ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍​អន្ដរជាតិ​សំខាន់​ៗ​កើតឡើង​ថ្ងៃ​ទី​០៥ មករា

14 ឆ្នាំ មុន

ឆ្នាំ​១៩៧៦
-​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា កម្ពុជា​ប្រជាធិបតេយ្យ​ ក្រោម​ការ​គ្រប់គ្រងអំណាច​របស់​ខ្មែរក្រហម ។

ឆ្នាំ​១៥៥៤
-​មាន​អគ្គី​ភ័យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ ទីក្រុង​អិន​ដូ​វេន ប្រទេស​ហុ​ល្លង់ ធ្វើ​ឱ្យ​៧៥5 នៃ​ទីក្រុង​នេះ​ត្រូវ​បាន​បំផ្លាញតែ​ក្រោយមកផ្ទះ​ចំនួន​១.៥៦០​ត្រូវ​បាន​សាងសង់​ឡើងវិញ ។
ឆ្នាំ​១៧៥៩
-​លោក​ច​ច វ៉ា​ស៊ី​ន​តោន បាន​រៀប​ការ​ជាមួយ​នាង​ម៉ា​ថា ដាន​ឌ្រី​ត គូស​ទី​ស ហើយលោកស្រី​បាន​ក្លាយជា​ស្ដ្រី​ទី​១​ដំបូង​គេ​របស់​សហរដ្ឋអាមេរិក ពេល​ដែល​ប្ដី​របស់​លោកស្រីបាន​ក្លាយជា​ប្រធានាធិបតី ។
ឆ្នាំ​១៨៤៦
-​សភា​អា​មេ​រិ​កបាន​បោះ​ឆ្នោត​បញ្ឈប់ការ​បែងចែក​ទឹកដី​ត្រួតត្រា​នៅ​តំបន់​អូ​រី​ហ្គ​ន ជាមួយ​ចក្រភព​អង់គ្លេស ហើយ​នៅ​ឆ្នាំ១៨៥៩ អូ​រី​ហ្គ​ន​បាន​ក្លាយជា​រដ្ឋ​ទី​៣៣​នៃ សហរដ្ឋអាមេរិក​ ។

ឆ្នាំ​១៨៥៤
-​នាវា​ដែល​ដើរ​ដោយ​កំលាំង​ចំហាយ​ទឹក របស់​អា​មេ​រិ​កបាន​លិច​សម្លាប់​មនុស្ស​៣០០ នាក់ ។
ឆ្នាំ​១៨៩៦
-​សារព័ត៌មាន​របស់​ប្រទេស​អូ​ទ្រី​សបាន ផ្សាយ​ថា លោក​វិល​ហេម រូ​អេ​ន​ហ្គេ​ន ជា​អ្នក រក​ឃើញ​កាំរស្មី X
ឆ្នាំ​១៩០៩
-​ប្រទេស​កូ​ឡុំ​ប៊ី​បាន​ទទួលស្គាល់​ឯករាជ្យភាព​របស់​ប្រទេស​ប៉ា​ណា​ម៉ា  ។
ឆ្នាំ​១៩១៤
-​ក្រុមហ៊ុន​រថយន្ដ​ហ្វ​ដ របស់​អា​មេ​រិ​កបានប្រកាស​ថា ម៉ោង​ធ្វើការ​ប្រចាំ​ថ្ងៃ​៨​ម៉ោង និងបាន​ប្រាក់​កំរៃ​តិច​បំផុត​៥​ដុល្លារ​អា​មេ​រិ​ក​ក្នុងមួយ​ម៉ោង ។
ឆ្នាំ​១៩៩៣
-​ស្ពាន​ហ្គោ​ល​ដិ​ន​ហ្គេ​ត បាន​ចាប់ផ្ដើម​ធ្វើការ​សាងសង់​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋ​អាមេ​រិ​ក ។
ឆ្នាំ​១៩៤៤
-​ដេ​លី មែ​ល បាន​ក្លាយជា​សារព័ត៌មាន​ទី១ ដែល​ផ្សព្វផ្សាយ​ដំណឹង​របស់​ខ្លួន​ឆ្លង​ទ្វីប ។
ឆ្នាំ​១៩៤៥
-​សហភាព​សូ​វៀតបាន​ទទួលស្គាល់រ​ដ្ឋា​ភិបាល​និយម​សូ​វៀត​របស់​ប្រទេស​ប៉ូ​ឡូញ ។
ឆ្នាំ​១៩៧២
-​លោក​ប្រធានាធិបតី​អា​មេ​រិ​ករី​ឆាត និ​ចសុ​ន បាន​ចេញ​បញ្ជា​ឱ្យធ្វើ​ការ​អភិវឌ្ឍន៍​កម្មវិធី​យានអវកាស ។
ឆ្នាំ​១៩៧៤
-​សីតុណ្ហភាព​នៅ​តំបន់​អង់តាក់ទិក​បានឡើង​ដល់៎​១៥​អង្សា​សេ ។ នេះ​បើ​តាម​ស្ថានី​យ​ស្រាវជ្រាវ​វ៉ា​ន​ដា ។
ឆ្នាំ​១៩៧៦
-​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា កម្ពុជា​ប្រជាធិបតេយ្យ​ ក្រោម​ការ​គ្រប់គ្រងអំណាច​របស់​ខ្មែរក្រហម ។
ឆ្នាំ​២០០០
-​មានការ​ប្រជុំ​របស់​ពួក​អាល់​កៃ​ដា​នៅក្នុង​បន្ទប់​សណ្ឋាគារ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​រៀបចំ​ផែនការ​វាយប្រហារ​លើ​អគារ​ភ្លោះ​នៅ​ទីក្រុង​ញូ​វ​យ៉​ក​ថ្ងៃទី​១១ កញា ។
ឆ្នាំ​២០០៦
-​យ៉ាងតិច​ណាស់​ក៏​មាន​មនុស្ស​១៣០​នាក់ បាន​ស្លាប់​ដោយសារ​ការ​វាយប្រហារ​នៅ​ទីក្រុង​គែ​បា​ឡា និង​រ៉ា​ម៉ា​ឌី នៃ​ប្រទេស​អ៊ី​រ៉ា​ក់ ៕