ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​ប្រតិភូ​​កម្ពុជា​វិល​ត្រឡប់​​ពី​បំពេញ​​ទស្សន​កិច្ច​នៅ​វៀត​ណាម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈ​ប្រតិភូ​​កម្ពុជា​មួយ​​ក្រុម​ដឹក​នាំ​​ដោយ​លោក​ប្រាក់ ​សុខុន រដ្ឋ​មន្ត្រី​ប្រតិភូ​​អម​នាយក​រដ្ឋ​មន្ត្រី​​ និង​ជាអនុ​ប្រធាន​​​អាជ្ញា​ធរ​​មីនកម្ពុជា ​បាន​វិលត្រឡប់​​មក​មាតុ​ភូមិ​វិញ ហើយ​កាលពី​ល្ងាច​ថ្ងៃទី​២០ សីហា ​ឆ្នាំ​២០១១ បន្ទាប់​ពី​បំពេញ​ទស្សន​កិច្ច​​នៅសាធារណ​រដ្ឋ​​សង្គម​​​និយម​​វៀតណាម​រយៈ​ ពេល​៣​ថ្ងៃ ​ពីថ្ងៃទី​១៧ ដល់​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១១ ។

រាជធានីភ្នំពេញ ៖ គណៈ​ប្រតិភូ​​កម្ពុជា​មួយ​​ក្រុម​ដឹក​នាំ​​ដោយ​លោក​ប្រាក់ ​សុខុន រដ្ឋ​មន្ត្រី​ប្រតិភូ​​អម​នាយក​រដ្ឋ​មន្ត្រី​​ និង​ជាអនុ​ប្រធាន​​​អាជ្ញា​ធរ​​មីនកម្ពុជា ​បាន​វិលត្រឡប់​​មក​មាតុ​ភូមិ​វិញ ហើយ​កាលពី​ល្ងាច​ថ្ងៃទី​២០ សីហា ​ឆ្នាំ​២០១១  បន្ទាប់​ពី​បំពេញ​ទស្សន​កិច្ច​​នៅសាធារណ​រដ្ឋ​​សង្គម​​​និយម​​វៀតណាម​រយៈ​ពេល​៣​ថ្ងៃ ​ពីថ្ងៃទី​១៧ ដល់​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១១ ។

