ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​​ហ៊ុន សែន ​​អញ្ជើញ​​​ជាអធិបតី​​​បើក​សម័យប្រជុំ​​ពេញអង្គ​​គណៈរដ្ឋមន្ត្រី​​ព្រឹកនេះ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​សម្តេច​អគ្គ​មហាសេនា​បតីតេជោហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​​​ បាន​អញ្ជើញ​ជាអធិបតី​​ដ៏ខ្ពង់ខ្ពស់​​បើក​សម័យ​ប្រជុំពេញអង្គ​​​ គណៈរដ្ឋមន្ត្រី​​​កាលពី​​វេលា​ម៉ោង​៨​និង​​៣០នាទី​​ព្រឹក​ថ្ងៃទី​​៩ កញ្ញា ​​២០១១ នៅទីស្តី​ការគណៈរដ្ឋមន្ត្រី​​​ដើម្បី​ពិភាក្សា​​​​លើ​របៀប​វារៈ​ដូច​ខាង​ ក្រោម​ ៖

រាជធានីភ្នំពេញ​​ ៖ ​​សម្តេច​អគ្គ​មហាសេនា​បតីតេជោហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​​​ បាន​អញ្ជើញ​ជាអធិបតី​​ដ៏ខ្ពង់ខ្ពស់​​បើក​សម័យ​ប្រជុំពេញអង្គ​​​គណៈរដ្ឋមន្ត្រី​​​កាលពី​​វេលា​ម៉ោង​៨​និង​​៣០នាទី​​ព្រឹក​ថ្ងៃទី​​៩ កញ្ញា ​​២០១១ នៅទីស្តី​ការគណៈរដ្ឋមន្ត្រី​​​ដើម្បី​ពិភាក្សា​​​​លើ​របៀប​វារៈ​ដូច​ខាង​ក្រោម​ ៖
១-សេចក្តីព្រាង​របាយការណ៍​​ជាតិលើកទី​​១ ​និង​ទី​២ ​​ស្តីពីការ​អនុវត្ត​ពិធី​សារ​បន្ថែម​​​នៃ​អនុ​សញ្ញាសិទ្ធិ​កុមារ ​​ស្តីពីការ​ចូល​រួម​​របស់​កុមារ​នៅ​​ក្នុងជម្លោះ​​​​ប្រដាប់អាវុធ ​និង​សេចក្តី​ព្រាង​របាយ​ការណ៍​​ជាតិលើកទី​​១ និងទិ​២​​ស្តីពីការជួញ​ដូរ​កុមារ ការធ្វើ​​​ពេស្យា​កម្ម​​កុមារ និង​​រូបភាព​អាស​អាភាស​​​កុមារ​។​
២-សេចក្តីព្រាង​​​​អនុក្រឹត្យ​​ ស្តីពី​ការ​កំណត់​​តំបន់​​សហគមន៍​ លើផ្ទៃ​ដី​​ទំហំ​​១.៥០០​ហិកតា ​ក្នុង​​​តំបន់ដែល​​​ជម្រកសត្វ​ព្រៃ​រនាម​​ដូន​សំ ស្ថិត​នៅក្នុង​​ឃុំ​ទួលពង្រ ​​ស្រុកម៉ាឡៃ ​ខេត្ត​បន្ទាយ​មានជ័យ​។​
៣-បញ្ហា​​ផ្សេងៗ៕