ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​​​ប្លន់​ផ្ទះ​​មន្ត្រី​ប៉ូលិស​​ស្រុក​ដង​ទង់​​​សង្ស័យ​ជា​​រឿង​ប្រឌិត​

12 ឆ្នាំ មុន

​​ខេត្តកំពត​​​ ៖ ​​ក្រុមចោរ​​​ប្លន់​មាន​គ្នា​​​​ចំនួន​២​នាក់ ប្រដាប់​ដោយ​​អាវុធ​អាកាមួយដើម ​បាន​​ធ្វើស​កម្ម​ភាព​​ប្លន់​ផ្ទះរបស់​​ស្ត្រីម្នាក់ឈ្មោះ​​​​ណុប ទៀង អាយុ​​​៣៥​ឆ្នាំ ​មានកូនស្រីម្នាក់ អាយុ​​​៣​ឆ្នាំ ​នៅ​ភូមិ​​ដំណាក់​ត្រយឹង ​​ឃុំខ្ជាយខាងត្បូង​​​ ស្រុក​ដង​ទង់ ។

ខេត្តកំពត​​​ ៖ ​​ក្រុមចោរ​​​ប្លន់​មាន​គ្នា​​​​ចំនួន​២​នាក់ ប្រដាប់​ដោយ​​អាវុធ​អាកាមួយដើម ​បាន​​ធ្វើស​កម្ម​ភាព​​ប្លន់​ផ្ទះរបស់​​ស្ត្រីម្នាក់ឈ្មោះ​​​​ណុប ទៀង អាយុ​​​៣៥​ឆ្នាំ ​មានកូនស្រីម្នាក់ អាយុ​​​៣​ឆ្នាំ ​នៅ​ភូមិ​​ដំណាក់​ត្រយឹង ​​ឃុំខ្ជាយខាងត្បូង​​​ ស្រុក​ដង​ទង់ ។ ​ស្ត្រីរងគ្រោះ​​ដែលក្រុមចោរ​​​ប្លន់​​​យក​ទ្រព្យ​សម្បត្តិ​ ​​ជាប្រពន្ធ​​​​របស់​អនុ​​​ប្រធាន​​នគរ​បាល​​​ប៉ុស្តិ៍​​ឃុំ​ដំណាក់​​​សុក្រំ ​ហេតុការ​ណ៍​នេះ​បាន​​​កើត​ឡើង​នៅ​​វេលាម៉ោង​​៩​យប់ថ្ងៃទី​​​៧ កញ្ញា​ ២០១១ ។

តាមការ​​រៀប​រាប់​​​​របស់ស្ត្រី​​​រងគ្រោះ​និយាយ​ថា ​នៅវេលាម៉ោង​​​ប្រហែល​​៩​យប់​​​ពេលនាង​​កំពុង​​​ដេក​នៅ​​លើ​ផ្ទះ​ជាមួយ​កូនស្រី​​តូចម្នាក់​ ស្រាប់តែ​ឮសូរ​សំឡេង​​​បុក​រនាប​​ក្តារ​មួយ​​ផាំង​ហើយក៏​​​ស្ងាត់ទៅវិញ​។ រំពេច​នោះ​​ស្រាប់តែ​​​ចោរ​ម្នាក់​​​កាន់​កាំ​ភ្លើង​​ភ្ជង់​ និង​គំរាម​នាង​ឱ្យ​ប្រមូល​​ប្រាក់​​​​ និងមាស​​​ឱ្យ​ទៅពួក​​​គេ​។​​ ស្ត្រីរងគ្រោះ​​​​​​​​ក៏បាន​​យកប្រាក់​ចំនួន​១១ម៉ឺន​​​និង​​៩ពាន់​រៀល​ រួម​ទាំង​ចិញ្ចៀន​​​​មាស​​ទម្ងន់​១ជី ​ឱ្យ​ទៅក្រុម​​​ចោរ​ទាំង​នោះ​។

ក្រោយ​ពេល​​កើតហេតុ​ភ្លាម ​​កម្លាំង​​ប៉ូលិស​​​​ប៉ុស្តិ៍​រដ្ឋបាល​​​​ឃុំខ្ជាយ​​​​ខាង​ត្បូង​ បាន​​​ចុះ​មក​​​ពិនិត្យ​​ទាំងយប់​​​ និង​បាន​និយាយ​ថា ​​​​ជុំវិញ​​រឿង​ចោរ​​ប្លន់​​ផ្ទះ​យក​ទ្រព្យ​​​សម្បត្តិ​នេះ​ ​​​ប៉ូលិស​​បាន​​​ស្វែង​​​រក​​ តែ​មិន​មាន​​ប្រភព​​ពន្លឺ​អ្វីសោះ​។

សមត្ថកិច្ច​ប៉ូលិស​​​បាន​បន្តទៀត​​​ថា ​​កាលពី​ថ្ងៃទី​៣ កញ្ញា ​២០១១ ក្រុម​ចោរ​​បាន​មក​​គំរាម​កំហែង​​​​ស្ត្រីរង​គ្រោះ​ដើម្បី​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ម្តងរួច​ទៅ​ហើយ តែ​មិន​បានសម្រេច​ ​ដោយ​សារ​​តែ​នាង​ជា​ម្ចាស់​​ផ្ទះ​បាន​​ទូរស័ព្ទ​​ប្រាប់​ប្តី​​​របស់​នាង​​ដែលជា​​​អនុប្រធាន​នគរបាល​​ប៉ុស្តិ៍​។

សមត្ថកិច្ច​ប៉ូលិស​បាន​​និយាយ​កាលពី​ព្រឹក​ថ្ងៃទី​​​ព្រហស្បតិ៍​ថា ​អាជ្ញាធរ​​​​មិន​ធ្វើ​ការ​បដិសេធ​​​​ចំពោះ​ស្ត្រី​​រងគ្រោះ​​​ទេ នៅតែ​​កសាង​សំណុំរឿង​​​​​ស៊ើប​អង្កេត​​​បន្ត​​​ តើ​រឿង​​រ៉ាវនេះ​​​កើត​មាន​​​ពិត​ប្រាកដ​ ឬ​ក៏​រឿង​ប្រឌិត​​​​?