ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​កម្ម​ការ​ចំរុះសាលា​ខណ្ឌ​ដូនពេញ​បិទផ្ទះសំណាក់​សូរិយា​ផ្កាយ៩

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅរសៀល​ថ្ងៃទី២​ ខែ​កុម្ភៈ ​ឆ្នាំ២០១១ ​គណៈ​កម្មការ​ចំរុះ​ខណ្ឌ​​ដូន​ពេញ​ដឹក​នាំ​ដោយ​លោក​ហែម ឫទ្ធី ​នាយក​​រង​រដ្ឋ​បាល​ខណ្ឌ​បាន​ទៅ​បិទ​ផ្ទះ​សំណាក់​សូរិ​យា​​ផ្កាយ៩ ​​ស្ថិត​​នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​២ ឱ្យ​​ផ្អាក​​ធ្វើ​​អាជីវកម្ម ​បណ្តោះ​អាសន្ន ​ក្រោយ​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​ទី២ ​ឃាត់​ខ្លួន​យុវជន​ចំនួន​បី​នាក់ ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​​នៅ​ទី​នោះ ។

លោកហែម ឫទ្ធី នាយករងរដ្ឋបាលសាលា​ខណ្ឌដូនពេញអោយដឹងថា សាលាខណ្ឌដូន​ពេញ​បានចេញសេចក្តីសំរេចចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០១១ បិទអាជី​វ​កម្មផ្ទះសំណាក់យីហោ​សូរិ​យាផ្កាយ៩​ជាការព្រមាន​ដោយមូលហេតុជាប់​ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និងមិន​បានកត់ត្រាឈ្មោះភ្ញៀវចូលមកស្នាក់នៅក្នុង​សៀវ​ភៅកត់ត្រាអត្តសញ្ញាណភ្ញៀវ ដែល សាលារាជធានីភ្នំពេញបានកំណត់ ។

កាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១១ វេលាម៉ោង៧ និង៣០នាទីយប់នគរបាលប៉ុស្តិ៍​រដ្ឋ​បាលផ្សារថ្មីទី២ ខណ្ឌ​ដូនពេញ បានឆ្មក់ចូល​ក្នុង​ផ្ទះសំណាក់​សូរិយាផ្កាយ៩​ឃាត់ខ្លួន​យុវ​ជន​ចំនួនបីនាក់ និងដកហូតសំភារប្រើ​ប្រាស់ថ្នាំ​ញៀនក្រាមពណ៌​សមួយកញ្ចប់តូច ក៏ប៉ុន្តែយុវជន​ទាំងនោះ​ត្រូវសាលាដំបូងរាជធានីភ្នំពេញ​ដោះលែងកាលពីព្រឹកថ្ងៃទី២ កុម្ភៈ ឆ្នាំ២០១១ ៕