ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​​ថ្ងៃទី ​05 កញ្ញា

12 ឆ្នាំ មុន

*ឆ្នាំ១៨៣៩ -​សង្គ្រាម​​ប្រយុទ្ធ​ប្រឆាំង​នឹង​​អាភៀន​បាន​ចាប់​ផ្តើម​​លើក​ទី​១ នៅ​ក្នុង​ប្រទេស​ចិន ។
*ឆ្នាំ១៨៨៧ -​អគ្គិ​ភ័យ​​មួយ​​បាន​​ឆាប​ឆេះ​សាលមហោ​ស្រព​​ Theatre Royal ​ក្នុង​ទីក្រុង Exeter ប្រទេស​អង់​គ្លេស ។ អគ្គិ​ភ័យ​​នេះ​បាន​សម្លា.ប់​មនុស្ស​១៨៦​នាក់ ។

*ឆ្នាំ១៨៣៩
-​សង្គ្រាម​​ប្រយុទ្ធ​ប្រឆាំង​នឹង​​អាភៀន​បាន​ចាប់​ផ្តើម​​លើក​ទី​១ នៅ​ក្នុង​ប្រទេស​ចិន ។
*ឆ្នាំ១៨៨៧
-​អគ្គិ​ភ័យ​​មួយ​​បាន​​ឆាប​ឆេះ​សាលមហោ​ស្រព​​ Theatre Royal ​ក្នុង​ទីក្រុង Exeter ប្រទេស​អង់​គ្លេស ។ អគ្គិ​ភ័យ​​នេះ​បាន​សម្លាប់​មនុស្ស​១៨៦​នាក់ ។
*ឆ្នាំ២០០៧
-​ភេរវ​ករ​៣​នាក់​ដែល​​ត្រូវគេ​​សង្ស័យថា ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​​ទៅ​នឹង​ក្រុម​អាល់កៃដា ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ក្នុង​​ប្រទេស​អាល្លឺ​ម៉ង់​ ។ ​ពួក​គេ​ទាំង​​នេះ​ត្រូវបាន​ចោទ​ប្រកាន់​​ពី​បទ​ប៉ុន​ប៉ង​​វាយ​ប្រហារ​​​អាកាស​យាន​​ដ្ឋាន​អន្តរជាតិ​​ក្នុង​ទីក្រុង​​ហ្វ្រែង​ហ្វឺត។
*ឆ្នាំ២០០៨
-​លោក​ស្រី​​ខុន​ដូ​ លីហ្សា បាន​ក្លាយ​ជា​រដ្ឋ​មន្ត្រី​​ក្រសួង​ការ​បរទេស​​សហ​រដ្ឋ​អាមេរិក​​លើក​ដំបូង​ដែល​បាន​ធ្វើ​ដំណើរ​​ទស្សន​កិច្ច​​នៅ​ក្នុង​ប្រទេស​​លីប៊ី​ចាប់​​​តាំង​ពីឆ្នាំ​១៩៥៣ មក។
-​អត្រា​គ្មាន​ការ​​ងារ​ធ្វើ​នៅ​សហ​រដ្ឋអាមេ​រិក​ បាន​កើនឡើង​ខ្ពស់​ចាប់តាំងពី​ខែ​ធ្នូ ឆ្នាំ​២០០៣​មក ​បន្ទាប់​ពី​​សេដ្ឋ​កិច្ច​រប​ស់​ប្រទេស​នេះ ​មាន​ការ​​ធ្លាក់​ចុះ​ ។ គិត​មក​ដល់​ខែ​សីហា ​ឆ្នាំ​២០០៨ ​សហ​រដ្ឋ​អាមេរិក បាន​កាត់​បន្ថយ​​បុគ្គ​លិក​​ចំនួន​៨៤.០០០​ន​ាក់ ។
*ឆ្នាំ២០០៩
-​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុរបស់​បណ្តា​ប្រទេស​​​ G-20 បាន​លើក​គោល​នយោ​បាយ​​ធ្វើ​កំណែ​ទម្រង់​​ធនា​គារ ។
*ឆ្នាំ២០១០
-​​មនុស្ស​ជាង​៤០​​នាក់ ​ត្រូវបាន​សម្លាប់​​ និង​៣៥​នាក់​ផ្សេង​ទៀត​​បាន​រង​របួស​នៅ​ក្នុង​​ការ​ប៉ះ​ទង្គិច​​គ្នា​នៅ​តំបន់​ដាហ្វួរ ​ក្នុង​ប្រទេស​សូដង់ ៕