ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​សភា​គ្រោង​បើ​សម័យ​ប្រជុំពេញ​អង្គ​នៅ​ថ្ងៃទី១ មេសា​មាន​របៀបវារៈ​ចំនួន៩

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូន​​ដំណឹង​របស់​​អគ្គ​លេខាធិការ​រដ្ឋ​សភា​ចុះ​ថ្ងៃ​ទី​២៥​​មីនា​ បាន​ឱ្យ​ដឹង​ថា​ ​នៅ​ថ្ងៃ​សុក្រ​ទី១ ​មេសា​ ២០១១ ​វេលា​ម៉ោង​៨ ​និង៣០​នាទី​ព្រឹក​ រដ្ឋ​សភា​ជាតិ​នឹង​បើក​កិច្ច​ប្រជុំ​លើក​​ទី៦​នីតិ​កាល​ទី៤​ ក្រោម​អធិបតីភាព​សម្តេច​ហេង សំរិន ​ប្រធានរដ្ឋសភា​ ។ មាន​របៀប​វារៈ​ចំនួន៩​​ដែល​​ត្រូវ​នឹង​លើក​យក​មក​ពិភាក្សា​ និង​អនុម័ត​។​

របៀប​វារៈ​នៃ​សម័យ​ប្រជុំ​រួមមាន​ ៖

ទី១-ព្រះ​រាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជាជូនសម័យប្រជុំរដ្ឋសភា​លើកទី៦នីតិកាលទី៤ ។

ទី២-របាយការណ៍​របស់​រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាទី៥នីតិកាលទី៤ ។

ទី៣-ការអនុម័តច្បាប់សុំឈប់សម្រាក​ព្យាបាលជំងឺចំនួន៣ខែរបស់លោកអ៊ុន នឹង ។

ទី៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។

ទី៥-ការពិភាក្សា និងអនុម័តសេចក្តី​ព្រាងច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី ។

ទី៦-ការពិភាក្សា និងអនុម័តសេចក្តីព្រាង​ច្បាប់ស្តី​ពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់​គ្រប់គ្រងឆ្នាំ​២០០៨ ។

ទី៧-ការពិភាក្សា និងអនុ​ម័ត​សេចក្តីព្រាងច្បាប់ស្តីពីការការទូទាត់​ថវិកា​ទូទៅសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៩ ។

ទី៨-ការពិភាក្សា និង​អនុម័តសេចក្តីព្រាងច្បាប់ស្តី​ពីការ​អនុម័តយល់ព្រមលើការទូទាត់​របស់​រាជ​រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម ។

ទី៩-ការពិភាក្សា​ និងអនុ​ម័ត​សេចក្តី​ព្រាង​ច្បាប់ស្តី​ពីការអនុម័ត​យល់​ព្រមលើពិធី​សារ​លើកទី២ ដើម្បីធ្វើ​វិសោធ​នកម្មលើកិច្ច​ព្រម​ព្រៀងស្តីពីពាណិជ្ជកម្ម​ទំនិញនៃកិច្ចព្រម​ព្រៀង​ក្របខណ្ឌស្តីពីកិច្ចសហ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច​ទូលំទូលាយ​រវាង​សហ​គមន៍អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ប្រជា​មា​និតចិន ៕