ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ល្មោភ​កាម​តណ្ហា សូម្បី​ស្ត្រី​ក្រីក្រ​ដើរ​សុំ​ទាន ក៏​​រំលោភ​មិន​លើកលែង​​ដែរ

15 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​​រត់​ម៉ូតូ​ឌុប​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ូលិស​​ក្រុង​សិរី​សោភ័ណ ​ចាប់​ឃាត់​ខ្លួន​បន្ទាប់​ពី​ស្ត្រី​​​សុំ​ទាន​ម្នាក់​​ប្តឹង​ចោទ​ថា ​បាន​ចាប់​​​គាត់​​រំលោភ​សេព​សន្ថវៈ​​​​រហូត​បាន​​សម្រេច​ ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​​កាល​ពី​វេលា​ម៉ោង​​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៥ កុម្ភៈ ​នៅ​ក្នុង​បរិ​វេណ​វត្ត​សមា​ធិ​ផល​​ហៅ​វត្ត​លោក​យួន ស្ថិត​នៅ​ក្នុង​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។ ​​លោក​​រ័ត្ន តក់ នាយ​ប៉ុស្តិ៍​​នគរ​បាល​​​សង្កាត់​ព្រះ​​ពន្លា ​បាន​ឱ្យ​ដឹង​ថា ជន​ជាប់​ចោទ​ពី​បទ​រំលោភ​​សេព​សន្ថ​វៈ ហើយ​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​នេះ​ឈ្មោះ​យឹម រស់​តារា​រាត្រី ភេទ​​ប្រុស អាយុ​​៤៥​ឆ្នាំ មុខ​របរ​​រត់​ម៉ូតូ​ឌុប​ នៅ​ភូមិ​​៤ ស​ង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ឯ​ស្ត្រី​​រង​គ្រោះ​ឈ្មោះ​ធ.ម ហៅ​ក្រឹម អាយុ​៣៩​ឆ្នាំ ជាអ្នក​​ដើរ​សុំ​ទាន​ និង​រស់​នៅ​​ក្នុង​​សង្កាត់​​ប៉ោយ​​ប៉ែត ក្រុង​ប៉ោយ​​បែត។

​លោក​រ៉ែម វីរៈ អធិ​ការ​នគរ​បាល​ក្រុង​​សិរី​សោភ័ណ​បាន​ឱ្យ​ដឹង​ថា តាម​ការ​រៀប​រាប់​​បំភ្លឺ​ពី​​ស្ត្រី​រង​គ្រោះ​ប្រាប់​​សមត្ថ​កិច្ច​​ថា ​នៅ​វេលា​ម៉ោង​៩​​និង​១០​នាទី​យប់ ​​រូប​គាត់​បាន​ដើរ​ទៅ​បត់​ជើង​តូច​នៅ​ខាង​ក្រោយ​​​វត្ត​សមា​ធិ​ផល​ហៅ​វត្ត​លោក​យួន ពេល​បត់​ជើង​​រួច​​​គាត់​ក៏​អង្គុយ​លេង​​លើ​ផ្នូរ​​មួយ​ ។ ពេល​នោះ​ស្រាប់​តែ​លេច​​មុខ​បុរស​ម្នាក់​ឈ្មោះ​​យឹម រស់​តារា​រាត្រី បាន​ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ​​​នោះ​​ហើយ​ដើរ​តំរង់​​​មក​រក​​គាត់​​ ព្រម​ទាំង​សួរ​ថា តើ​ស្គាល់​​បង​ទេ ​ពេល​នោះ​គាត់​​ឆ្លើយ​ថា មិន​ស្គាល់​ទេ ។ បន្ទាប់​មក​បុរស​រូប​នេះ​បាន​ដក​លុយ​ចំនួន​១០​​ម៉ឺន​រៀល​​បង្ហាញ​គាត់​ ដោយ​​សុំ​​គាត់​​ដេក​​ជា​មួយ​តែ​គាត់​បាន​បដិ​សេធ​ដោយ​ប្រាប់​​ទៅ​បុរស​នោះ​វិញ​​ថា រូប​​គាត់​​​មិន​មែន​ជា​ស្រី​រក​ស៊ី​ផ្លូវ​ភេទ​ទេ ។ និយាយ​មិន​ទាន់រួច​ពី​មាត់​​ផង ស្រាប់​តែ​បុរស​នោះ​ស្ទុះ​មក​​​ចាប់​​​គាត់​ផ្តួល និង​បាន​​ទះ​កំផ្លៀង​ ព្រម​ទាំង​​ច្របាច់​​.ក​គាត់ ​គម្រាម​​​សម្លាប់​​ចោល​ប្រសិន​បើ​​គាត់​​ស្រែក​ ​រួច​ចាប់​​រំលោភ​​​គាត់​រហូត​ដល់​​បាន​សម្រេច​បំណង​របស់​គេ។

បើ​តាម​​ចម្លើយ​​បុរស​ជាប់​ចោទ​​ឈ្មោះ​យឹម ​រស់​តារា​រាត្រី បាន​អះ​អាង​ថា ​រូប​គេ​​ជា​មួយ​ស្ត្រី​រង​​គ្រោះ​ធ្លាប់​ស្គាល់​គ្នា និង​មាន​ទំនាក់​ទំនង​គ្នា​រយៈ​ពេល​១​ខែ​មក​ហើយ ​ហើយ​កាល​​នៅ​ប៉ោយ​ប៉ែត​ស្នាក់​នៅ​ផ្ទះ​ជួល​ជិត​គ្នា ធ្លាប់​​បាន​រួម​រ័ក​គ្នា​ម្តង​ទៀត​ផង។ ​នៅ​យប់​នោះ​រូប​គេ​មកពី​ផឹក​ស្រា ហើយ​ជិះ​​ម៉ូតូ​កាត់​​វត្ត​ឃើញ​​ស្ត្រី​នោះ​ឈរ​ម្នាក់​ឯង​ដោយ​​អាង​តែ​ស្គាល់​ និង​ធ្លាប់​​ដេក​ជា​មួយ​គ្នា ទើប​​​រូប​គេ​ហ៊ាន​ធ្វើ​បែប​នេះ។ លោក​វរ​សេនីយ៍​​ទោ សិទ្ធិ ឡោះ នាយ​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​បាន​ឱ្យ​ដឹង​ដែរ​ថា ផ្អែក​តាម​​បណ្តឹង​របស់​​ស្ត្រី​​​រង​គ្រោះ​ និង​​ចម្លើយ​​​សារ​ភាព​របស់​​ជន​​ជាប់​ចោទ​​ មន្ត្រី​ការិយា​ល័យ​របស់​លោក​បាន​ធ្វើ​បែប​បទ​បញ្ជូន​​ឈ្មោះ​យឹម រស់​តារា​រាត្រី ​​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​៕