ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ពិភពលោក​​សំខាន់​ៗ​​កើត​​ឡើង​ថ្ងៃ​ទី23 ​សីហា

12 ឆ្នាំ មុន

*ឆ្នាំ១៨៣៩ -ចក្រ​ភព​អង់​គ្លេស​បាន​​​ចូល​កាន់កា​ប់​ទី​ក្រុង​ហុង​កុង ​​ហើយ​យក​​​ធ្វើ​ជា​មូល​ដ្ឋាន​​ទ័ព ដើម្បី​រៀប​ចំ​សង្គ្រាម​​ក្នុង​តំ​បន់​​ក្វាង​ដាវ ប្រទេស​ចិន ។ ​ជម្លោះ​​បី​ឆ្នាំ​រវាង​ចក្រ​ភព​អង់​គ្លេស​ និង​ចិន ក្រោយ​​មក​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​​សង្គ្រាម​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​អាភៀន​​ជាលើក​ដំបូង ។

*ឆ្នាំ១៨៣៩
-ចក្រ​ភព​អង់​គ្លេស​បាន​​​ចូល​កាន់កា​ប់​ទី​ក្រុង​ហុង​កុង ​​ហើយ​យក​​​ធ្វើ​ជា​មូល​ដ្ឋាន​​ទ័ព ដើម្បី​រៀប​ចំ​សង្គ្រាម​​ក្នុង​តំ​បន់​​ក្វាង​ដាវ ប្រទេស​ចិន ។ ​ជម្លោះ​​បី​ឆ្នាំ​រវាង​ចក្រ​ភព​អង់​គ្លេស​ និង​ចិន ក្រោយ​​មក​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​​សង្គ្រាម​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​អាភៀន​​ជាលើក​ដំបូង ។
*ឆ្នាំ១៩៣៩
-​សង្គ្រាម​លោក​លើក​ទី២ ៖ ​អាល្លឺ​ម៉ង់​​ និង​សហ​ភាព​​សូវៀត​ បាន​ចុះ​ហត្ថ​​លេខា​លើ​​សន្ធិ​សញ្ញា​មិន​ឈ្លាន​ពាន​គ្នា​​ទៅវិញទៅមក ។
*ឆ្នាំ១៩៧៥
-គណ​បក្ស​​​​កុំមុយ​​នីស្ត​​ ទទួល​បាន​ជោគជ័យ​​ក្នុង​ប្រទេស​ឡាវ ។
-ប្រទេស​អាមេ​នី​បាន​ប្រកាស​ឯក​រាជ្យ​​ពី​សហ​ភាព​​សូវៀត ។
*ឆ្នាំ១៩៩០
-​ប្រទេស​អាល្លឺម៉ង់​​ខាង​លិច​ និង​អាល្លឺ​ម៉ង់​ខាង​កើត​​បាន​ប្រកាស​ថា ពួក​គេ​​នឹង​បង្រួប​បង្រួម​គ្នា​នៅ​ថ្ងៃ​ទី៣ តុលា ។
*ឆ្នាំ២០០៧
-​សកម្ម​​ជន​នយោ​បាយ​​ជប៉ុន​​ម្នាក់​ គឺ​លោក​យូស៊ី​ហ៊ី​រ៉ូ តាន់​ចូ​ ត្រូវ​បាន​ចោទ​​ប្រកាន់​​​ពី​បទ​បំភិត​បំភ័យ​​​កាត់​​ម្រាម​ដៃ​ ហើយ​ផ្ញើ​​ទៅ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុនលោក​ស៊ីន​ហ្សូ​អាបេ នៅ​ពេល​ដែល​​​លោក​នាយក​​រដ្ឋ​មន្រ្តី​បដិ​សេធ​មិន​ទៅ​​កាន់​តំប​ន់​ ​យ៉ា​ស៊ូគូនី ដើម្បី​រំលឹក​ដល់​​អ្នក​ស្លាប់​ក្នុង​សង្គ្រាម​លោក​លើក​ទី២ ។
*ឆ្នាំ២០០៩
-បេសក​ជន​ពិសេស​របស់​ប្រទេស​​កូរ៉េ​ខាង​​ជើង បាន​ជួប​ជា​មួយ​លោក​ប្រធានា​​ធិបតី​​កូរ៉េ​ខាង​ត្បូង​ លីម្យុង បាក់​ ជាលើក​ដំបូង ។
*ឆ្នាំ២០១០
-​ប្រទេស​កម្ពុជា និង​ថៃ​ បន្ត​​​ដាក់​ឯក​អគ្គ​រាជ​​ទូត​ឡើង​វិញ បន្ទាប់ពី​​​លោកអតីត​នាយក​រដ្ឋ​មន្ត្រី​​ថាក់​ស៊ីន ស៊ីណាវ៉ា​ត្រា លាលែង​ពី​ទីប្រឹក្សា​​សេដ្ឋ​កិច្ច​​របស់​​រាជ​រដ្ឋា​ភិបាល​កម្ពុជា៕