ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តេញ​​​ចៅអធិការ​​​​ធ្វើ​ខុស​​វិន័យ​​​យកបច្ច័យ​ទិញ​គោយន្ត ឡាន ម៉ូតូ​ជិះ​ខ្លួន​ឯង

12 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ​​​ដោយសារ​​តែ​ការ​ធ្វើ​​​ខុស​នឹង​វិន័យ​សង្ឃ​ម្ត​ង​ហើយ​ម្ត​ង​ទៀត ​​មិនព្រម​​កែ​ប្រែ​​​ ទោះបី​មានការ​ណែនាំ​​​ពីមន្ត្រីសង្ឃ​យ៉ាង​ណា​ក្តី​នោះ ចៅអធិការ​​​វត្ត​​​មួយអង្គ​​​គង់​​នៅ​វត្ត​​ព្រះឥន្ទ​​​កោសី ហៅវត្ត​​​ដំរី​​កូន ស្ថិត​ក្នុង​ភូមិ ព្រៃ​ព្រាល ឃុំ​​អញ្ចាញ​​រូង ​​ស្រុកបរិបូណ៌ ​បាន​​ត្រូវ​បណ្តេញ​​ចេញពី​​វត្ត​​​កាលពីថ្ងៃទី១៤​​ សីហា ​​​​។ នៅ​ក្នុង​

ខេត្តកំពង់ឆ្នាំង ៖ ​​​ដោយសារ​​តែ​ការ​ធ្វើ​​​ខុស​នឹង​វិន័យ​សង្ឃ​ម្ត​ង​ហើយ​ម្ត​ង​ទៀត ​​មិនព្រម​​កែ​ប្រែ​​​ ទោះបី​មានការ​ណែនាំ​​​ពីមន្ត្រីសង្ឃ​យ៉ាង​ណា​ក្តី​នោះ ចៅអធិការ​​​វត្ត​​​មួយអង្គ​​​គង់​​នៅ​វត្ត​​ព្រះឥន្ទ​​​កោសី ហៅវត្ត​​​ដំរី​​កូន ស្ថិត​ក្នុង​ភូមិ ព្រៃ​ព្រាល ឃុំ​​អញ្ចាញ​​រូង ​​ស្រុកបរិបូណ៌ ​បាន​​ត្រូវ​បណ្តេញ​​ចេញពី​​វត្ត​​​កាលពីថ្ងៃទី១៤​​ សីហា ​​​​។ នៅ​ក្នុង​
ការ​បណ្តេញ​​ចេញនេះ​​ គឺ​មាន​ការ​និមន្ត និង​អញ្ជើញ​ចូលរួមពី​មន្ត្រី​សង្ឃ​ស្រុកបរិបូណ៌ចំនួន៥​អង្គ ​មន្ត្រី​​មន្ទីរ​ធម្ម​ការ​ខេត្ត ​ប្រធានភូមិ មេឃុំ ​​និង​មន្ត្រី​​ស្រុក​ជាច្រើនរូបទៀត ។ អ្វី​ដែល​​ធ្វើឱ្យមាន​ការ​កត់​សម្គាល់​​នោះ គឺ​ចៅអធិការ​​អង្គ​នេះ​​​ពេល​និមន្ត​​​ចេញ​បាន​​យករបស់របរ​វត្ត​ បច្ច័យ​កសាង​វត្ត​ ពិសេស​ប្លង់​​របស់វត្តក៏​​យ​ក​ទៅដែរ ។

លោកង៉ែត ​​រតនៈ ​​មន្ត្រីមន្ទីរ​​​ធម្មការ​ និង​​សាសនា​​ខេត្ត​បាន​​​​​ឱ្យ​ដឹង​ថា ​ចៅ​អធិការ​​ដែល​ត្រូវ​បណ្តេញ​​​ចេញពីវត្ត​​ព្រះឥន្ទ​​​កោសី ហៅ​វត្តដំរីកូន ​ឱ្យទៅ​​​​គង់​នៅ​វត្ត​ផ្សារ​​​​​ជាបណ្តោះអាសន្ន​នោះ​នាម​​ទិត្យ ​ចុន ព្រះ​ជន្ម​​៧៦​​ ។ ​ចៅ​អធិការ​​វត្ត​អង្គ​នេះ​ធ្វើខុស​​​​នឹងវិន័យ​សង្ឃ​​ចំនួន១១ចំណុច ​ដូច​ជា​យ​ក​លុយ​បានពីការ​អង្គាស​​បច្ច័យ​កសាង​វត្ត​​ទៅទិញ​គោ​យន្ត ទិញ​រថយន្ត ​​និងម៉ូតូ​ជិះ​​​ខ្លួនឯង ​​និមន្តដោយ​​បើក​​រថយន្តខ្លួនឯង​​​ដើរស្រោច​ទឹក​តាមផ្ទះ ​បើក​រថ​យន្ត​ខ្លួន​ឯង​​ទៅ​ឆាន់​គុយ​ទាវ​ពេល​ខឹង​គណៈ​កម្ម​ការ​​​អាចារ្យ​វត្ត​​​​ម្តងៗដាក់​មីក្រូ​​ស្រែក​ជេរ​​​​ប្រទេច​​​តាម​​​ឧគ្ឃោសន​ស័ព្ទ ​ធ្វើឱ្យ​ខូច​​​ស៊ី​ម៉ង់ត៍ចំនួន​៤តោន ​របស់លោក​គុយ ​សុផល ដែល​យកមកក​សាង​ព្រះវិហារជាដើម​​ ។

