ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបបាតុកម្ម​​នៅស៊ីរី​ដោយការបាញ់​​កាំភ្លើង

15 ឆ្នាំ មុន

សភាពការណ៍​នៅតែតានតឹង​​ជា​និ​ច្ច​​ក្នុង​ប្រទេស​ស៊ីរី​ ។ កង​កម្លាំង​សន្តិសុខ​​បានបាញ់កាំ​ភ្លើង​​​កាលពីថ្ងៃទី​​២៨ មីនា លើ​ពួកបាតុករ​​ជា​ច្រើនរយនាក់ ដែល​​តវ៉ា​ប្រឆាំងនឹង​ច្បាប់​គ្រា​អាសន្ន​នៅទីក្រុង DERAA នា​ភាគខាងត្បូង​​ប្រទេស ។​
ពួកបាតុករ​​បានលើកគ្នាទៅ​កាន់ទីលាន​សំខាន់​ៗ​នៃទីក្រុងនេះ ​ជា​​ចំណុច​កណ្តាល​​ចាប់​តាំង​ពី​​​​១០ថ្ងៃ​មកហើយនៃការ​តវ៉ា​ប្រឆាំង​នឹង​របប​​របស់​​​លោក​​​ប្រធានាធិបតី​​បាចារ អាល់​អាសាដ និង​គណបក្ស​​បាអាស់ ។​​ ពួកគេ​បាន​ប្រមូលផ្តុំគ្នា​​ដោយស្រែក​​ទាមទារ​ថា «យើង​ចង់​បាន​​​ភាពថ្លៃ​​ថ្នូរ និង​សេរីភាព​» និង​ «បដិ​សេធ​​ច្បាប់គ្រាអាសន្ន» ។​
លោកប្រធានាធិបតី​​​បាចារ​អាល់​ ​អាសាដ ​ត្រូវ​ថ្លែង​សុន្ទរកថា​​មួយអំពី​សេចក្តី​សម្រេ​ចចិត្ត​​​
សំខាន់ៗ​ទាំងឡាយ​​ ។ នេះជា​ការ​ប្រកាស​​កាលពី​ថ្ងៃទី​​២៨ មីនា របស់​​អនុប្រធានាធិបតី លោក​ហ្វា​រុក ចារ៉ា ។ ​អនុប្រធានាធិបតី​​រូបនេះ​​​ដែល​ពុំ​បញ្ជាក់​​​លម្អិត​​ពី​សេចក្តី​សម្រេច​ចិត្ត​​ទាំង​នោះ គ្រាន់តែ​​គូសបញ្ជាក់​​​​ថា សេចក្តី​សម្រេច​ចិត្ត​​ទាំង​នេះ​​គឺជា​ការ​​បំពេញចិត្ត​របស់​ប្រជាជន ។​
ដើម្បីប៉ុនប៉ង​​រំងាប់​ការតវ៉ា​​រដ្ឋ​អំណាច​​បាន​ដោះ​លែង​​​រួចហើយ ​នូវ​អ្នកទោស​​២៦០នាក់ ​កាល​​ពី​ថ្ងៃទី​​២៦ មីនា ​កន្លង​មកនេះ និង​បាន​ប្រកាស​ពី​ចេតនា​​លុបចោល​​ច្បាប់ប្រកាសអាសន្ន​ដែល​មានជា​ធរ​មាន​ក្នុងទូទាំង​​ប្រទេស ចាប់តាំង​ពី​ឆ្នាំ​១៩៦៣មក ៕