ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​កើន​ទ្បើ​ង​ខណៈ​អ្នកទេសចរ​ថយ​ចុះ​នៅ​ច្រក​ប៉ោយ​ប៉ែ​ត

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ ស្រប​ពេល​ដែល​ស្ថានការណ៍​នៅ​ប្រទេស​សៀម កំពុង​ជួប​ភាព​វឹកវរ ផ្នែក​នយោបាយ និង​អ​ស្ថិរភាព ហើយ​សមត្ថកិច្ច​សៀម​រឹត​បន្ដឹង​ស​ន្ថិ​សុខ​ស្រុក​ទេស​របស់គេ​នោះ ពលករ​ចំណាកស្រុក​ដែល​លួច​ឆ្លង ដែន​ចូល​ទៅ​ទឹកដី​សៀម​តាម​ច្រករបៀង ដោយ​ខុសច្បាប់ ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​សៀម​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ​ច្រើនខុស​ពី​ធម្មតា បើ​គិត​ចាប់តាំងពី​ក្រោយ​ពិធីបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ រហូត​មក​ទល់ នឹង​ពេល​នេះ

ក្រុង​ប៉ោយ​ប៉ែ​ត ៖ ស្រប​ពេល​ដែល​ស្ថានការណ៍​នៅ​ប្រទេស​សៀម កំពុង​ជួប​ភាព​វឹកវរ ផ្នែក​នយោបាយ និង​អ​ស្ថិរភាព ហើយ​សមត្ថកិច្ច​សៀម​រឹត​បន្ដឹង​ស​ន្ថិ​សុខ​ស្រុក​ទេស​របស់គេ​នោះ ពលករ​ចំណាកស្រុក​ដែល​លួច​ឆ្លង ដែន​ចូល​ទៅ​ទឹកដី​សៀម​តាម​ច្រករបៀង ដោយ​ខុសច្បាប់ ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​សៀម​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ​ច្រើនខុស​ពី​ធម្មតា បើ​គិត​ចាប់តាំងពី​ក្រោយ​ពិធីបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ រហូត​មក​ទល់ នឹង​ពេល​នេះ ។
ពលករ​ទាំងនេះ​ក្រោយ​ពេល​ចេញពី​ស្នាក់​ការ​នគរបាល​អន្ដោប្រវេសន៍​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ពួក​គេ​បានចាក​ចេញពី​ទឹកដី​ខ្មែរ​ចូល​ទៅ​ទឹកដី​សៀម​តាម ច្រករបៀង ក្នុងស្រុក​ម៉ា​ឡៃ ។

ឯ​មួយ​ចំនួន ទៀត​ប្រាប់​ថា ពួក​ខ្លួន​ចូល​ទៅ​ទឹកដី​សៀម តាម​ច្រក​បឹង​ត្រកួន ក្នុងស្រុក​ថ្មពួក និង​មួយចំនួន​តូច​ប្រាប់​ថា បាន​ឆ្លង​ដែន​តាម​ច្រក​ឃុំ អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។មន្ដ្រី​នគរបាល​អន្ដោប្រវេសន៍​មួយ​រូប​សុំ មិន​បញ្ចេញ​ឈ្មោះ​បាន​ទទួលស្គាល់​ថា ការ​ដឹកជញ្ជូន​ពលករ​ខ្មែរ​មក​ពី​ទឹកដី​សៀម ក្រោយ​ពីពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ រហូត​មកទល់​ពេល​នេះ ពិតជា​មាន​ចំនួន​ច្រើន​ខុស​ពីធម្មតា​មែន ប៉ុន្ដែ​មន្ដ្រី​រូប​នេះ​មិន​បាន​ប្រាប់​ពីចំនួន​ពលករ​ដែល​សមត្ថកិច្ច​សៀម​ដឹក​ជញ្ជូន​មក​ឱ្យ​សមត្ថកិច្ច​កម្ពុជា ក្នុង​មួយ​ថ្ងៃ​ៗ​ថា មានចំនួន​ប៉ុន្មាន​នាក់​ទេ ។ ដោយឡែកភ្ញៀវ​ទេសចរ​បរទេស​វិញ នៅ​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​តក្រោយ​ពី​ប្រទេស ថៃ​ជួប​វិបត្ដិ​នយោបាយ​គេ​សង្កេត​ឃើញ​ថា ការ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។