ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​ថ្ងៃទី ​02 ​កញ្ញា

12 ឆ្នាំ មុន

*ឆ្នាំ១៩៤៥ -ប្រទេស​វៀតណាម​បាន​ប្រកាស​ឯក​រាជ្យ​ភាពរបស់​​ខ្លួន ហើយ​​​បង្កើត​ឡើង​​នូវ​របប​សាធារណ​រដ្ឋ​​ប្រជាធិប​តេយ្យ​​វៀតណាម ។
*ឆ្នាំ១៩៧០ -​អង្គ​ការ​ណាសា​ បាន​ប្រកាស​លុប​ចោល​បេសក​កម្ម​​អា​ប៉ូឡូ​ចំនួន២ គឺ​អាប៉ូ​ឡូ​១៥ និង​អាប៉ូ​ឡូ​១៩ ដែល​គ្រោង​​នឹង​បញ្ជូន​​ទៅ​​កាន់​ឋាន​ព្រះចន្ទ។

*ឆ្នាំ១៩៤៥
-ប្រទេស​វៀតណាម​បាន​ប្រកាស​ឯក​រាជ្យ​ភាពរបស់​​ខ្លួន ហើយ​​​បង្កើត​ឡើង​​នូវ​របប​សាធារណ​រដ្ឋ​​ប្រជាធិប​តេយ្យ​​វៀតណាម ។
*ឆ្នាំ១៩៧០
-​អង្គ​ការ​ណាសា​ បាន​ប្រកាស​លុប​ចោល​បេសក​កម្ម​​អា​ប៉ូឡូ​ចំនួន២ គឺ​អាប៉ូ​ឡូ​១៥ និង​អាប៉ូ​ឡូ​១៩ ដែល​គ្រោង​​នឹង​បញ្ជូន​​ទៅ​​កាន់​ឋាន​ព្រះចន្ទ។
*ឆ្នាំ២០០៣
-​មេ​ដឹក​នាំក្រុមអាល់កៃដា​ អ៊ូសា​ម៉ា ប៊ីន ​ឡាដេន ​បាន​ប្រកាស​ពី​គម្រោង​​​ប្រើ​ប្រាស់​​អាវុធ​​ជីវ​សាស្ត្រ​​ប្រឆាំង​នឹង​សហ​រដ្ឋអាមេរិក ។
*ឆ្នាំ២០០៤
-​តុលា​ការ​​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​នៅក្នុង​ទីក្រុង​​ឡាអេ បាន​ប្រកាស​ថា អតីត​ប្រធាធិ​បតី​ប្រទេស​យូ​ហ្គោ​ស្លា​វី​ លោកស្លូ​បូដាន មីឡូ​សេវិក មិន​មាន​សមត្ថ​​ភាព​គ្រប់​គ្រាន់​​ដើម្បី​បង្ហាញ​ខ្លួន​ក្នុងការ​កាត់​ទោសដោយ​លោក​ផ្ទាល់​​នោះទេ ហើយ​បាន​តែងតាំង​​មេ​ធាវី​​២​រូប ដើម្បី​ការពារ​ក្តី​ឱ្យ​គាត់ ។
*ឆ្នាំ២០០៦
-​កង​ទ័ព​អីុតាលី​ បាន​មក​ដល់​​​ប្រទេស​លីបង់ ក្នុងឋានៈ​ជា​កងក​ម្លាំង​​អង្គ​ការ​​​សហ​ប្រជា​​ជាតិ​​​ ស្រប​ពេល​ដែល​​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​​បាន​ប្រកាស​​ពីគម្រោង​​បញ្ជូន​កង​ទ័ព​ចំនួន​១.០០០​នាក់មក​កាន់​​ប្រទេស​លីបង់​ដែរ ។
*ឆ្នាំ២០០៨
-​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​សាម៉ាក់ ស៊ុន​ដារ៉ា​វ៉េត បាន​ប្រកាស​​ប្រទេស​មាន​គ្រោះ​អាសន្ន​ក្នុង​ទីក្រុង​បាង​កក បន្ទាប់​ពី​មាន​ការ​​ប៉ះ​ទង្គិច​គ្នា​​រវាងក្រុម​អ្នក​​គាំទ្រ​​ និង​ក្រុមអ្នក​ប្រ​ឆាំង​រដ្ឋា​ភិបាល ​​ដែល​បណ្តាល​ឱ្យ​​មនុស្ស​​​​ម្នាក់​ស្លាប់​​ និង៤៣​នាក់​រងរបួស ។
*ឆ្នាំ២០០៩
-​ជញ្ជាំង​ការ​ពារ​សត្រូវ​ដែល​មាន​អាយុ​កាល​​៣.៧០០​ឆ្នាំ​​ ត្រូវ​បាន​រក​ឃើញ​នៅ​ភាគខាង​កើត​ទីក្រុង​ហ្សេរុយសាឡឹម ​ប្រទេស​​អ៊ីស្រាអែល ។
*ឆ្នាំ២០១០
-​យ៉ាងហោច​ណាស់​​មាន​ជន​អន្តោ​ប្រវេសន៍​​ចំនួន​១៧​នាក់ ត្រូវបាន​ចាប់​​​​ជំរិត​ដោយ​ក្រុម​អ្នក​រត់​ពន្ធ​មនុស្ស​នៅ​ក្នុង​តំ​បន់ Tijuana ​ភាគខាង​ជើង​ប្រទេស​​ម៉ិក​ស៊ិក ៕