ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​ចោរ​កាច់​.ក​ម៉ូតូ​​សន ធី ហៅ​ក្លូ សមត្ថ​កិច្ច​​ចាប់ខ្លួន​រាប់​ភ្លេច

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កំពូល​ចោរ​​លួច​ម៉ូតូ​​​ឈ្មោះ​​សន ធី ហៅ​ក្លូ ​ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​មាន​ទីលំនៅ​​​មិន​ពិតប្រាកដ​​​​ធ្លាប់​ត្រូវ​សមត្ថ​កិច្ច​ចាប់​​ខ្លួន​ បញ្ជូន​ទៅ​ឱ្យ​ដេក​​គុក​រាប់​ភ្លេច​គ្រាន់​តែ​​ជាប់​មិន​ដែល​​បាន​យូរ​​​នោះ ​កាល​ពី​​ថ្ងៃទី៣១ សីហា ​បាន​ត្រូវ​កម្លាំង​កង​រាជអាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញ​​ចាប់​ខ្លួន​ទៀត​ ហើយ​ ខណៈ​ជន​​នេះ​​លួច​កាច់​សោ.ក​

រាជធានីភ្នំពេញ ៖ កំពូល​ចោរ​​លួច​ម៉ូតូ​​​ឈ្មោះ​​សន ធី ហៅ​ក្លូ ​ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​មាន​ទីលំនៅ​​​មិន​ពិតប្រាកដ​​​​ធ្លាប់​ត្រូវ​សមត្ថ​កិច្ច​ចាប់​​ខ្លួន​បញ្ជូន​ទៅ​ឱ្យ​ដេក​​គុក​រាប់​ភ្លេច​គ្រាន់​តែ​​ជាប់​មិន​ដែល​​បាន​យូរ​​​នោះ ​កាល​ពី​​ថ្ងៃទី៣១ សីហា ​បាន​ត្រូវ​កម្លាំង​កង​រាជអាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញ​​ចាប់​ខ្លួន​ទៀត​ហើយ​ ខណៈ​ជន​​នេះ​​លួច​កាច់​សោ.ក​ម៉ូតូ​​គេ​ជាក់​ស្តែង ។

ជុំវិញ​ការ​ឃាត់​ខ្លួន​ឈ្មោះ​សន ធី ហៅក្លូ ​​នេះ​​សមត្ថ​កិច្ច​​ការិយា​ល័យ​​ព័ត៌​មាន​ទូទៅ​នៃ​ទី​បញ្ជា​ការ​​កង​រាជអាវុធ​ហត្ថ​​រាជធានីភ្នំពេញ ​ឱ្យ​ដឹងថា ​កាលពីវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​៣១ សីហា ​ជន​សង្ស័យ​ឈ្មោះ​សន ធី ​ហៅ​ក្លូ ​​បាន​លួចកាច់​សោ​​ម៉ូតូ​១​គ្រឿង ​ម៉ាក C125 ​ពណ៌​ខ្មៅ​ ​ស៊េរី​ឆ្នាំ​២០០៨ ​នៅចំណុច​មុខ​​ផ្ទះ​​ប្រជា​ពល​រដ្ឋ​​ម្តុំ​បុរី​កីឡា ​ផ្លូវ​លេខ​១៣៤ សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា ​។ ​ម្ចាស់​​ម៉ូតូ​ឈ្មោះ​ឆេង ​ផល្លា ​បាន​ទុក​​ម៉ូតូ​នៅ​មុខ​ផ្ទះ​គេ​រួច​​ឡើង​​​ទៅ​លេង​ផ្ទះ​មិត្តភក្តិ​​នៅ​ជាន់​ខាងលើ លុះ​ពេល​អើត​តាម​បង្អួច​មើល​ម៉ូតូ​ខ្លួន​ ​ស្រាប់តែ​បាត់​​មិន​ឃើញ​​ ទើប​រត់​ចុះ​​មក​​ក្រោម​ឆោឡោ​​តាម​ចាប់​​​ខ្លួន​កំពូល​ចោរ​នោះ​បាន​ភ្លាម​​នៅ​​ក្បែរ​​របង​​ក្រសួងការពារជាតិ​ (DN) រួច​នាំ​ទៅ​កាន់​ទីបញ្ជា​​ការ​កង​រាជ​អាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញ ​ដើម្បី​សាក​សួរ​យក​ចម្លើយ​​ពាក់​ព័ន្ធ​លួច​ម៉ូតូ​​មួយគ្រឿង​​នោះ ។

នៅ​ចំពោះ​មុខ​​សមត្ថ​កិច្ច​​កង​រាជអាវុធ​ហត្ថ​​ សន ធី ហៅ​​ក្លូ បាន​សារ​ភាពថា ​ខ្លួន​ធ្លាប់​ជាប់​​ពន្ធនា​​គារ​រា​ប់​ភ្លេចពី​​រឿង​លួចកាច់​​សោ​​.ក​ម៉ូតូ​​នេះ។ ខ្លួន​ទើ​ប​ចេញ​ពី​ពន្ធនាគារ​ព្រៃស ​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ​ឆ្នាំ​២០១១ ពី​រឿង​លួច​ម៉ូតូ​ដែរ ពេល​ជាប់​​ពន្ធ​​ធនា​គារ​បាន​១០​ខែ ​ក៏​ត្រូវ​​បាន​ដោះ​លែង​​វិញ ហើយ​ដោយ​សារ​គ្មាន​​មុខ​របរ​​អ្វី​​ក្រៅពី​នេះ ​​ខ្លួន​ក៏​​បាន​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​​​គេ​ដដែល ។ ​សមត្ថ​​កិច្ច​​កងរាជ​អាវុធ​ហត្ថ​​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ឈ្មោះ​​សន ធី ​ហៅ​ក្លូ ​ទៅ​កាន់​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​ ៕