ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវនារី​ស្រស់ស្អាត​ជប៉ុនហោះ​ហើរពេញ​ទីក្រុង​តូក្យូ

12 ឆ្នាំ មុន

នាង Natsumi Hayashi រស់​នៅ​​ទី​ក្រុង​​​តូក្យូ​ មាន​កម្លាំងជើង​អាចលោត​​បំលាស់​ទី ​ប្រៀប​​ដូច​នាង​អា​ចប​ញ្ជាខ្លួនឱ្យ​​ហោះបាន​​យ៉ាង​​​ងាយ ​​ហើយ​ថ្មីៗនេះរូប​ថតរបស់នា​ង​​ជា​ច្រើន​​សន្លឹក ​ត្រូវ​​បាន​​គេហទំព័រព័ត៌មាន​ជាច្រើន​ចុះ​​ផ្សាយ​ទូទាំង​ពិភពលោក ។
នាងនិយាយ​ថា តាមកា​រពិត​នាង​​មិន​មែន​​ជាអ្នកមាន​មន្តអាគមន៍ ឬយុទ្ធសិល្ប៍ហោះ​​ហើ​រ​នោះ​​​ទេ រូបថត​​ទាំងនោះ​នាង​បានថត​ដោយ​ខ្លួ​ន​នាង​ផ្ទាល់ ហើយ​ពេល​ខ្លះ​នាង​បាន​លោតរហូ​ត​ដល់​ជា​ង​១០០ដ​ងឯណោះ​ ដើម្បីបាន​រូបថត​បែប​នេះ ។

នៅក្នុ​ងគេហទំ​ព័រ Yowa Yowa Camera Woman Diary របស់នា​ងបាន​រៀ​ប​រាប់​ពី​​​វិធី​សាស្ត្រ​ក្នុ​ងការថ​តរូប ជាមួយម៉ាស៊ីន​​ថតម៉ាក Canon EOS 5D Mk2 ដ៏​ទំនើប​ចំនួន​២​​គ្រឿង ហើយ​​​ម៉ាស៊ីនថត​​នីមួយៗអា​ចចាប់​ស​កម្ម​ភា​ព​​​បាន​ 1/500sec​។ ម៉ាស៊ីនថត​​ទាំងនោះ​​ត្រូវបាន​​រៀប​​ចំ និងកំ​ណត់​​​​ជា​ស្រេច ហើយមុន​​ពេល​​ថត នាង​​ផ្តោត​​​លើ​ទីតាំង​​ជា​មុន​សិន។ នៅពេល​ម៉ាស៊ីនថ​​ត​ចាប់​ផ្តើម​​បញ្ចេញ​ភ្លើង​​​ពណ៌​ក្រហម នាងចាប់​ផ្តើម​​លោ​ត​នៅត្រង់ទី​​តាំងដែលនា​ងបានកំ​ណត់​​នោះ ហើយពេ​លខ្លះ​​នាង​ក៏ត្រូវ​ការ​ជំនួយពីអ្ន​ក​ដទៃផង​ដែរ​ដែល​ភា​គច្រើ​ននៃពួក​គេគឺជាមិ​ត្ត​ភក្តិរ​បស់នាង​ ៕