ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​មិន​បើក​ទ្វារ​​​​​​​របង​ឱ្យ​ចូល​ជួប​ស្រីស្នេហ៍​កា.ប់​អ្នក​យាម​​2ប៉័ងតោ​​

12 ឆ្នាំ មុន

​ក្រុងប៉ោយ​ប៉ែត​​ ៖ ​កម្មករស្តង់​​ត្រី​ម្នាក់​​នៅ​​​ក្រុង​​ប៉ោយ​ប៉ែត​​ឈ្មោះ​​​ធី ថា ​​ហៅ​ជ្រូក​ អាយុ​​១៨ឆ្នាំ ​បានត្រូវ​​​​​ជន​​ដៃដល់​​កា.ប់​​​២​ប៉័ង​តោ​​​​​បណ្តាល​​ឱ្យ​​រងរបួស​​​​ឈាម ​ហូរ​ស្រោច​​ពេញ​​ខ្លួន​​​ និង​បាន​នាំចូល​​គ្លីនិក​ឯកជន​​មួយ​កន្លែង​​ដេរ​៨ ថ្នេរ​​ ។ ​ហេតុការណ៍​​​​នេះ​បាន​​កើតឡើង​​កាលពី​​​វេលា​​​ម៉ោង​​​​៩​យប់​​ថ្ងៃទី​៣១ សីហា ​នៅ​ភូមិ​​​​ក្បាល​​​ស្ពាន​ ​សង្កាត់​​

ក្រុងប៉ោយ​ប៉ែត​​ ៖ ​កម្មករស្តង់​​ត្រី​ម្នាក់​​នៅ​​​ក្រុង​​ប៉ោយ​ប៉ែត​​ឈ្មោះ​​​ធី ថា ​​ហៅ​ជ្រូក​ អាយុ​​១៨ឆ្នាំ ​បានត្រូវ​​​​​ជន​​ដៃដល់​​កាប់​​​២​ប៉័ង​តោ​​​​​បណ្តាល​​ឱ្យ​​រងរបួស​​​​ឈាម​ហូរ​ស្រោច​​ពេញ​​ខ្លួន​​​ និង​បាន​នាំចូល​​គ្លីនិក​ឯកជន​​មួយ​កន្លែង​​ដេរ​៨  ថ្នេរ​​ ។ ​ហេតុការណ៍​​​​នេះ​បាន​​កើតឡើង​​កាលពី​​​វេលា​​​ម៉ោង​​​​៩​យប់​​ថ្ងៃទី​៣១ សីហា ​នៅ​ភូមិ​​​​ក្បាល​​​ស្ពាន​ ​សង្កាត់​​ប៉ោយ​ប៉ែត ។

ជន​រងគ្រោះ​បាន​រៀបរាប់​​​​​​ថា មុនពេល​​កើត​ហេតុ​​១ថ្ងៃ​ នា​​វេលា​​​រំលង​អធ្រាត្រ​ក្រុម​​​ជន​​ដៃដល់​​មាន​គ្នា​​​២នាក់ បាន​មក​​ឱ្យ​​ក្រុម​កម្មករ​​​​​ស្តង់​ត្រី​ដែល​​យាម​ទ្វារ​​​​​របង​​ជួយ​បើក​ទ្វារឱ្យ​​​​ក្នុង​​​គោល​​បំណង​​​​ចូល​​ជួប​មិត្ត​ស្រី​ដែល​​ជួល​​បន្ទប់​​​នៅ​​​ក្នុង​​ស្តង់​ត្រី​​​នោះ​​ ប៉ុន្តែ​​ពួក​កម្មករ​​​ទាំង​អស់​​​​មិន​ព្រម​​​បើក​​ទ្វារ​​​របង​​ឱ្យ​ទេ​​ និង​បាន​​ប្រាប់​ថា មេមិន​​នៅ​​​ហើយ​យប់​​​ជ្រៅ​បែបនេះ​​អ្នក​​ក្រៅ​​​មិន​​ឱ្យ​​ចូល ឡើយ​ ។​​​បន្ទាប់​មក​នៅ​​វេលា​​ម៉ោង​​​​៩​​យប់​​​ថ្ងៃទី​​៣១  សីហា  ក្រុម​ជនដដែល​​បាន​មក​​​កន្លែង​​ស្តង់​ត្រី​នៅ​​ក្នុង​ភូមិ​​​ក្បាល​​​ស្ពាន​​​នោះ​​ម្តង​ទៀត ​​ហើយ​ ​​ស្រែក​​សួរ​ថា តើ​អ្នក​​ណា​ជា​មេការ​​​​កម្មករ​នៅ​​ទីនេះ​ ?