លោកង៉ែត រតនៈ បន្តថា ​​នៅពេល​ឃើញ​​ធ្វើ​ខុស​នឹង​វិន័យ​​​សង្ឃ​បែបនេះ មន្ត្រី​​ធម្មការ​ស្រុក​ និងមន្ត្រី​​ស្រុក​បានហៅ​​មក​ប្រជុំ​ណែនាំ​ជាច្រើន​លើក​ច្រើនសា ប៉ុន្តែ​​ទទួលសារភាព​តែ​ចំពោះ​មុខ​ លុះចេញទៅ​វិញ​នៅ​តែដដែល។ ​​ដោយ​សារ​បែប​នេះ​ហើយ​ ទើប​មន្ត្រី​សង្ឃ​​​ស្រុក​សម្រេច​​​បណ្តេញ​​ពីវត្ត​​​កាលពីថ្ងៃទី១៤ សីហា នោះ ។

ព្រះ​គ្រូ​​​អនុគណស្រុក​ព្រះ​នាម​អៀង សារឿន ​​​​មាន​ថេរដីកា​​​ថា​ មូលហេតុ​​​ដែល​​​ព្រះអង្គបណ្តេញ ​ចេញពីវត្ត​ ​ព្រោះតែ​​​​សង្ឃ​​​អង្គ​នេះ​​​ធ្វើ​ខុស​នឹង​វិន័យសង្ឃ​ ហើយមិន​ស្តាប់​ការណែ​នាំ​​​របស់​ព្រះអង្គ​​ទៀត​​ដែល​កន្លង​​មកមានការ​ណែ​នាំ​​៤-៥​​ដងហើយ ប៉ុន្តែនៅតែ​ដដែល ​។ ​ចំពោះ​ការ​​ចេញ​ពី​វត្ត​ ហើយ​យករបស់​​របរវត្ត​​​​នោះព្រះ​អង្គ​មិន​ច្បាស់​ទេ តែឮថា ​​យក​ដល់ប្លង់​​​​ដីវត្តទៀត ។ ឯ​សម្រាប់​ព្រះ​អង្គ​វិញ​ បើរបស់ណា​​ជា​​​របស់​លោក​​ឱ្យ​លោក​យកចុះ តែបើ​​របស់វត្ត​​គួរ​ទុក​​ដាក់​​ឱ្យ​វត្តវិញ ។

លោក​ប៉ង់ ​សុខុម ​មេភូមិ​ព្រៃព្រាលបានថ្លែង​ថា ​ពេលចៅអធិការ​វត្ត​​អង្គ​នេះចេញ​ទៅ​​​គឺយក​អីវ៉ាន់​​​​វត្តច្រើនណាស់ ​រហូត​៣​រថ​យន្ត​​​ឯណោះ ​ក្រៅពីនេះ​ប្លង់​​វត្ត​ក៏​យ​កដែរ ​​ថវិកា​​​​​វត្ត​​៦២ម៉ឺន​រៀលក៏យក ​ហើយសព្វ​ថ្ងៃ​​​នៅជំពាក់ថ្លៃ​កសាង​ព្រះ​វិហារ​​​ចំនួន​១.២០០​ដុល្លារទៀត ។

ទាំងអស់នេះ ​គឺជា​សេចក្តីរា​យ​ការណ៍​​​​របស់​ព្រះគ្រូ​​អនុ​គណ​ស្រុក មន្ត្រី​ធម្ម​ការ​ខេត្ត និង​មេ​ភូមិ ​ចំណែក​​ចៅ​អធិការ​វត្ត​ដែល​ត្រូវ​​បណ្តេញ​ចេញ​មិន​អាច​សុំ​ការស្រាយបំភ្លឺ​បានទេ ៕