ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​សំ​ខាន់​ៗពិភព​លោក​កើង​ឡើង​ក្នុង​ថ្ងៃទី​២១ខែ​សី​ហា​

12 ឆ្នាំ មុន

*ឆ្នាំ​១៩៦៣ កម្លាំង​ពិសេស​របស់​កងទ័ព​សាធារណ​រដ្ឋ​វៀត​ណាម​ដែល​ស្មោះ​ត្រង់​នឹង​លោក​ង៉ូ​ឌីន ញូ​ប្អូន​ប្រុស​របស់​ប្រធា​នា​ធិបតី​វៀត​ណាម​ខាង​ត្បូង​ង៉ូឌីន ឌៀម​បាន​បំ​ផ្លាញ​វត្ត​ព្រះ​ពុទ្ធ​សាសនា​ដែល​នៅ​ទូ​ទាំង​ប្រទេស​ ចាប់​ខ្លួន​មនុស្ស​រាប់​ពាន់​នាក់​និង​មាន​រាប់​រយ​នាក់​ដែល​គេ​រាយ​ការ​ណ៍​ថា​ស្លា.ប់​។

*ឆ្នាំ​១៩៦៣
កម្លាំង​ពិសេស​របស់​កងទ័ព​សាធារណ​រដ្ឋ​វៀត​ណាម​ដែល​ស្មោះ​ត្រង់​នឹង​លោក​ង៉ូ​ឌីន ញូ​ប្អូន​ប្រុស​របស់​ប្រធា​នា​ធិបតី​វៀត​ណាម​ខាង​ត្បូង​ង៉ូឌីន ឌៀម​បាន​បំ​ផ្លាញ​វត្ត​ព្រះ​ពុទ្ធ​សាសនា​ដែល​នៅ​ទូ​ទាំង​ប្រទេស​ ចាប់​ខ្លួន​មនុស្ស​រាប់​ពាន់​នាក់​និង​មាន​រាប់​រយ​នាក់​ដែល​គេ​រាយ​ការ​ណ៍​ថា​ស្លាប់​។
*ឆ្នាំ​១៩៦៨​
កងកម្លាំង​សហភាព​សូ​វៀត​ដែល​នៅ​ទី​ក្រុង​វ៉ា​សូ​វី​បាន​វាយ​ចូល​ប្រទេស​ឆេកូ​ស្លូ​វ៉ាគី​បំ​ផ្លាញ​ចោល​និទាឃរដូវ​ទី​ក្រុង​ប្រាក​។
*ឆ្នាំ​១៩៨៣
មេដឹក​នាំ​ក្រុម​ប្រឆាំង​របស់​ប្រទេស​ហ្វ៊ីលី​ពីន​បេនីណូ អាគី​ណូ​ត្រូវ​បាន​គេ​លប​ធ្វើ​ឃាត​នៅ​ព្រលាន​យន្តហោះ​ក្រុង​ម៉ានីល​(បច្ចុប្បន្ន​ប្តូរ​ឈ្មោះមក​ជា​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​នីណូ អាគីណូ​)។
*ឆ្នាំ​១៩៨៦
​ការ​ភាយ​ចេញ​សារធាតុ​កា​បូន​ឌី​អុក​ស៊ីដ​ពី​បន្ទុះ​ភ្នំ​ភ្លើង​ Lake Nyosនៅ​ប្រទេស​កា​មេរូន​សម្លាប់​អ្នក​ស្រុក​ដែល​រស់នៅ​​បរិ​វេណ​ជុំ​វិញ​២០​គី​ឡូ​ម៉ែត្រ​អស់​ចំនួន​​១៨០០នាក់​។
*ឆ្នាំ​១៩៩១
ប្រទេស​ឡេតូនី​ប្រកាស​ឯករាជ្យ​ភាព​ពេញ​លេញ​របស់​ខ្លួន​ជា​ថ្មី​បន្ទាប់​ពី​ការ​ឈ្លាន​ពាន​របស់​សហភាព​សូ​វៀត​។
*ឆ្នាំ​២០០១​
អង្គការ​ណា​តូ​សម្រេចចិត្ត​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិ​សុខ​ទៅ​កាន់​អតី​សាធារណរដ្ឋ​យូ​ហ្គូ​ស្លាវ​នៃ​ម៉ា​សេដ្វាន់​។
​*ឆ្នាំ​២០០៧
ព្យុះ​ឈ្មោះ ​Hurricane Deanបាន​ធ្វើ​ឲ្យ​មាន​ការ​បាក់​ដី​ជា​លើក​ដំបូង​នៅ​តំបន់​កូ​ស្តា​ម៉ា​យ៉ា​ប្រទេស​ម៉ិក​ស៊ិក​។​ព្យុះ​នេះ​មាន​ល្បឿន​២២៦គីឡូ​ម៉ែត្រ​ក្នុង​១ម៉ោង​៕