ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​មាន​ជំងឺ​លោត​ទឹក​ធ្វើ​អត្ត​ឃាត​ពី​លើ​ស្ពាន​គី​ហ្ស៊ុ​ណា

15 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​ស្លៀក​ខោ​កីឡា​​ឆ្នូត​ស​ត្រឹម​ជង្គង់​ មិន​​ពាក់​អាវទេ ទំនង​ជា​កើត​រោគ​សរសៃ​ប្រសាទ​បានលោតពី​លើ​ស្ពាន​គី​ហ្ស៊ុ​ណា​​​ធ្វើ​អត្ត​ឃាត​កាល​ពី​វេលា​ម៉ោង​៨ និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​១៦ មីនា ២០១១​ នៅ​ត្រង់​ចន្លោះ​សសរ​ស្ពាន​ប៉េ​៦​ និង​ប៉េ​៧ ​។ ​លោក​​វរ​សេនីយ៍​ត្រី​ណា ចេ ប្រធាន​គោល​ដៅ​ការ​ពារ​ស្ពាន​គី​ហ្ស៊ុ​ណា​បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា បុរសនោះ​​ដើរ​ផុត​ពី​​ប៉ុស្តិ៍​យាម​ប្រហែល​ជាង​៣០​០​ម៉ែត្រ​ក៏​លោត​ធ្វើ​អត្ត​ឃាត​តែ​ម្តង​។

ក្រោយ​ពីប្រឹង​​ហែល​លើក​ដៃ​ខ្វៃៗ​ បាន​ប្រហែល​ជាង​​២ទៅ​៣​ម៉ែត្រ​ក៏​លិច​បាត់​តែ​ម្តង​មិន​ឃើញ​អណ្តែតទេ​។ កំលាំង​ការ​ពារ​ស្ពាន​បាន​និយាយ​តាម​វិទ្យុ​ទាក់​ទង​ប្រាប់​​រូប​លោក​​ឱ្យ​ចេញ​អូប័រ​ទៅ​ជួយ​ជន​នោះ​​។ សមត្ថ​កិច្ច​ចេញ​អូប័រ​ទៅ​ឆ្វែល​រក​មើល​អស់​មួយសន្ទុះ​ធំ​មិន​ឃើញ​​បុរស​នោះ​ទេ ដូច្នេះ​សន្និ​ដ្ឋាន​​ថា ​ពិត​ជា​ស្លាប់ហើយ​​។

​នៅ​កន្លែង​លោត​នោះ​ មាន​បន្សល់​ថ្នាំ​១​កញ្ចប់​​​​ជា​ប្រភេទ​ថ្នាំប៉ា​រ៉ា​សេតា​ម៉ុល​ដែល​សង្ស័យ​ថា បុរស​នោះ​​កើត​រោគ​សរសៃ​ប្រសាទ​​។ លោក​វរ​សេនីយ៍​ត្រី​ណា ចេ ប្រធាន​គោល​ដៅ​ការ​ពារ​ស្ពាន​គី​ហ្ស៊ុ​ណា​​បញ្ជាក់​ថា ​រូប​លោក​បាន​ឱ្យ​កំលាំង​ក្រោម​ឱវាទ​ស្រាវ​ជ្រាវ​សួរ​នាំ​ពី​អ្នក​លក់​ដូរ​នៅ​ខាង​ក្រោម​ស្ពាន​គី​ហ្ស៊ុណា​ត្រើយ​ខាង​លិច​ក្រុង​កំពង់​ចាម​បាន​ដឹង​ព័ត៌​មានថា ​បុរស​នោះ​ដើរ​ឡើង​តាម​ជណ្តើរ​ខាង​ជើង​ ដោយ​ស្លៀក​ខោ​កីឡា​មាន​ឆ្នូត​ស​មិន​​ពាក់​អាវ​​ទេ ​។ បើ​សិន​ជា​អ្នក​ណា​បាត់​សមា​ជិកគ្រួសារ​​ដែល​មាន​ភិន​ភាគ​ដូច​បាន​​រៀប​រាប់​នេះ​សូមទាក់​ទង​ជាមួយ​នគរ​បាល​ការ​ពារ​ស្ពាន​គី​ហ្ស៊ុ​ណា ៕