រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានណែនាំឱ្យក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់គិតគូរពីការបើកប្រាក់ខែ និងប្រាក់ឧបត្ថម្ភនានារបស់ជនពិការ និងនិវត្តជនឱ្យបានត្រឹមត្រូវ និងទៀងទាត់ ទាន់ពេលវេលា ចៀសវាងការបង្កផលលំបាកដល់ពួកគាត់ ។ ជាមួយគ្នានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក៏បានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចូលរួមអង្កេតមើលចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងឡាយណា ដែលមានការកេងប្រវ័ញ្ចប្រាក់ខែ ឬប្រាក់ឧបត្ថម្ភនានារបស់ជនពិការ និងនិវត្តជនទាំងនោះ គឺត្រូវចាត់ការតាមនីតិវិធីច្បាប់ ។ ការណែនាំរបស់សម្តេចតេជោហ៊ុន សែន យ៉ាងដូច្នេះគឺបានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គប្រចាំសប្តាហ៍គណៈរដ្ឋមន្ត្រីដែលបានប្រារព្ធធ្វើនៅវិមានមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី១៨ មីនា ២០១១ ៕
ចែករំលែកព័តមាននេះ