ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹក​នាំ​​អាល់​កៃ​ដា​ម្នាក់​​ចាប់​ខ្លួន​នៅ​​ប៉ា​គី​ស្ថាន​

12 ឆ្នាំ មុន

កង​ទ័ព​ប៉ា​គី​ស្ថាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៥ កញ្ញា ពី​ការ​ចាប់​ខ្លួន​មេ​ដឹក​នាំ​អាល់​កៃ​ដា​សំខាន់​ម្នាក់​ឈ្មោះ​យូ​នីស អាល់​ម៉ូរី​តា​នី ជា​អ្នក​ទទួល​ខុស​ត្រូវ​របស់​អង្គ​ការ​នេះ​ និង​ជា​អ្នក​ទទួល​ការ​ណែ​នាំ​​ឱ្យ​ធ្វើ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​នានា​។

ក្នុង​សេចក្តី​ប្រកាស​មួយ​កង​ទ័ព​ប៉ា​គី​ស្ថាន​និយាយ​ថា អាល់​ម៉ូរី​តា​នី ត្រូវ​ចាប់​ខ្លួន​ជាមួយ​សមា​ជិក​ជាន់​ខ្ពស់​២​រូប​ទៀត​របស់​អាល់​កៃ​ដា គឺ​អាប់​ឌុល​ហ្គា​ហ្វា​រ អាល់​​សាមី ហៅ​បាចារ​ ហ្គា​ម៉ា និង​មេសារ៉ា​អាល់​ សាមី ហៅ​មូ​ចា​ហ៊ីដ​ អាមី​ណូ​នា ជាយ​ក្រុង​កេតតា​ស្ថិត​នៅ​ភាគ​និរតី​ប្រទេស​។

អាល់​ម៉ូរី​តា​នី​ ​ត្រូវ​បាន​អូសាម៉ា​ ប៊ីន​ឡា​ដេន​ ប្រគល់​ភារកិច្ច​ឱ្យ​ផ្តោត​ការ​វាយ​ប្រហារ​លើ​គោល​ដៅ​សេដ្ឋ​កិច្ច​សំខាន់ៗ​នៅ​សហ​រដ្ឋ​អាមេរិក អឺរ៉ុប និង​អូស្ត្រាលី​។ ការ​វាយ​ប្រហារ​ទាំង​នោះ​ផ្តោត​លើ​បណ្តា​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​របស់​អាមេរិក​ ជា​ពិសេស​បណ្តា​បំពង់​បង្ហូរ​ប្រេង​ ឬ​ឧស្ម័ន​ បណ្តា​ទំនប់​វារី​អគ្គិសនី​ និង​បណ្តា​នាវា​ដឹក​ប្រេង​ដោយ​ប្រើ​នាវា​ប្រដេញ​ផ្ទុក​គ្រឿង​ផ្ទុះ​ក្នុង​ដែន​ទឹក​អន្តរ​ជាតិ​។ សេចក្តី​ប្រកាស​នោះ​បញ្ជាក់​ថា ជា​មួយ​នឹង​ការ​ចាប់ខ្លួន​ជន​នេះ​អាល់​កៃ​ដា​ រង​នូវ​ការ​វាយ​ប្រហារ​មួយ​អន្លូង​យ៉ាង​ដំណំថែម​​ទៀត​ ៕