ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរស​ជន​និង​អាជ្ញា​ធរ​​​ផ្តល់​​អំណោយដល់គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​កាល​ពី​​រសៀល​ថ្ងៃ​ទី២៣ សីហា ឆ្នាំ​២០១១ លោក​គួច ចំរើន ​​អភិបាល​ខណ្ឌ​​​មាន​ជ័យ​ និងសប្បុរសជន​​​នានា​រួម​មាន​​លោក​​ឧកញ៉ាអ៊ូ ឆាយ លោក​ឧកញ៉ាលឹម ​ឆខាយ ​លោក​ជៀង ញឹប ​បាន​នាំយក​អំណោយ​​​​ជា​សម្ភារ​ និងគ្រឿង​ឧបភោគ​ បរិភោគ ទៅ​ចែក​​​ជូន​ដល់ប្រជាពលរដ្ឋ​២គ្រួសារ​ដែលរង​គ្រោះ​​ដោយ​សារ​

រាជធានីភ្នំពេញ ៖ ​​​កាល​ពី​​រសៀល​ថ្ងៃ​ទី២៣ សីហា ឆ្នាំ​២០១១ លោក​គួច ចំរើន ​​អភិបាល​ខណ្ឌ​​​មាន​ជ័យ​ និងសប្បុរសជន​​​នានា​រួម​មាន​​លោក​​ឧកញ៉ាអ៊ូ ឆាយ  លោក​ឧកញ៉ាលឹម ​ឆខាយ ​លោក​ជៀង ញឹប ​បាន​នាំយក​អំណោយ​​​​ជា​សម្ភារ​ និងគ្រឿង​ឧបភោគ​ បរិភោគ ទៅ​ចែក​​​ជូន​ដល់ប្រជាពលរដ្ឋ​២គ្រួសារ​ដែលរង​គ្រោះ​​ដោយ​សារ​អគ្គិ​ភ័យ​​ឆាបឆេះ​លំនៅ​ឋាន​​កាល​ពីព្រឹក​ថ្ងៃទី២២ សីហា ​នៅភូមិ​​មានជ័យ​​សង្កាត់ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ ។

សូមរំលឹក​ថា ​ប្រជាពលរដ្ឋ​​​២គ្រួសារ​ដែល​​​បាន​ទទួលអំណោយ​​ឧបត្ថម្ភ​ខាង​លើ​នេះ មួយ​គ្រួសារ​​ត្រូវអគ្គិភ័យ​​ឆាបឆេះផ្ទះ​សម្បែង​​ទ្រព្យ​សម្បត្តិ​​​អស់ទាំងស្រុង​​រួមជាមួយ​កូនស្រី​វ័យ​១៨ឆ្នាំ ម្នាក់​ផង​បាន​ស្លាប់​​បាត់បង់​ជីវិត​ដោយ​​អណ្តាត​ភ្លើង​ឆាប​ឆេះ​​សន្ធោ​សន្ធៅ​​រក​ផ្លូវចេញ​មិន​រួច ។

សម្ភារ និង​គ្រឿង​ឧប​ភោគ​ បរិភោគ​ដែល​នាំយកទៅចែក​ជូន​​នា​ឱកាស​នោះក្នុងមួយ​​គ្រួសារ​​ៗ​​ទទួល​បានអង្ករ​៥០​គីឡូក្រាម មីយើង​២​កេស ​​កៅស៊ូតង់១ ខ្នើយ១ ភួយ​១ កន្ទេល​១ ទឹកត្រី ៦ដប ទឹកស៊ីអីុវ​៦ដប កំសៀវ១ ធុង ទឹកកក១ ​ចានស្រាក់១យួរ​ ឆ្នាំងបាយ​និង​​ឆ្នាំ​សម្ល២ ខ្ទះ​ឆា១ ​ទឹក​បរិសុទ្ធ​២កេស កែវ២ កញ្ច្រែង​ជ័រ១ បំពង់ទឹក​ក្តៅ១ ​​ចាន​បាយនិង​​ចាន​សម្ល​១​ឈុត​​ ស្លាបព្រា​៥ ​វែកឆា១ វែក​សម្ល១​ ចង្ក្រាន​​ហ្គាស​១ ចង្អើរអាំងត្រី១ ​​ផ្តិលទឹក១ ជ្រញ់១ កន្ថោរតូច​ធំ២ តែ៤​កញ្ចប់​ ស្ករ.ស​២​គីឡូក្រាម អំបិល២​គីឡូក្រាម ទឹក​ដោះ​​​គោ​៥​កំប៉ុង ប្រេងឆា ២លីត្រ ​និងថវិកា​​១លាន​រៀល ។ ជាមួយគ្នា​នោះដែរ ​​លោកឧកញ៉ា​​​អ៊ូ ឆាយ ជួយឧបត្ថម្ភ​​ថវិកា​ដល់​គ្រួសារ​​ដែលត្រូវភ្លើង​ឆាបឆេះ​ផ្ទះអស់​ទាំងស្រុង​រួម​ជាមួយ​​កូន​ស្រី ម្នាក់​ស្លាប់​ទៅជាមួយ​​ទៀត​នូវថវិកា​១.៥០០.០០០​រៀល (មួយ​រយហាសិប​ម៉ឺនរៀល) និងមួយ​គ្រួសារ​ទៀត​ ថវិកា​១លាន​រៀល ។ លោកឧក​ញ៉ា​លឹម ​ឆខាយ ​ជួយស័ង្កសី​សម្រាប់​សាង​សង់​​​​ផ្ទះឡើងវិញទាំងស្រុង ។ ដោយឡែក​លោក ជៀង ញឹប ជួយឧបត្ថម្ភ​​ក្នុងមួយគ្រួសារ​២០ម៉ឺន​រៀល ។

មាន​ប្រសាសន៍​​សំណេះ​សំណាល​​​ចូល​រួម​រំលែក​នូវ​ទុក្ខ​​លំបាក​ជាមួយ​​​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​ដែលរងគ្រោះ​​​ខាងលើនេះ ​លោកគួច ចំរើន ​បានថ្លែង​ថា អំណោយ​ជាសម្ភារ​ និងគ្រឿង​​​ឧប​ភោគ បរិភោគខាង​លើ​នេះ មួយ​ផ្នែក​​ធំ​បាន​មក​ពីការ​ជួយឧបត្ថម្ភ​របស់លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​​ប៊ុន  រ៉ានី ហ៊ុន សែន ​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ តាមរយៈ​​អនុ​សាខា​កាកបាទ​ក្រហម​​ខណ្ឌមានជ័យ ៕