ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​រំលឹក​វិញាណក្ខន្ធ ឈុត​ឆាក​ធ្វើទារុណកម្ម ធ្វើ​ឱ្យ​អ្នកចូលរួម​រំជួល​អារម្មណ៍ ហូរ​ទឹកភ្នែក

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រមាណ​ជាង ២​ពាន់​នាក់ ក្មេង ចាស់ មាន​មន្ដ្រី អាជ្ញាធរ មន្ដ្រីរាជការ​នៃ​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ក្រៅ រដ្ឋាភិបាល និង​ព្រះសង្ឃ​បាន​ចូលរួម​ប្រារឰ ពិធី​រំលឹក​វិញាណក្ខន្ធ​ដល់​អ្នក​ស្លា.ប់​ក្នុង​របប ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥-១៩៧៩ (៣​ឆ្នាំ ៨ ខែ ២០​ថ្ងៃ​) កាលពី​ព្រឹក​ម៉ោង​៨​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១០ នៅ​ឯ​មជ្ឈមណ្ឌល ប្រល័យពូជសាសន៍​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ក្រោម​អធិបតីភាព​លោក​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ។

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រមាណ​ជាង ២​ពាន់​នាក់ ក្មេង ចាស់ មាន​មន្ដ្រី អាជ្ញាធរ មន្ដ្រីរាជការ​នៃ​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ក្រៅ រដ្ឋាភិបាល និង​ព្រះសង្ឃ​បាន​ចូលរួម​ប្រារឰ ពិធី​រំលឹក​វិញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ក្នុង​របប ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥-១៩៧៩ (៣​ឆ្នាំ ៨ ខែ ២០​ថ្ងៃ​) កាលពី​ព្រឹក​ម៉ោង​៨​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១០ នៅ​ឯ​មជ្ឈមណ្ឌល ប្រល័យពូជសាសន៍​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ក្រោម​អធិបតីភាព​លោក​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ។

ពិធី​នេះ​បាន​ចាប់ផ្ដើម​ដោយ​មាន​ព្រះសង្ឃ ២៧០​អង្គ សូត្រធម៌​ឧទ្ទិស​កុសល​ដល់​ជន​រងគ្រោះ រាប់បាត្រ សម្ដែង​ឈុត​ឆាក​ផ្សេង​ៗ ដូច ជា តម្រូវ​ឱ្យ​ជន​រង​គ្រោះ​ស្លៀកពាក់​ខ្មៅ​, មេកង​ខ្មែរក្រហម​ស្លៀកពាក់​ខ្មៅ​, ការ​ធ្វើ​ទារុណកម្ម​, ចាប់ចង​បណ្ដើរ​យក​ទៅ​សម្លាប់​ចោល ទាំង​ក្មេង ទាំង​ចាស់​, ការ​ស្រែក​សំឡុត​, ចាក់នឹង​ចំពុះទុង​, វាយ​នឹង​ត្បូងចប ឬ​ដំបង​, បង្ខំ ឱ្យធ្វើ​ការ និង​សួរ​ចំលើយ​ជាដើម​… ។ រូប ភាព​ឈុត​ឆាក​ទាំងនេះ​ធ្វើ​ឱ្យ​អ្នកចូលរួម​ពិធី​​ឬ​អ្នក​ដែល​ធ្លាប់​ជួប​ព្រឹត្ដិការណ៍​បែប​នោះ ហាក់ដូចជា​ឃើញ​ទិដ្ឋភាព​ឃោរឃៅ​យង់​ខ្នង របស់​ពួក​ខ្មែរក្រហម (​កម្ពុជា​ប្រជា​ធិ​ប តេ​យ្យ​) នៅ​នឹង​ភ្នែក​ស្រស់​ៗ ។

បើ​ទោះ​ណា​៣៥​ឆ្នាំ រង់ចាំ​ហាក់​យូរណាស់ សំរាប់​អ្នក​រង​គ្រោះ ដើម្បី​ទទួល​បាន​យុត្ដិធម៌ យ៉ាងណា​ក៏​ដោយ ក៏​ការ​ឈឺចាប់ ការ​ធ្វើទុក្ខ បុក​ម្នេញ​របស់​ពួក​ខ្មែរក្រហម​កលើ​ប្រជា​ពល រដ្ឋ​ស្លូតត្រង់​នៅ​តែ​ដក់​ជាប់​ក្រអៅបេះដូង និង នឹកឃើញ​ឥត​ភ្លេច ។ ខណៈ​បានឃើញ​រូបភាព សម្ដែង​នៃ​ការ​ធ្វើ​ទារុណកម្ម​ក្នុង​ពិធី​រំលឹក វិញាណក្ខន្ធ​នេះ ធ្វើ​ឱ្យ​អ្នកចូលរួម​ទាំង អម្បាល​មា​ណ​ច្រាន​ជ្រួល​អារម្មណ៍​ហូរ​ទឹក ភ្នែក​ដោយ​មិនដឹង​ខ្លួន​ម្ដងតៀត ។ ព័ត៌មាន លំអិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ លើ​ទំព័រ​កាសែត​កោះសន្ដិភាព ៕