ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​រួម​ភេទ​២​ដង​ក្នុង​មួយ​សបា្ដហ៍​អាច​គេច​ផុត​ពី​ជំងឺ​បេះដូង

14 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយបង្ហាញ​ថា ការ​រួម​ភេទ​មាន​សារសំខាន់​បំផុតសំរាប់​បុរស គឺ​អាច​ធ្វើ​ឱ្យ​បុរស​ចៀស​ផុត​ពីការ​កើត​ជំងឺ​បេះដូង ជា​ពិសេស​ជំងឺ​គាំង​បេះដូង ។ បុរស​ដែល​បាន​រួម​ភេទ​២​ដង​ក្នុង​១សបា្ដហ៍អាច​កាត់​បន្ថយ​ការ​ប្រឈម​មុខ​ នឹងការ​កើត​ជំងឺ​បេះដូង​ជាង​បុរស​ដែល​បាន​រួមភេទ​តែ​ម្ដង​ក្នុង​មួយ​ខែ ។

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយបង្ហាញ​ថា ការ​រួម​ភេទ​មាន​សារសំខាន់​បំផុតសំរាប់​បុរស គឺ​អាច​ធ្វើ​ឱ្យ​បុរស​ចៀស​ផុត​ពីការ​កើត​ជំងឺ​បេះដូង ជា​ពិសេស​ជំងឺ​គាំង​បេះដូង ។ បុរស​ដែល​បាន​រួម​ភេទ​២​ដង​ក្នុង​១សបា្ដហ៍អាច​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹងការ​កើត​ជំងឺ​បេះដូង​ជាង​បុរស​ដែល​បាន​រួមភេទ​តែ​ម្ដង​ក្នុង​មួយ​ខែ ។

តាម​ការ​សិ​ក្ស​នោះ​ដែល​បាន​សិក្សា​លើបុរស​ជាង​១.០០០​នាក់​បង្ហាញ​ថា បុរស​ដែលបាន​រួម​ភេទ​ញឹកញាប់​ប្រឈម​មុខ​នឹង​ការកើត​ជំងឺ​បេះដូង​ក្នុង​កំរិត​ទាប​ជាង​បុរស​ដែលបាន​រួម​ភេទ​ម្ដង​ក្នុង​មួយ​ខែ ព្រោះ​ការ​រួមភេទហាក់ដូចជា​មាន​ឥទ្ធិពល​ការពារ​បេះដូងរបស់​មនុស្ស​ប្រុស ប៉ុន្ដែ​ចំពោះ​ស្ដ្រី​មិនដឹង​ថា មាន​ឥទ្ធិពល​ការពារ​បេះដូង​ដូច​បុរស​ដែរ ឬក៏​អត់​នោះ​ទេ ។

ក្រោយ​ពី​ការ​សិក្សាអ្នក​ស្រាវជ្រាវ​អា​មេរិ​កមួយ​ក្រុម​ដែល​រៀបចំ​ការ​សិក្សា​ស្រាវជ្រាវ​នោះបាន​អញ្ជើញ​វេជ្ជបណ្ឌិត​ឱ្យ​ត្រួតពិនិត្យ​បុរស​ដែល​បាន​សិក្សា ដើម្បី​វាយតំលៃពី​ការ​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​បេះដូងរបស់​ពួក​គេ ។ ជាមួយ​គ្នា​នេះ​ដែរយោង​តាមប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំនៅ​ប្រទេស​អង់គ្លេស​មាន​មនុស្ស​ប្រហែល២៧០.០០០​នាក់ កើត​ជំងឺ​គាំងបេះដូង​ក្នុងនោះ​ភាគច្រើន​ជា​បុរស​ដោយសារ​មិនសូវបាន​រួម​ភេទ ។

ទោះបីជា​ការ​រួម​ភេទ​ត្រូវ​បាន​ចាត់​ទុក​ថា មាន​សារសំខាន់​សំរាប់​រាង​កាយ និង​សុខភាពផ្លូវ​អារម្មណ៍​និង​ផ្លូវចិត្ដ​ក៏​ដោយ ក៏​នៅ​មិន​ទាន់មាន​ភស្ដុ​តាង​ជា​លក្ខណៈ​វិទ្យាសាស្ដ្រ​បង្ហាញថា ការ​រួម​ភេទ​ញឹកញាប់​មិនមែន​មិន​ធ្វើ​ឱ្យប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​បេះដូង​នៅឡើយ​ទេ ។
បុរស​ដែល​ចង់​រួម​ភេទ​បាន​ច្រើន​ដង ទំនងជា​មាន​សុខភាព​ល្អ​ជាង​បុរស​ដែល​មិនសូវបាន​រួម​ភេទ ។ ជាមួយ​គ្នា​នេះ​ដែរ​ការ​សិក្សាមួយ​ផ្សេង​ទៀត​បង្ហាញ​ថា នៅ​ក្នុង​រដូវរងា​បើបាន​រួម​ភេទ​ម្ដង​ឬ​២​ដង​ក្នុង​មួយ​សបា្ដហ៍​នឹងអាច​ចៀស​ផុត​ពី​ជំងឺ​ផ្ដាសាយ ៕