ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ដាណឺម៉ាក​ ​Fuglsang ​ឈ្នះដំណាក់​​បើក​ឆាក​​​ប្រណាំងកង់​ Tour of Spain

12 ឆ្នាំ មុន

កីឡាករ​ដា​ណឺ​ម៉ាក​ Jakob Fuglsang បាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ដំណាក់​បើក​ឆាក​(​ដំណាក់​ទី​១)​​​នៃការ​ប្រណាំង​កង់​កម្ម​វិធី ​​Tour of Spain នៅ​ប្រទេសអេស្ប៉ាញ​​​​កាល​ពី​ថ្ងៃ​សៅរ៍​​​ទី២០​​​​ខែសី​ហា​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ដំ​ណាក់​ខា​ង​លើ​នេះ​បញ្ចប់​នៅ​ទី​ក្រុង ​Benidorm ប្រ​ទេស​អេស្ប៉ាញ​។

កីឡាករ​ដា​ណឺ​ម៉ាក​ Jakob Fuglsang បាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ដំណាក់​បើក​ឆាក​(​ដំណាក់​ទី​១)​​​នៃការ​ប្រណាំង​កង់​កម្ម​វិធី ​​Tour of Spain នៅ​ប្រទេសអេស្ប៉ាញ​​​​កាល​ពី​ថ្ងៃ​សៅរ៍​​​ទី២០​​​​ខែសី​ហា​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ដំ​ណាក់​ខា​ង​លើ​នេះ​បញ្ចប់​នៅ​ទី​ក្រុង ​Benidorm ប្រ​ទេស​អេស្ប៉ាញ​។

​Fuglsang ដែល​ជា​អ្នក​ជិះ​កង់​ឲ្យ​ក្រុម ​Leopard Trek ​បាន​យក​ឈ្នះ​ដំណាក់​ដែល​​​​មាន​ចម្ងាយផ្លូវ១៣,៥គីឡូ​ម៉ែត្រ​ដោយ​ការ​ប្រណាំង​ត្រូវ​ធ្វើ​នៅ​ជុំ​វិញ​​​ទី​ក្រុង Benidorm ។ ​
Fuglsang បាន​បោះ​ពួយ​ឆ្លង​កាត់​គំ​នូស​ខ្សែ​ព្រ័ត្រ​​ក្នុង​​​​ថិរវេលា១៦នាទី​និង៣០វិនាទី​ ជួយ​ឲ្យ​ក្រុម​និង​មិត្ត​រួម​ក្រុម​របស់​ខ្លួន​យក​ឈ្នះ​​លើ​ក្រុម​ Liquigas-Cannondale ដែល​មាន​កីឡាករ​អ៊ីតាលី Damiano Caruso, Eros Capecchi​, Valerio Agnoli និង​Vincenzo Nibali ព្រម​ទាំង​កីឡាករស្លូ​វ៉ាគី​​​ Peter Sagan ​ដែល​ទាំង​អស់​គ្នា​បាន​ប្រើ​ថិរវេលា​យឺត​ជាង​៤​វិនាទី​។

សូម​បញ្ជាក់​ថា​ កីឡាករ ​Fuglsang និង​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ហ្វេបាន កង់​សេឡា​រ៉ា​ គឺ​ជា​កីឡា​ករ​​នាំ​មុខ​គេ​សម្រាប់​ក្រុម​ Leopard Trek ទាំង​មូល​ក្នុង​ការ​ប្រណាំង​ Tour of Spain លើកទី​៦៦​នេះ​។ ​ថ្លែង​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត ​Fuglsang​ បាន​​បញ្ជាក់​ថា​៖ «ក្នុង​ពេល​ប្រណាំង​ ខ្ញុំ​សង្ឃឹម​ថា​​នឹង​មាន​កីឡាករ​ណាម្នាក់​វ៉ា​ខ្ញុំ​បាន​មិន​ខាន​ ប៉ុន្តែ​ការ​ពិត​មិន​ដូច​ជា​ការ​គិត​របស់​ខ្ញុំ​នោះ​ទេ​។​ នេះ​ជា​ការ​ប្រ​ណាំង​​មួយ​ដែល​​​យើង​ត្រូវ​តែ​មាន​ល្បិច​​ក្នុង​អំឡុង​ការ​ប្រណាំង​»។​

សូម​បញ្ជាក់​ថា​ ការ​ប្រណាំងកម្ម​វិធី​ Tour of Spain ​​ឆ្នាំ​នេះ​ចែក​ចេញ​ជា​២១​​ដំណាក់​ និង​មាន​ចម្ងាយ​ផ្លូវ​សរុប​៣.៣០០គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំ​ណាក់​ទី​២​​​ដែល​ជា​ដំ​ណាក់បន្ត​​ មាន​ចម្ងាយ​​ផ្លូវ១៧១,៥​​​គីឡូ​ម៉ែត្រ​ ចេញ​ដំណើរ​ពី​ទី​ក្រុង La Nucía ​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ Playas de Orihuela ប្រ​​ទេសអេស្ប៉ាញ​​។ គួរ​សម្គាល់​ផងដែរ​ថា ការ​ប្រណាំង​លើក​ទី​៦៦​​​ឆ្នាំ​នេះ ​ពុំ​មាន​វត្ត​មាន​​​ចូល​រួម​ពី​សំ​ណាក់​កីឡាករ​ល្បី​ឈ្មោះ​ខ្លាំង​ក្នុង​លោក​ដូច​ជា​អាល់​បឺតូ កុង​តាឌ័រ​ កាដែល អេ​វែន​និង​កីឡាករ​បងប្អូន​ត្រកូល Schleck នោះទេ​ ៕