្នាំ មុន

​បណ្តារ​ដ្ឋ​មន្ត្រី​​ហិរញ្ញវត្ថុ​​​​​របស់​ G-8 និង​បណ្តា​​​ដៃគូ​​ខ្លួន​បាន​​​សន្យា​​​កាលពីថ្ងៃទី​​​១០ កញ្ញា ​​ផ្តល់​ប្រាក់​​​៣៨ពាន់​លាន​​ដុល្លារ​​​​ឱ្យ​ដល់​ប្រទេស​​​​ទុយនីស៊ី អេហ្ស៊ីប ​​ម៉ារ៉ុក និង​​ហ្ស៊កដានី ក្នុង​ដំណាក់​​កាល​​២០១១-២០១៣​។​

រដ្ឋមន្ត្រី​​ទាំង​នេះ​​ថ្លែង​ថា ក្រុមប្រឹក្សា​ជាតិ​​បណ្តោះអាសន្ន​​​លីប៊ី ​នឹងត្រូវ​​​ស្នើ​បញ្ចូល​ក្នុង​កម្ម​វិធី​​ជំនួយនេះ ។ ចំណែក​​​​​មូលនិធិ​​​​រូបិយវត្ថុ​​​អន្តរ​ជាតិ​​​ IMF សន្យា​ផ្តល់​ប្រាក់​​​​៣៥​ពាន់លាន​​​ដុល្លារ​ដល់​បណ្តា​​​ប្រ​ទេស ​«និទាឃ​រដូវ​​​អារ៉ាប់​» ​ហើយ​ប្រកាស​ទទួល​​​​​​ស្គាល់​​​​ក្រុមប្រឹក្សា​​​ជាតិបណ្តោះ​អាសន្ន​​​​លីប៊ី ​​ថា ជា​​​រដ្ឋ​អំណាច​​​ស្រប​ច្បាប់​​​​នៅ​លីប៊ី​​​​ដែលបើក​​ផ្លូវ​​​​ឱ្យមានការ​ខ្ចីប្រាក់​​យ៉ាង​ច្រើន​​​​សម្រាប់​​​ការ​កសាង​​ប្រទេស​នេះឡើងវិញ ​​ក្រោយ​រយៈ​ពេល​​​​៦ខែ ​​នៃអំពើ​ហិង្សា​​​​​ និងសង្គ្រាម​។​

សេចក្តីថ្លែង​ការណ៍​​ចេញផ្សាយ​​​​ក្រោយ​​កិច្ច​ប្រជុំ​​​​របស់​រដ្ឋមន្ត្រី​​​ទាំងនេះនៅ​ទីក្រុង​​ម៉ារសី ប្រទេស​​​​​​បារាំង ​​ចែង​ថា ​ក្រុម​ពង្រីក​​​ទូលាយ​​នៃ បណ្តា​​ស្ថាប័ន​​​ហិរញ្ញ​វត្ថុ​​តំបន់​​​​ និងអន្តរជាតិ​​​​ដែលទ្រទ្រង់​​​​ដល់​ការ​​ផ្តួចផ្តើម​​​​គំនិត​​​​ផ្តល់​ជំនួយ​​នេះ​សន្យា​​​ផ្តល់​ប្រាក់​​​​ជាង​​​៣៨ពាន់​លាន​​​ដុល្លារ​ដល់​​​បណ្តាប្រទេស​​អារ៉ាប់​ក្នុងដំណាក់​កាល​​​២០១១-២០១៣៕