លោក​ប្រាក់ ​សុខុន ​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ​ថា គោល​បំណង​​នៃ​ដំណើរ​​​ទស្សន​កិច្ច​នា​ពេល​នេះ​ គឺដើម្បី​​ជ​ម្រាប និង​ពន្យល់​​បន្ថែម​ទៀត​​ដល់​ភាគី​​វៀត​ណាម​​អំពី​​ទស្សន​វិជ្ជា​ អំពី​គោល​ដៅ​​មនុស្ស​​ធម៌​​នៃ​អនុ​​សញ្ញា​​អូតាវ៉ា និង​សមិទ្ធ​ផល​​ដែល​សម្រេច​បាន​ និង​ការ​ទាញ​យក​ផល​ពី​អនុ​សញ្ញា​អូតា​វ៉ា ។ ​ទន្ទឹម​​នោះ គណៈប្រតិភូ​​កម្ពុជា បាន​ស្តាប់​ផង​ដែរអំពី​​កិច្ច​ការ​ទាំង​ឡាយ​ដែល​ប្រទេស​វៀត​ណាមបាន​ធ្វើ​ពាក់​ព័ន្ធ​នឹង​វិស័យ​បោស​​សំអាត​គ្រាប់​មីន​ បញ្ហា​ប្រឈម​​នឹង​កង្វល់​​ទាំងឡាយ​រប​ស់​ភាគី​វៀត​ណាមចំពោះ​អនុ​សញ្ញា​​ អូតា​វា៉ ។ ក្រៅពី​នេះ ​គណៈ​ប្រតិភូ​កម្ពុជា​ក៏​បាន​​អញ្ជើញ​ភាគី​វៀត​ណាម​មក​ចូល​រួម​កិច្ច​ប្រជុំ​ស្តី​ពី​អនុ​​សញ្ញា​ អូតាវ៉ា លើក​ទី​១១ នៅ​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោក​ប្រាក់ សុខុន ​បាន​បញ្ជាក់​ថា ​ក្នុង​ដំណើរ​ទស្សន​កិច្ច​​នេះ​ គណៈ​​ប្រតិភូ​​កម្ពុជា​បាន​ជួប​សម្តែង​​ការ​គួ​សម និង​​​ពិភាក្សា​​ការ​ងារ​ជា​មួយ​រដ្ឋ​មន្ត្រីការបរទេស អនុ​រដ្ឋ​មន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ជន​ពិការ និង​សង្គម​កិច្ច​ រួម​ទាំង​​​នាយក​មជ្ឈ​មណ្ឌល​​សកម្ម​ភាព​មីន​ និង​គ្រាប់​​បែក​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម។ ​ទន្ទឹម​នោះ​ ក៏​​បាន​ជួប​ពិភាក្សា​​ជា​មួយ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​មួយចំនួន​ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប​ ​ភាគី​វៀត​ណាម​បាន​គាំទ្រ​ចំពោះ​​សកម្ម​ភាព​មន​ុស្ស​ធម៌ នៃ​អនុ​សញ្ញា​អូតា​វា៉ ហើយ​​​ក៏​បាន​បង្ហាញ​​ឆន្ទះ​ និង​ជំហរ​​របស់​​ខ្លួន​ចំពោះ​អនុ​សញ្ញា​​អូតាវ៉ា ​ទោះ​បីជា​​វៀត​ណាម​មិន​ទាន់​បាន​ចូល​ជា​សមា​ជិក​អនុ​សញ្ញា​នេះ ​ក៏ដោយ​ចុះ ។ ​ទន្ទឹម​​នោះ​ រដ្ឋ​មន្ត្រី​វៀត​ណាម​​​​សុទ្ធ​តែ​បាន​ថ្លែង​អំណរគុណ​​ចំពោះ​កម្ពុជា​ដែល​បាន​ជួយ​ផ្តល់​លក្ខណៈ​​សព្វ​បែប​យ៉ាង​ក្នុង​ការ​ស្រាវជ្រាវ​រក​អដ្ឋិ​ធាតុ​​ទាហាន​វៀតណាមដែល​បាន​បាត់​បង់​ជីវិត​នៅ​​កម្ពុជា​ ពេល​​មក​ជួយ​រំដោះ​​ប្រជាជនកម្ពុជា​ឱ្យ​រួច​ផុតពី​​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត ។ ​ប្រតិភូ​​កម្ពុជា​ក៏បានថ្លែង​​អំណរ​គុណ​​ និង​ដឹង​គុណ​​​ចំពោះ​ប្រទេសវៀត​ណាម​វិញ​ផង​ដែរ ​ដែល​បាន​បញ្ជូន​ទាហាន​ស្ម័គ្រ​​ចិត្ត​របស់ខ្លួនមក​​ជួយ​រំដោះ​​​ប្រទេស​កម្ពុជា ដោយ​​ហ៊ានលះ​បង់​​សាច់​ស្រស់​ឈាម​ស្រស់​​រប​ស់​ពួក​គេ ដើម្បី​ប្រជា​ជន​កម្ពុជា ។

លោក​ប្រាក់ ​សុខុន ​បញ្ជាក់ថា ​ក្រៅ​ពី​ការ​ងារ​ខាង​លើ ​គណៈ​ប្រតិភូ​​កម្ពុជា និង​ភាគី​វៀត​ណាម​បាន​ធ្វើ​ការ​​ផ្លាស់​ប្តូរ​​ប​ទពិសោធន៍​ការងារ​គ្នា​ទៅ​វិញទៅ​មក ​លើ​សកម្ម​ភាព​ការងារ​ដោះ​​មីន និង​បោស​សំអាត​​​មី​ន​រំដោះ​ដី ដើម្បី​បម្រើ​​ផល​ប្រយោជន៍​​ប្រជា​ពល​រដ្ឋ​​នៃ​ប្រទេស​នីមួយៗ​ ។ ទោះ​បី​យ៉ាងណា​ក៏​ដោយ​ភាគី​វៀតណាម​​បាន​កោត​សរសើរ​​ចំពោះ​បទ​ពិសោធន៍​​បោស​សំអាត​​មីន​នៅ​កម្ពុជា ដែល​ទទួល​បានជោគ​ជ័យ​​កន្លង​មក ហើយ​សន្យា​ថា នឹង​យក​​បទ​​ពិសោធន៍​នោះ​ទៅ​អនុ​វត្ត​នៅ​ប្រទេស​វៀតណាម ។ និយាយ​​រួម​លទ្ធ​ផល​នៃ​​​​ដំណើរ​ទស្សន​កិច្ច​នោះ គឺ​ទទួល​បាន​ជោគ​ជ័យ​​ និង​ពង្រឹង​​បាន​កាន់​តែ​រឹង​មាំ​នូវ​ចំណង​មិត្ត​ភាព​​សាមគ្គី​ភាព​រវាង​ប្រទេស​​ទាំងពីរ​កម្ពុជា-វៀតណាម ៕