ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១១ មីនា ឱ្យដឹងថា ការរញ្ជួយដីដ៏មានឥទ្ធិពលមួយកម្រិត៦,៥រីស្ទ័រ កើតឡើងនៅតំបន់ភាគឦសានទីក្រុង Denpasar ជាក្រុងដ៏សំខាន់របស់កោះបាលី ប្រទេសឥណ្ឌូណេស៊ី ធ្វើឱ្យញ័រកក្រើកតំបន់រមណីយដ្ឋានដ៏មានប្រជាប្រិយរបស់កោះបាលី។ តាមការស្រាវជ្រាវរបស់ផ្នែកភូមិសាស្ត្ររបស់សហរដ្ឋអាមេរិកបង្ហាញថា បាតុភូតរញ្ជួយដីនេះកើតឡើងកាលពីវេលាម៉ោង១និង៨នាទី យប់ ឈានចូលថ្ងៃទី១១ មីនា ប៉ុន្តែពុំមានរបាយការណ៍ស្តីអំពីអ្នកស្លាប់ ឬអ្នករបួស និងការខូចខាតនៅឡើយទេ ។
គ្រោះរញ្ជួយដីនេះកើតឡើងចម្ងាយ៦១២ម៉ាយ ប្រហែល២៥៩គីឡូម៉ែត្រ ភាគឦសានទីក្រុង Denpasar ដោយចំណុចកណ្តាលរបស់វាស្ថិតក្នុងជម្រៅ២៥៩គីឡូម៉ែត្រ ក្រោមបាតសមុទ្រ ។ ទោះបីជាបែបណា ការរញ្ជួយដីនេះ ពុំមានចេញការព្រមានអំពីរលកយក្សស៊ូណាមី
ទេ ៕
ចែករំលែកព័តមាននេះ