ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​​ហ្វាំង​ឡង់​​ឈ្នះ​ការ​​ប្រណាំង​​រថយន្ត​កម្ម​វិធី​ ​Rally Australia ​​នៅ​​អូ​ស្ត្រាលី​

12 ឆ្នាំ មុន

កីឡាករ​ហ្វាំង​ឡង់​យ៉ា​រី​ ម៉ាតទី​ ឡាត​វ៉ា​ឡា​​កំពុង​តែ​សម្លឹង​រក​ពាន​ជើង​ឯក​នៃការ​ប្រណាំង​រថយន្ត​ប្រភេទ​រែលលី​កម្ម​វិធី​ Rally Australia​បន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​ប្រណាំង​នៅ​ថ្ងៃ​ទី​២​​កាល​ពី​ថ្ងៃ​សៅរ៍​​ទី​១០​​ខែកញ្ញា​​កន្លង​មក​នេះ​។ ការ​ប្រណាំង​នេះ​ត្រូវ​បាន​បញ្ចប់​នៅក្រុង​Coffs Harbour​​ប្រទេស​អូស្ត្រា​លី​។

កីឡាករ​ហ្វាំង​ឡង់​យ៉ា​រី​ ម៉ាតទី​ ឡាត​វ៉ា​ឡា​​កំពុង​តែ​សម្លឹង​រក​ពាន​ជើង​ឯក​នៃការ​ប្រណាំង​រថយន្ត​ប្រភេទ​រែលលី​កម្ម​វិធី​ Rally Australia​បន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​ប្រណាំង​នៅ​ថ្ងៃ​ទី​២​​កាល​ពី​ថ្ងៃ​សៅរ៍​​ទី​១០​​ខែកញ្ញា​​កន្លង​មក​នេះ​។ ការ​ប្រណាំង​នេះ​ត្រូវ​បាន​បញ្ចប់​នៅក្រុង​Coffs Harbour​​ប្រទេស​អូស្ត្រា​លី​។ ឡាតវ៉ាល​ឡា​បាន​ចូល​ដល់​ទី​ព្រ័ត្រ​ក្នុង​ថិរវេលា​​៣ម៉ោង​១​០​នាទី​និង០១.​២​​វិនាទី​យក​ឈ្នះ​កីឡាករ​មិត្តរួម​ជាតិ​និង​មិត្ត​រួម​ក្រុម​​ហ្វដ​​គឺ​កីឡាករ​មីកកូ​ ហ៊ី​វ៉ូ​ណឹន​​ដែ​ល​បាន​ប្រើ​ពេល​ច្រើន​ជាង​១៩.៧​វិនាទី​។

ចំណែក​កីឡាករ​ស៊ុយអែតភីធ័រ​ ស៊ុល​បឺក​បើក​បរ​ឲ្យ​ក្រុម​ Solberg Citroen​បញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៣​បន្ទាប់​ពីបាន​ប្រើ​ពេល​ច្រើន​ជាង​ឡាត​វ៉ាល​ឡា​៥៧.៦​វិនាទី​។​
ឡាត​វ៉ាល​ឡា​បាន​និយាយ​ថា​៖«ខ្ញុំ​បើក​បរ​បាន​ល្អ​ក្នុង​ថ្ងៃ​នេះ​។​ កីឡាករ​ដទៃ​នឹង​នៅ​ពី​ក្រោយ​ខ្ញុំ​នៅ​ពេ​ល​ដែល​ខ្ញុំ​យក​ឈ្នះ​ការ​ប្រណាំង​នៅ​ថ្ងៃ​បន្ទាប់​ទៀត​ »។

សម្រាប់​កីឡាករបារាំង​សេបា​ស្ទៀន​ ​អូ​ហ្ស៊ី​យ៉េ​ដែល​​បញ្ចប់​ការ​ប្រណាំង​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ១០​នោះ​​​អាច​នឹងធ្វើ​បាន​ល្អ​វិញ​​​នៅ​ថ្ងៃ​ប្រណាំង​ផ្តាច់​ព្រ័ត្រ​​​​ ជា​ពិសេស​នៅ​លើ​តារាង​ជើង​ឯក​ពិភពលោក​។​ កីឡាកររូបនេះ​បញ្ជាក់​ថា គូ​ប្រជែង​ដ៏​ខ្លាំង​របស់​គេ​គឺ​កីឡាករ​សេបា​ស្ទៀន ឡូ​អែប​។​ អូ​ហ្ស៊ី​យ៉េ​បាន​បន្ត​ថា​៖«មាន​កីឡាករ​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្នុង​ភ្នែក​របស់​ខ្ញុំ​គឺ​សេបា​ស្ទៀន ឡូ​អែប​។​ គេ​ជា​គូ​ប្រជែង​តំណែង​ជើង​ឯក​ ។​ គោល​ដៅ​របស់​ខ្ញុំ​គឺ​ផ្តួល​កីឡាករ​មិត្តរួម​ជាតិ​ខ្ញុំ​ម្នាក់​នេះ​ឲ្យ​ខាង​តែ​បាន​»។

ការ​ប្រណាំង​រថយន្ត​ប្រភេទ​រែលលី​សម្រាប់​ឆ្នាំ​២០១១នេះ​មាន​១៣ដំ​ណាក់​កាល​។​ ដំ​ណាក់​ទី​១ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី​១០​ខែ​កុម្ភៈ​ដើម​ឆ្នាំ​នៅ​ប្រទេស​ស៊ុយអែត​ និង​ដំណាក់​ចុង​ក្រោយ​បំ​ផុតនឹង​​ធ្វើ​នៅ​ថ្ងៃទី​១០​ដល់​១៣​ខែ​វិច្ឆិកា​ខាង​មុខ​នៅ​ក្រុង​ហ្គា​ឌីហ្វ​ចក្រភព​អង់​គ្លេស ។ ដោយឡែក​ការ​ការ​ប្រណាំង​នៅ​ប្រទេស​ហ្វាំង​ឡង់​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​ទី​១០​។

ខណៈ​ការ​ប្រណាំង​នៅ​សល់​តែ​២ដំណាក់​ទៀត​​​ត្រូវ​បញ្ចប់​នោះ កីឡាករ​បារាំង​សេបា​ស្ទៀន ឡូ​អែប​នៅ​តែ​ស្ថិត​នៅ​លំ​ដាប់​លើ​គេ​ជា​ដដែល​។ ឆ្លង​កាត់​ការ​ប្រណាំង​អស់​១១ដំណាក់​កាល​មក​នេះ​ ឡូ​អែប​សន្សំ​បាន​ពិន្ទុ​១៩៦​នាំ​មុខ​កីឡាករ​ហ៊ី​វ៉ូ​ណឹន​ដែល​មាន​១៨១​ពិន្ទុ​។ ឯកីឡាករ​សេបា​ស្ទៀន អូ​ហ្សុី​យ៉េ​ស្ថិត​នៅ​លំ​ដាប់​ទី​៣​មាន​១៦៧​ពិន្ទុ​​​ ៕