ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​សំខាន់​ៗ​​កើត​ឡើង​ថ្ងៃទី ​10-11 ​កញ្ញា

12 ឆ្នាំ មុន

*ឆ្នាំ​២០០១-អគារពាណិជ្ជកម្មភ្លោះដែលមានកម្ពស់​១១០​ជាន់ក្នុងទីក្រុងញ៉ូវយ៉ក​សហរដ្ឋ​អាមេរិក​ត្រូវ​​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​ការ​បើក​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​បំ​បុក​។ ហេតុការណ៍ នោះ​បាន​សម្លា.ប់​មនុស្ស​អស់​២៩៧៧​នាក់​បូក​រួម​ពួក​ភេរវ​ជន​១៩​នាក់​និង​របួស​៦.០០០នាក់​។

សម្រាប់​ថ្ងៃ​​ទី​១០ ​កញ្ញា

*ឆ្នាំ​១៩៣៩
-អំឡុង​សង្គ្រាម​​លោកលើកទី២ ប្រទេស​កាណាដាប្រកាសសង្គ្រាមជាមួយប្រ ទេស​អាល្លឺ​ម៉ង់និង​បាន​ចូលរួម​ជាមួយ​ប្រទេស​សម្ពន្ធ័​មិត្ត​​​ដែល​​មាន​​បារាំង អង់គ្លេស ណូ​វែល​ហ្សេ​ឡង់​ និង​​ប្រទេស​អូស្រ្តាលី​។
-នាវាមុជទឹកអង់គ្លេស​ឈ្មោះ​ HMS Oxley​​ត្រូវ​បាន​បាញ់​ពន្លិច​នៅជិតប្រទេសន័រវេសដោយ​នាវាមុជទឹកអង់គ្លេសមួយ​ទៀត​ឈ្មោះ​​​ HMS Triton។​
*ឆ្នាំ​១៩៤២
-កងទ័ពអង់គ្លេសបាន​បើកការវាយប្រហារ​ជាថ្មីក្នុង​​​​​បេសកកម្ម​​ឈ្មោះ​ Madagascar Campaign​​​លើមូល​ដ្ឋាន​កង​ទ័ព​ប្រទេសជប៉ុន។​តុល្យ​ភាព​កម្លាំង​ទ័ព​របស់​ប្រទេស​ទាំង​២នា​ពេល​នោះ​គឺ​​​​ជប៉ុន​មានទ័ព៨.០០០​នាក់​ ខណៈ​​អង់​គ្លេស​មាន​ទ័ព​ពី១០.០០០​​នាក់ទៅ១៥.០០០​នាក់។
*ឆ្នាំ​១៩៤៣​
-ក្នុងអំឡុងមានសង្គ្រាមលោកលើកទី២ កងទ័ពអាល្លឺម៉ង់​​ចាប់ផ្តើម​បើក​ការ​វាយ​ប្រ​ហារ​លើ​ទី​ក្រុង​រ៉ូម​។ ​
*ឆ្នាំ​១៩៥១​
-ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មសេដ្ឋ កិច្ចលើ​ប្រទេសអីុរ៉ង់។
*​ឆ្នាំ​១៩៦៣​
-សិស្សអាមេរិក​ស្បែកខ្មៅ​ចំនួន​២០​នាក់​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះចូលររៀនជា​លើក​ដំបូង​នៅសាលា​រៀន​ក្នុងរដ្ឋ​អាឡាបាម៉ា។
*ឆ្នាំ១៩៦៧​
-ប្រជាជនក្នុងប្រទេសហ្ស៊ី​ប្រាលតា​បាន​បោះ​ឆ្នោតយល់​ព្រម​បន្ត​ស្ថិត​នៅ​ក្រោមអា​ណា​​ព្យា​​បាល​អង់គ្លេសជាជាងក្លាយ​ជា​ផ្នែកមួយរបស់​​ប្រទេសអេស្ប៉ាញ។
*ឆ្នាំ​១៩៧៤
-ប្រទេស Guinea-Bissauទទួល​​បាន​ឯក​រាជ្យ​​ពីប្រទេសព័រទុយហ្គាល់​។​
*ឆ្នាំ​២០០២
-ប្រទេសស្វ៊ីសដែលពី​មុន​មក​ត្រូវ​គេ​ដឹង​ថា​ជាប្រទេសអព្យាក្រឹត្យនិង​មិន​ចូល​បក្ស​សម្ព័ន្ធ​បានចូល​ជាសមាជិកនៃអង្គការសហប្រជា​ជាតិ។
*ឆ្នាំ២០០៣​
-លោកស្រីរដ្ឋមន្ត្រីការបរទេសនៃប្រទេស ស៊ុយ​​អែតAnna Lindhត្រូវបានគេចាក់សម្លាប់ក្នុង​ពេល​កំពុង​ដើរផ្សារ Nordiska Kompaniet​នាម៉ោង​៤​រសៀល។ គាត់ត្រូវបាន​គេចាក់ចំទ្រូង ពោះនិងដៃ​។ ​លោក​ស្រី​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​Karolinska​។ ​
*ឆ្នាំ​២០០៧
-អតីតនាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថាន Nawaz Sharifបានវិល​ចូល​ប្រទេសវិញ​បន្ទាប់ពីបាន​​និរទេសទៅនៅ​ក្រៅ​ប្រទេស​អស់​រយៈពេល៧​ឆ្នាំ​ដោយ​រដ្ឋប្រហារ​យោធា​ក្នុង​​ខែ​តុលាឆ្នាំ​១៩៩៩។
*ឆ្នាំ​២០០៨
-​ទីភ្នាក់ងារព័ត៌​មានយ៉ុនហាប់របស់ប្រទេស​កូរ៉េខាងត្បូងបានរាយការណ៍ថាមេដឹកនាំ​ប្រទេស​កូរ៉េខាងជើង Kim Jong-ilមានបញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ។
-អង្គការOPEC​បាន​ប្រ​កាស​ថា ​នឹង​កាត់​បន្ថយ​​​ការផលិតប្រេង​មក​ត្រឹម៥០០.០០០​​ប៉ារែល​ក្នុងមួយថ្ងៃ។