ជន​រងគ្រោះ​​​បាន​​រៀបរាប់​​​ទៀត​ថា  ពេល​​​​នោះ​​​រូប​គេ​​ក៏ឆ្លើយ​ថា ​ខ្លួន​គឺមេការ​​​​និងបាន​​ទាញ​​​ម៉ូតូ​​​កង់​​បីជិះ​​មក​​ដល់​​​​មុខសណ្ឋាគារ​​​​​ហ៊ុយ​គា ស្រាប់​តែ​​ជន​​​ដៃដល់​​​​យក​កាំបិត​​ប៉័ង​តោ​​​​​កាប់​​ចំ​ក្បាល​​​​ចំនួន​​​២កាំបិត​​ ដោយ​​១កាំបិត​​ចំ​ពី​​​មុខ​​ផ្នែក​​​ខាងស្តាំ និង​​​១កាំបិត​​ទៀត​​ចំកណ្តាល​​​​ក្បាល​​​​ហើយ​​​​ត្រូវ​​បាន​គេជួយ​​​នាំចូល​​​​គ្លីនិក​នៅជិត​​កន្លែង​​​​កើត​​​​ហេតុ​​នោះ​ភ្លាមៗ​ ។ ​​គ្រូពេទ្យ​បាន​ឱ្យ​​ដឹង​​​ថា ​​ ជន​​រងគ្រោះ​​​ត្រូវ​​​គេ​​​​កាប់​ចំនួន​​២កាំបិត​​​ប៉័ងតោ​ ​ដេរ​ចំនួន​​​​៨​ថ្នេរ​​ ប៉ុន្តែ​​​របួស​​​នោះ​មិន​​សូវ​ជា​ជ្រៅ​ប៉ុន្មាន​ទេ ​។

ជនរងគ្រោះ​​​​បាន​មក​​​ដាក់​ពាក្យ​​បណ្តឹង​​​នៅ​​អធិការ​ដ្ឋាន​នគរ​បាល​​​​ក្រុង​ប៉ោយ​ប៉ែតនា​ព្រឹក​ថ្ងៃ​​​ទី១ កញ្ញា ​​​​ដើម្បី​​ឱ្យ​​​​ជួយ​​រក​យុត្តិធម៌​​​​ដោយ​​បាន​​រៀបរាប់​​​ប្រាប់​​សមត្ថកិច្ច​​​​ថា ​​​ក្រុម​​​​ជន​​​ល្មើស​​ដែល​​​កាប់​រូបគេ​​​​ឱ្យ​​រងរបួស​នោះ​គឺ​​​​​​ ​ឈ្មោះ​​វង់ អាន ​អាយុ​​​ប្រមាណ​​​ជាង​២០​​​​ឆ្នាំ​ ជា​បុគ្គលិក​​​បម្រើ​​ការ​នៅ​​ក្នុង​កាស៊ីណូ​​ ​ហ្គ្រែន​ដាយម៉ិនស៊ីធី​​ ជាមួយ​​នឹង​​ក្រុម​​​ស្ត្រី​ដែល​​​ជួល​​បន្ទប់​​ស្នាក់​​នៅ​​ជាប់​ស្តង់​​ត្រី​នោះ​ដែរ​ ប៉ុន្តែ​​​ជន​ល្មើស​​​​ក្រោយ​ពេល​​ធ្វើ​សកម្ម​ភាព​​​រួច​​ បាន​គេច​​ខ្លួន​បាត់​ ។

លោក​​​​វរសេនីយ៍​​ត្រី​​​អ៊ុំ សុផល អធិការ​​​​​​នគរ​​បាល​ក្រុង​​​​​ប៉ោយ​ប៉ែត​ថ្លែង​​​ថា ចំពោះ​​បញ្ហា​​​​ខាង​លើ​​​​នេះ​​លោក​បាន​បញ្ជា​​​ឱ្យ​កម្លាំង​​ជំនាញ​​ចុះ​ស្រាវ​ជ្រាវ​​​​ដើម្បី​​​ចាប់​​ជន​ល្មើស​​​​​យក​មក​ផ្តន្ទាទោស​​តាម​ច្បាប់ ៕