ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ធាត់​ដុះ​ពោះ​​ប្រឈម​ការ​ងងឹត​ភ្នែក​ពេល​មាន​វ័យ​ចាស់

13 ឆ្នាំ មុន

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ ការ​ឡើង​ទម្ងន់​ខ្លាំង​ក្នុង​វ័យ​កណ្តាល​ធ្វើ​ឲ្យ​បុរស​នោះ​ប្រឈម​នឹង​ការងងឹក​ភ្នែក​នៅ​ពេល​ដែល​អាយុ​ជ្រេ​បន្តិច ។​ ក្រុម​អ្នកស្រាវ​ជ្រាវ​បានអះអាង​ថា​ ​ការ​ធាត់​ដុះ​​​ពោះ​កំប៉ោង​នៅ​ម្តុំ​ចង្កេះ​បណ្តាល​ឲ្យ​សុភាព​បុរស​ទាំ​ង​ឡាយ​ស្ថិតនៅ​ចំពោះ​មុខ​គ្រោះ​ថ្នាក់​នៃ​ការ​លូត​លាស់​លក្ខខណ្ឌ​មួយដែល​គេ​ហៅ​ថា​Age-related macular degeneration គឺជា​លក្ខខណ្ឌ​វេជ្ជសាស្រ្ត​ដែល​នាំ​ទៅ​រក​ការ​បាត់បង់​ការ​មើល​ឃើញ​របស់​ប្រស្រី​ភ្នែក

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ ការ​ឡើង​ទម្ងន់​ខ្លាំង​ក្នុង​វ័យ​កណ្តាល​ធ្វើ​ឲ្យ​បុរស​នោះ​ប្រឈម​នឹង​ការងងឹក​ភ្នែក​នៅ​ពេល​ដែល​អាយុ​ជ្រេ​បន្តិច ។​ ក្រុម​អ្នកស្រាវ​ជ្រាវ​បានអះអាង​ថា​ ​ការ​ធាត់​ដុះ​​​ពោះ​កំប៉ោង​នៅ​ម្តុំ​ចង្កេះ​បណ្តាល​ឲ្យ​សុភាព​បុរស​ទាំ​ង​ឡាយ​ស្ថិតនៅ​ចំពោះ​មុខ​គ្រោះ​ថ្នាក់​នៃ​ការ​លូត​លាស់​លក្ខខណ្ឌ​មួយដែល​គេ​ហៅ​ថា​Age-related macular degeneration គឺជា​លក្ខខណ្ឌ​វេជ្ជសាស្រ្ត​ដែល​នាំ​ទៅ​រក​ការ​បាត់បង់​ការ​មើល​ឃើញ​របស់​ប្រស្រី​ភ្នែក ។ ទោះ​បី​​​ទំហំ​ចង្កេះ​បាន​រីក​ធំ​ក្នុង​កម្រិត​តិច​តួច​ក៏​ដោយ ​ក៏​អត្រា​ប្រឈម​នឹង​AMD(Age-related macular degeneration)មា​ន​ដល់​៧៥%ដែរ​។ តែ​ចំពោះ​ស្រ្តី​វិញ គឺ​ពុំ​មាន​ការ​ប៉ះ​ពាល់​អ្វី​ឡើយ ។ ការ​ខុស​ប្លែក​គ្នា​រវាង​បុរស​និង​ស្រ្តី​នេះ​ត្រូវ​បាន​គេ​គិត​​យោង​​ទៅលើ​អ័រម៉ូនOestrogenរបស់​ស្រ្តី ។​

លទ្ធផល​នៃការ​សិក្សា​ខាង​លើ​នេះ​កើត​ចេញ​ពី​ការ​សិក្សា​ពិ​សោធន៍​លើ​បុរស​និង​ស្រ្តី​ជាង​២១.០០០​នាក់​មាន​អាយុ​ចន្លោះពី​៤០​ទៅ​៦៩ឆ្នាំ​ដោយ​សាកល​វិទ្យា​ល័យ​មែល​បឺនប្រទេស​អូស្ត្រា​លី ។ បណ្តា​អ្នក​វិទ្យា​សាស្រ្ត​របស់​សាកល​វិទ្យា​ល័យនេះ​បាន​និយាយ​ថា​៖«ការ​សិក្សា​របស់​យើង​លើក​នេះ​បានបង្ហាញ​ពី​សារ​សំខាន់​នៃការ​ធាត់​ដុះ​ពោះ​កំប៉ោង​ គឺជា​ការ​ប្រឈម​ទៅ​នឹង​លក្ខខណ្ឌ​AMDខាងលើ។ សូម្បី​តែ​ការ​ផ្លាស់​ប្តូរ​ទំហំ​ចង្កេះ​បន្តិច​បន្តួច​ ក៏​អាច​​ប្រឈម​នឹង​ការ​បាត់​បង់​ការ​មើល​ឃើញ​ផងដែរ​»៕