ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ផ្តល់​ជូន​កង​អង្គរក្ស​​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ និង​កុមារ​ភូមិ​ធម្ម​ជាតិ

13 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​​ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ មីនា ​លោក​កែវ បូរេន្ទ្រ ប្រធា​ន​ក្រុម​ប្រឹក្សា​អម​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា​​ ជា​ប្រធាន​​ក្រុម​​ការ​ងារ​ថ្នាក់​ជាតិ​ពហុ​វិស័យ​ស្តី​ពី​កុមារ​កំព្រា​ និង​កុមារ​ងាយ​រង​គ្រោះ​បាន​ដឹក​នាំ​ប្រតិ​ភូពី​ក្រសួង​នាំ​យក​អំណោយ​ទៅផ្តល់​ជូន​ និងសួរ​សុខ​ទុក្ខ​កង​អង្គរ​ក្ស​នៅ​បញ្ជា​ការ​ដ្ឋាន​​អង្គរ​ក្ស​​ប្រចាំ​ទិស​ប្រាសាទ​ព្រះ​វិហារ​។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស

ខេត្ត​ព្រះ​វិហារ​​ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ មីនា ​លោក​កែវ បូរេន្ទ្រ ប្រធា​ន​ក្រុម​ប្រឹក្សា​អម​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្ប​ទា​​ ជា​ប្រធាន​​ក្រុម​​ការ​ងារ​ថ្នាក់​ជាតិ​ពហុ​វិស័យ​ស្តី​ពី​កុមារ​កំព្រា​ និង​កុមារ​ងាយ​រង​គ្រោះ​បាន​ដឹក​នាំ​ប្រតិ​ភូពី​ក្រសួង​នាំ​យក​អំណោយ​ទៅផ្តល់​ជូន​ និងសួរ​សុខ​ទុក្ខ​កង​អង្គរ​ក្ស​នៅ​បញ្ជា​ការ​ដ្ឋាន​​អង្គរ​ក្ស​​ប្រចាំ​ទិស​ប្រាសាទ​ព្រះ​វិហារ​។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​ប្រចាំ​ទួល​៩៥​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​​ក្រោម​ការ​ទទួល​បដិ​សណ្ឋា​រកិច្ច​របស់​លោក​ឧត្តម​សេនីយ៍​ទោ អ៊ុង សារិទ្ធិ មេ​បញ្ជា​ការ​រងបញ្ជា​ការ​ដ្ឋាន​​អង្គរ​ក្ស​។

លោក​ឧត្តម​សេនីយ៍​អ៊ុង សារិទ្ធិ បាន​ថ្លែង​​អំណរ​គុណ​ដល់​ប្រតិ​ភូ​ដែល​បាន​ចំណាយ​ពេល​វេលា​ និង​ធន​ធាន​នាំ​យក​ទៅ​ប្រគល់​ជូន​កង​ទ័ព​នៅ​សមរ​ភូមិ​មុខ​។ លោកបាន​លើក​ឡើង​អំពី​ការ​តស៊ូ​ដ៏​ក្រាញ​ននៀល​របស់​កង​អង្គ​រក្ស​ក្នុង​ការ​ការ​ពារ​ទឹក​ដី​ដោយ​​កង​អង្គ​រក្ស​មិន​ត្រឹម​តែ​មាន​ភារកិច្ច​ក្នុង​ការ​ប្រឈម​​ទប់​ទល់​ជា​មួយ​ចោរ​សៀម​ឈ្លាន​ពានប៉ុណ្ណោះ​ទេ គឺបាន​ជួយសង្គ្រោះ​រំដោះ​ប្រជា​ជន​ចេញ​ពី​តំបន់​ប្រឈម​មុខ​ទៅ​រក​ទី​សុវត្ថិ​ភាព​ និង​ជួយ​សង់​ជំរក​ជូន​ប្រជា​ជន​ភៀស​ខ្លួនទៀត​ផង​។

លោក​កែវ បូរេន្ទ្រ​ បាន​កោត​សរ​សើរ​ដល់​វីរ​កង​ទ័ព​ដែល​បាន​តស៊ូ​យ៉ាង​អង់អាច​ក្លាហាន​ និង​ឈរ​ជើង​យ៉ាង​រឹង​មាំ​ក្នុង​ការ​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី​មិន​ឱ្យ​សត្រូវ​សៀម​ឈ្លាន​ពាន។ លោក​បញ្ជាក់​ថា វីរ​ភាពរបស់​​​កង​ទ័ព​ធ្វើ​ឱ្យ​សមរ​ភូមិ​ក្រោយ​មិន​អាច​បំភេ្លច​បាន​ ​។ អំណោយ​ដែ​លលោក​កែវ បូរេន្ទ្រ​ ដឹក​នាំ​ប្រតិ​ភូ​យក​ទៅ​ប្រគល់​ជូន​កង​អង្គ​រក្ស​​រួម​មាន​ឃីត​ចំនួន​១៥០​កញ្ចប់​ដែល​ក្នុង​មួយ​កញ្ចប់​ៗ​មាន​មី​ ត្រី​ខ​កំប៉ុង នំ​ ឆៃ​ប៉ូវ ទឹក​បរិសុទ្ធ សា​ប៊ូ​ក្រអូប សាប៊ូបោក​ខោ​អាវ​ ថ្នាំ​ដុស​ធ្មេញ​ ច្រាស​ដុស​ធ្មេញ​ ឡាម​កោ​រពុក​មាត់​ ប្រេង​កូ​ឡា​ និង​ថវិកា​ក្នុង​ម្នាក់​ៗ​៥​ម៉ឺន​រៀល​។

បន្ទាប់​មក​ក្នុង​រសៀល​ថ្ងៃ​ដដែល​នោះ​​ លោក​កែវ បូរេន្ទ្រ​ បាន​ដឹក​នាំ​ប្រតិ​ភូ​​នាំ​យក​អំណោយ​​ជា​ឃីត​ដូច​គ្នា​​ទៅ​ចែក​ជូន​កុមារ​ក្នុង​ភូមិ​ធម្ម​ជាតិ​ចំនួន​៩០​នាក់​ ​។ លោក​កែវ បូរេន្ទ្រ​ ​ឱ្យ​ដឹង​ថា អំណោយ​ទាំង​អស់​​នេះ គឺ​បាន​មក​ពី​សប្បុរ​ស​ជន​ក្នុង​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ពហុ​វិស័យ​ស្តី​ពី​កុមារ​កំព្រា​ និង​កុមារ​ងាយ​រង​គ្រោះ​ និង​ក្រុម​ការ​ងារ​មូល​និធិ​​សាកល​របស់​ក្រសួង​សង្គម​កិច្ច​ ក្រុម​ការ​ងារ​ខេត្ត​កំពង់​ចាម សៀម​រាប ព្រៃ​វែង​ ​ខេត្ត​កំពង់ស្ពឺ បាត់​ដំបង កំពត​ កំពង់​ឆ្នាំង​ ក្រចេះ កោះ​កុង ខេត្ត​ព្រះ​សីហនុ មណ្ឌល​កុមារ​កំព្រា​កៀន​ឃ្លាំង មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ភ្នំពេញ​ថ្មី ក្រុម​អន្តរា​គមន៍​ដោះ​ស្រាយ​កូដ​កម្ម​ បាតុ​កម្ម​ សហ​ព័ន្ធ​សហ​ជីព សិទ្ធិ​ប្រយោជន៍​កម្មករ​ និង​សហ​ព័ន្ធ​សហ​ជីព​យុវ​ជន​ខ្មែរ​​ ៕