សម្រាប់​ថ្ងៃ​​ទី​១១ ​កញ្ញា

*ឆ្នាំ​១៩៤៣
-អំឡុង​​សង្គ្រាមលោកលើកទី២ កងទ័ព​អាល្លឺម៉ង់បានចូលកាន់កាប់ដែនកោះ Corsica​ក្នុង​​សមុទ្រ​មេឌី​ទែរ៉ា​ណេ​និ​ង​តំបន់ Kosovo-Metohija។
*ឆ្នាំ​១៩៤៤
-កងទ័ពសម្ពន្ធ័មិត្តទីមួយដែល​មក​ពី​​កង​កម្លាំង​សហ​រដ្ឋ​អាមេរិក​​បានធ្វើដំណើរឆ្លង​​កាត់​ព្រំដែនភាគខាងលិចនៃប្រទេសអាល្លឺ​ម៉ង់។
-កងទ័ពអាកាសរបស់​ប្រទេសអង់គ្លេសបាន​បាន​ទម្លាក់​គ្រាប់​បែក​លើទីក្រុងDarmstadt​របស់​ប្រទេស​អាល្លឺម៉ង់។ ការ​វាយ​ប្រហារ​នោះ​​បាន​សម្លាប់​​មនុស្ស​អស់​១១.៥០០​នាក់។
*ឆ្នាំ​១៩៤៥
-ជំរំ​ឃុំ​ឃាំង​ឈ្មោះ​Batu Lintangទីក្រុង Kuchingរបស់​ម៉ា​ឡេស៊ី​ត្រូវ​ត្រូវ​បាន​រំ​ដោះ​ចេញ​ពី​កណ្តាប់​ដៃ​ជប៉ុន​ដោយ​កងទ័ព​មក​ពី​កងពល​ទី​៩​របស់​ប្រទេស​អូ​ស្ត្រាលី។
*ឆ្នាំ​១៩៦៨
-ជើង​យន្តហោះលេខ​១៦១១​របស់​ក្រុម​ហ៊ុន​អា​កាស​ចរ​ណ៍បា​រាំង​បាន​ធ្លាក់​នៅ​ទី​ក្រុង​នីស​ប្រទេស​បារាំង​សម្លាប់​អស់​អ្នក​ដំណើរ​៨៩នាក់​និង​​នា​វឹក​៦នាក់​។
*ឆ្នាំ១៩៧៨៖
-មាន​ការ​ជួប​ប្រជុំ​គ្នា​រវាង​លោកប្រធានា​ធិប​តី​អាមេរិកជីមមី ខាធ័រ(Jimmy Carter)​ លោក ប្រធា​នា​ធិប​តី​អេហ្ស៊ីប​អាន់​វ៉ា​ សាដាត​(Anwar Sadat)​ ​និងលោកនាយករដ្ឋមន្ត្រី​អ៊ី​ស្រា​អែល​​ Menachem Begin​​នៅសង្កាត់ Camp David សហរដ្ឋអាមេរិក។ ភាគី​ដែល​បាន​ចូល​រួម​បាន​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ចខ​ព្រម​ព្រៀង​គ្នា​មួយ​ឈ្មោះ​The Camp David Accords ដែល​ជា​ក្រប​ខណ្ឌ​ការ​ងារ​សន្តិ​ភាព​មួយ​រវា​ង​ប៉ា​​ឡេ​ស្ទីន​​និង​អ៊ី​ស្រាអែល​នៅ​តំបន់​មជ្ឈិម​បូ​ពា​៌។
