ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​​13នាក់​​ក្នុង​​ការ​​វាយលុកថ្មី​​ៗ​​របស់​កង​ទ័ពស៊ីរី​

12 ឆ្នាំ មុន

​ជនស៊ីវិល​​១៣នាក់​ត្រូវ​ស្លា.ប់​កាលពីថ្ងៃទី​​​៥ កញ្ញា ដោយ​​សារ​ការបា.ញ់​ប្រហារ​​​របស់កង​ទ័ព​​​​ និង​កង​កម្លាំង​​សន្តិសុខ​​​ស៊ីរី​ដែលធ្វើការ​​​វាយលុក ថ្មីៗ​​ក្នុង​ទីក្រុង​​​ជាច្រើន​​​របស់ប្រទេស​។​ តំបន់ HOMS នាភាគ​​កណ្តាលប្រទេស​​​មាន​ជន​រងគ្រោះ​​ច្រើន​​ជាងគេ​ដោយ​មនុស្ស​​១២នាក់​ត្រូវ​

​ជនស៊ីវិល​​១៣នាក់​ត្រូវ​ស្លាប់​កាលពីថ្ងៃទី​​​៥ កញ្ញា ដោយ​​សារ​ការបាញ់​ប្រហារ​​​របស់កង​ទ័ព​​​​ និង​កង​កម្លាំង​​សន្តិសុខ​​​ស៊ីរី​ដែលធ្វើការ​​​វាយលុក ថ្មីៗ​​ក្នុង​ទីក្រុង​​​ជាច្រើន​​​របស់ប្រទេស​។​ តំបន់ HOMS នាភាគ​​កណ្តាលប្រទេស​​​មាន​ជន​រងគ្រោះ​​ច្រើន​​ជាងគេ​ដោយ​មនុស្ស​​១២នាក់​ត្រូវ​កង​កម្លាំង​​លោក​ប្រធានាធិបតី​​បាចា​អាល់ ​​អាសាដ ​​សម្លាប់​។ អង្គការ​​ឃ្លាំមើល​​សិទ្ធិមនុស្ស​​ស៊ីរី​​​​ក៏​រៀបរាប់​ផងដែរ ​ពី​ការ​ចាប់​​ខ្លួន​មនុស្ស​​​ជាង​៨០នាក់ នៅ​សង្កាត់​​ខាងលី​ឌីយ៉ា ​នៃ​ទីក្រុង HOMS ។​

ក្រុង​ហាម៉ា​ជា​ប្រភព​ដើម​នៃការបះបោរ​​​ប្រឆាំង​​របប​លោក​​​អាល់​អាសាដ ​​កាលពីថ្ងៃទី​​​៥ កញ្ញា នោះ ​ក៏​រង​ការ​វាយលុកខាង​យោធា​​ដោយ​ទ្រង់ទ្រាយ​​ធំមួយដែរ ។ ​សកម្មជន​សិទ្ធិមនុស្ស​​​ម្នាក់និយាយ​ថា ​​​រថយន្ត​​​យោធា​​ជាង​​​​៣០​គ្រឿង បាន​លុក​ចូល​​នាព្រឹកថ្ងៃទី​​៥ កញ្ញា ​ក្នុងទីក្រុង​​​ហា​ម៉ា ហើយ​ស្នូរកាំភ្លើង​​​ត្រូវ​បាន​ស្តាប់​ឮ​ក្នុងទីក្រុង​នេះ ។ នៅជិត​ព្រំដែន​​ជាមួយ​តួកគី ​​ក៏​មាន​ការ​វាយប្រហារ​​របស់កង​​យោធា​​ដែរ បណ្តាល​ឱ្យ​មនុស្ស​​​ស្លាប់​ម្នាក់​​​​នៅ​តំបន់ IDLEB ៕