ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នារី​​​ម្នាក់​លង់​ទឹក​ចុះ​ទៅ​ជួយរហូត​ស្លា.ប់​ខ្លួន​ឯង

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​លង់​ទឹក​បាត់​មួយ​​​​យប់​ ទើប​គេ​រកសព​ឃើញ​នៅ​វេ​លា​ម៉ោង​១១​និង​៥៥​នាទី​ ថ្ងៃ​ទី​២៨ សី​ហា ឆ្នាំ​២០១១ នៅ​ចំណុច​​ប្រ​ឡាយ​ទឹក​ស្ពាន​​តា​ផាន់ ​ស្ថិត​ក្នុង​​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោ​ភ័ណ។​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​លង់​ទឹក​បាត់​មួយ​​​​យប់​ ទើប​គេ​រកសព​ឃើញ​នៅ​វេ​លា​ម៉ោង​១១​និង​៥៥​នាទី​ ថ្ងៃ​ទី​២៨ សី​ហា ឆ្នាំ​២០១១ នៅ​ចំណុច​​ប្រ​ឡាយ​ទឹក​ស្ពាន​​តា​ផាន់ ​ស្ថិត​ក្នុង​​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោ​ភ័ណ។

ប្រ​ភព​ព័ត៌​មាន​ពី​មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​​សង្កាត់​ព្រះ​ពន្លាបាន​ឱ្យ​ដឹង​ថា ​បុរស​ដែល​ស្លាប់​ដោយ​លង់​ទឹកនោះ​ឈ្មោះ​សូត្រ សើម​​ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​​គោរដ្ឋាន សង្កាត់​​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​ ​ជា​​​​ព្រូ​រថយន្ត។

ប្រ​ភព​ដដែល​បាន​បន្ត​ថា នៅ​វេ​លា​​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៧ សី​ហា ឆ្នាំ​២០១១ ជន​រង​គ្រោះ​បានមក​លេង​តាម​​​ខ្នង​ប្រ​ឡាយ​មើល​គេ​មុជ​ទឹក​លេង​ព្រោះ​​កន្លែង​ចំណុច​ប្រ​ឡាយ​ស្ពាន​តា​ផាន់​នោះជា​រៀង​រាល់​ថ្ងៃ​សៅ​-​អាទិត្យ​ គឺ​តែង​តែ​​មាន​ក្មេង​​ចាស់ ប្រុស​ស្រី​​ទៅ​​មុជ​ទឹក​លេង​កម្សាន្ត​។ ​ខណៈនោះ​បុរស​រង​គ្រោះ​​បាន​​ឃើញ​​នារី​ម្នាក់​លង់​ទឹក​​ប្រ​ញាប់​លោត​ទៅ​ជួយ​ ដោយ​មិន​​បាន​​ស្រាត​ខោខូវ​ប៊យ​​ជើង​វែងចេញ​ទេ ពេល​នោះ​នារី​​នោះ​​​បាន​អោប​ក​ជន​រង​គ្រោះ​​បណ្តែត​ខ្លួន​មក​ដល់​ច្រាំង​ទំនប់​ហើយ​​ឱ្យ​នារី​នោះ​​ធាក់​ឡើង​គោក​​ដោយ​មាន​អ្នក​​លើ​ជួយ​ទាញ​ដៃ​​ផង​ក៏​រួច​ខ្លួន ។​ចំណែក​បុរស​នោះ​ក៏​លិច​ក្នុង​ទឹក​បាត់​ ហើយ​មាន​​ការ​ភ្ញាក់​ផ្អើល​ ដោយ​បាត់​បុរស​រង​គ្រោះ​យូរ​ពេក​ទើប​ដឹង​ថា បុរស​នោះ​លង់​ទឹកហើយ​បាន​នាំ​គ្នា​ចុះ​រាវ​​តែ​រក​ពុំ​ឃើញ។ លុះ​ព្រឹក​ឡើង​សាច់​ញាតិ​បាន​ឱ្យ​គេ​ជួយមុជ​រាវ​រក​ទៀត រហូត​ដល់​ម៉ោង​១១​និង​៥៥​នាទីព្រឹក ថ្ងៃ​​ទី​២៨ សី​ហា ​ទើប​រក​សព​ឃើញ​។

លោក​រ័ត្ន ​តក់ នាយ​ប៉ុស្តិ៍​ព្រះ​ពន្លា​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើ​កោ​សល្យ​វិ​ច័យ​ សមត្ថ​កិច្ច​បាន​ប្រ​គល់សពជន​រង​គ្រោះឱ្យ​ទៅ​ក្រុម​គ្រួ​សារ​ដឹក​យក​ទៅ​​ធ្វើ​បុណ្យ​នៅ​​ខេត្ត​ពោធិ៍សាត់​ ដែល​ជា​ស្រុក​កំណើត​របស់​សព៕