*ឆ្នាំ​១៩៨៩
-ប្រទេស​ហុង​គ្រី​ប្រកាស​ថា ជន​ភៀស​ខ្លួន​អា​ល្លឺម៉ង់​ខាង​កើត​ដែល​បាន​រស់​នៅ​ក្នុង​ជំ​រំបណ្តោះ​អា​សន្ន​មាន​សេរី​ភាព​ចាក​ចេញ​ទៅ​កាន់​អា​ល្លឺ​ម៉ង់​ខាង​លិច​បាន​។
*ឆ្នាំ​១៩៩៧
-យានអាវកាសរបស់អាមេរិក​ឈ្មោះ​Mars Global Surveyor (MGS)បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ភព​ផ្កាយ​ព្រះ​អង្គារ​។
*ឆ្នាំ​២០០១
-អគារពាណិជ្ជកម្មភ្លោះដែលមានកម្ពស់​១១០​ជាន់ក្នុងទីក្រុងញ៉ូវយ៉ក​សហរដ្ឋ​អាមេរិក​ត្រូវ​​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​ការ​បើក​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​បំ​បុក​។ ហេតុការណ៍ នោះ​បាន​សម្លាប់​មនុស្ស​អស់​២៩៧៧​នាក់​បូក​រួម​ពួក​ភេរវ​ជន​១៩​នាក់​និង​របួស​៦.០០០នាក់​។ ការ​វាយ​ប្រហារ​គឺ​ជា​ស្នា​ដៃ​របស់​ក្រុម​អាល់​កៃ​ដា​ដែល​មាន​អូ​សា​ម៉ា ប៊ីន​ឡា​ដេន​ជា​មេ​ខ្លោង​។
*ឆ្នាំ​២០០៧​
-ប្រទេសរុស្ស៊ីបានសាកល្បងអាវុធដ៏ខ្លាំង​បំផុត​​មិនធ្លាប់មាន​ឈ្មោះថា«​មាតា​គ្រាប់​បែក»​ (​Father​​​ of all bombs​​)​។​ គ្រាប់​បែក​ដែល​មាន​ទម្ងន់​៧.១០០គី​ឡូ​ក្រាម​នេះ​មាន​កម្លាំង​ផ្ទុះ​ខ្លាំង​ជាង​​គ្រាប់​បែក​អាមេរិក​ឈ្មោះ​GBU-43/B Massive Ordnance Air Blast bomb (MOAB) ដល់​ទៅ​៤ដង​។ គ្រាប់​បែក​របស់​អាមេ​​រិក​នេះ​ត្រូវ​គេ​ដាក់​រហស្ស​នាម​ថា​ ជា «មាតា​​គ្រាប់​បែក»​​៕​