ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​កើត​​ឡើង​ថ្ងៃទី ​22 ​សីហា

12 ឆ្នាំ មុន

*ឆ្នាំ១៨៦៤ -​ប្រទេស​​​ចំនួន​១២​បាន​ចុះ​​ហត្ថ​លេខា​លើ​​​កតិកា​សញ្ញា​​នៅ​ទីក្រុង​ហ្សឺ​ណែវ​ជាលើក​ដំបូង​ ហើយ​​​ពេល​​នោះ​កាក​បាទ​ក្រហម​​អន្តរជាតិ​ត្រូវ​បាន​បង្កើត​ឡើង ។
*ឆ្នាំ១៩២៦ -​មាស​ត្រូវបាន​រក​ឃើញ​ក្នុង​ទីក្រុង​​​ចូហាន់​ណេស​បឺក នៅ​​អាហ្វ្រិក​ខាង​ត្បូង ។

*ឆ្នាំ១៨៦៤
-​ប្រទេស​​​ចំនួន​១២​បាន​ចុះ​​ហត្ថ​លេខា​លើ​​​កតិកា​សញ្ញា​​នៅ​ទីក្រុង​ហ្សឺ​ណែវ​ជាលើក​ដំបូង​ ហើយ​​​ពេល​​នោះ​កាក​បាទ​ក្រហម​​អន្តរជាតិ​ត្រូវ​បាន​បង្កើត​ឡើង ។
*ឆ្នាំ១៩២៦
-​មាស​ត្រូវបាន​រក​ឃើញ​ក្នុង​ទីក្រុង​​​ចូហាន់​ណេស​បឺក នៅ​​អាហ្វ្រិក​ខាង​ត្បូង ។
*ឆ្នាំ១៩៣២
-​ការ​ចាប់​ផ្តើម​សាក​​ល្បង​ផ្សព្វ​ផ្សាយ​​លើក​ដំបូង​របស់​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​សំឡេង​អង់​គ្លេស BBC ។
*ឆ្នាំ១៩៤៤
-​សង្គ្រាម​លោក​​លើក​ទី​២ ៖ ប្រទេស​រូម៉ានី ត្រូវ​បាន​​កាន់​កាប់​ដោយ​សហ​ភាព​សូវៀត។
*ឆ្នាំ១៩៩៦
-​លោក​ប៊ីល​ គ្លីន​តុន ​ប្រធានាធិបតី​​សហ​រដ្ឋ​អាមេ​រិក ​​បាន​ចុះ​ហត្ថ​លេខា​​លើ​កំណែ​ទម្រង់​​សុខុមាល​ភាព​ដែល​​​បញ្ជាក់​ពី​ការ​បត់​បែន​យ៉ាង​ឆាប់​រហ័ស​​​លើ​កំណែ​ទម្រង់​​គោល​នយោ​បាយ​​សុខុមាល​ភាព​សាធារណៈ ។
*ឆ្នាំ២០០៦
-​ជើង​ហោះ​ហើរ​លេខ​​៦១២ រ​បស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍រុស្ស៊ី Pulkovo បាន​ធ្លាក់​នៅ​ជិត​ព្រំដែន​​ប្រទេស​រុស្ស៊ី ​បណ្តាល​ឱ្យ​អ្នក​ដំណើរ​​ទាំង​អស់​១៧០​នាក់​ស្លាប់បាត់​បវង់​ជីវិត​ ។
*ឆ្នាំ២០០៨
-ប្រទេស​រុស្ស៊ី បាន​ប្រកាស​ប្រាប់​ប្រទេស​​លី​ទុយ​អានី​ថា ខ្លួន​ឈប់​​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​យោធា​ជា​មួយ​​ប្រទេស​​នេះ​ទៀត​ហើយ។
*ឆ្នាំ២០០៩
-​មន្ត្រីរប​ស់​​ប្រទេស​កូរ៉េ​ខាង​ជើង និង​​កូរ៉េ​ខាង​ត្បូង​បាន​ជួប​ចរចា​គ្នា​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​​ក្រោយ​នេះ ។
*ឆ្នាំ២០១០
-​ទឹក​ជំនន់​​នៅ​ប៉ាគីស្ថាន​ ៖ មនុស្ស​​ប្រហែល​១៥០.០០០​នាក់ ​ត្រូវបាន​ជម្លៀស​ចេញពី​ផ្ទះ​​សម្បែង​របស់​ពួក​គេ​នៅក្នុង​តំបន់ Sindh ៕