ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ម្នាក់​បា.ញ់​សម្លា.ប់​​ខ្លួន​​​សង្ស័យ​​មាន​​​វិបត្តិ​ក្នុងគ្រួសារ​

12 ឆ្នាំ មុន

​ខេត្តបាត់ដំបង​​​ ៖ ​​មន្ត្រីនគរបាល​​​ស្រុក​កំរៀង​​បាន​ឱ្យដឹង​ថា ​មាន​មន្ត្រី​​​យោធា​ម្នាក់​​បាន​បា.ញ់​សម្លា.ប់​ខ្លួន​ក្បែរ​​​​បន្ទាយ​​​ របស់ខ្លួន ដែលស្ថិត​ជាប់​តំបន់​ព្រំដែន​​ខ្មែរ​­-សៀម នៅ​ក្នុង​​ភូមិ​ព្រះ​ពុទ្ធ ​​​ឃុំបឹង​រាំង​ ស្រុក​កំរៀង​ ​កាលពីវេលា​​រំលង​អធ្រាត្រ​​​​​ឈានចូលថ្ងៃទី​​​២៩ សីហា ២០១១ ហើយ​ត្រូវ​បាន​​​គេ​សង្ស័យ​ថា ​មន្ត្រីយោធា​នេះ​ទំនង​ជា​​​

ខេត្តបាត់ដំបង​​​ ៖ ​​មន្ត្រីនគរបាល​​​ស្រុក​កំរៀង​​បាន​ឱ្យដឹង​ថា ​មាន​មន្ត្រី​​​យោធា​ម្នាក់​​បាន​បាញ់​សម្លាប់​ខ្លួន​ក្បែរ​​​​បន្ទាយ​​​របស់ខ្លួន ដែលស្ថិត​ជាប់​តំបន់​ព្រំដែន​​ខ្មែរ​­-សៀម នៅ​ក្នុង​​ភូមិ​ព្រះ​ពុទ្ធ ​​​ឃុំបឹង​រាំង​ ស្រុក​កំរៀង​ ​កាលពីវេលា​​រំលង​អធ្រាត្រ​​​​​ឈានចូលថ្ងៃទី​​​២៩ សីហា ២០១១ ហើយ​ត្រូវ​បាន​​​គេ​សង្ស័យ​ថា ​មន្ត្រីយោធា​នេះ​ទំនង​ជា​​​មានបញ្ហា​​​ផ្លូវ​ចិត្ត​ ​ពាក់ព័ន្ធ​​​នឹង​វិបត្តិ​​​ក្រុម​គ្រួសារ​ បូក​រួមជាមួយ​ការ​ងារក្នុង​​​បន្ទាយ​​​ស្មុគ្រ​ស្មាញ​​ផងដែរ​។

តាមការ​ផ្តល់​ព័ត៌មាន​​​ពីសមត្ថកិច្ច​​ថា ​មន្ត្រី​យោធា​​នោះឈ្មោះ​ជុង ប្រិយ អាយុ​​​៥៤​ឆ្នាំ ​បម្រើ​ការ​​នៅ​​​​​​អង្គភាព​កងល្បាត​​​លេខ​​៥៣៥ ​​​មាន​ទីតាំង​​នៅក្បែរ​​ព្រំដេន តែ​គាត់​​មានប្រពន្ធ កូន​រស់​នៅ​​​ភូមិ​​អំពិល​ប្រាំ​ដើម ​ឃុំ​អំពិល​ប្រាំ​ដើម ​ស្រុកប​វេល​។​ ​លោក​ឈឹម ​​គឹ​មហុង ​​អធិការ​នគរ​បាល​ស្រុកកំរៀង ​​បានប្រាប់​​​​ថា ជុង​ ប្រិយ ​បាន​ប្រើ​កាំ ភ្លើង AK47  ស្វាយបត់ ​បាញ់ខ្លួន​​ឯង​ចំនួន​​៤​គ្រាប់ ​​ដែល​១គ្រាប់​​ចំក្រោម​ចង្កា ​ឯ​​៣​គ្រាប់​​ទៀត​ចំដើមទ្រូង បណ្តាល​ឱ្យ​​ដួលស្លាប់​​​ក្បែរ​​​បន្ទាយ​​របស់គាត់ ​ខណៈ​ដែល​​មេឃ​កំពុង​ភ្លៀង​​​ធ្លាក់ខ្លាំង​​​នា​វេលា​រំលងអធ្រាត្រ​​​បន្តិច​។

មន្ត្រី​យោធា​ក្នុង​​​អង្គភាព​​​​​៥៣៥ និង​អ្នក​​ភូមិ​ផង ​​បាននិយាយ​​​​អំពីរឿង​នេះ​​​ថា គេ​ឮ​​តែស្នូរ​គ្រាប់កាំភ្លើង​​​ផ្ទុះ តែ​​​រាល់​គ្នា​យល់​ថា យោធា​​​បាញ់​មេឃ ​ព្រោះពេល​នោះ​ភ្លៀង​​ធ្លាក់​​ខ្លាំង និង​មាន​ខ្យល់​​បោក​បក់​ផង លុះព្រឹក​​ឡើង​ទើបគេដឹង​ថា ​​​ជុង ប្រិយ ​មិន​នៅក្នុង​បន្ទាយ​​​ ហើយ​​រក​​ឃើញ​សាកសព​នៅ​​ខាងក្រៅ​​​បន្ទាយ​​​ទៅវិញ គេ​ថា​​​គាត់​តូច​ចិត្ត​​​ ជិត​ដល់​អាយុចូលនិវត្តន៍ មិនទាន់​បាន​រកអ្វី​​ឱ្យ​សល់​​ជា​ដុំ​កំភួន​សោះ មិនតែប៉ុណ្ណោះ​មាន​បញ្ហា​ក្នុង​គ្រួសារ​ទៀត​៕