ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Niacin​ឬវីតាមីន​​​B3​ជួយ​ធ្វើ​​ឲ្យ​​សមត្ថ​ភាព​​ផ្លូវ​​ភេទ​​របស់​​បុរស​​បាន​​ល្អ​​ប្រ​​សើរ​

12 ឆ្នាំ មុន

យោង​តាមក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ Chinese University of Hong Kongប្រទេស​ចិន​បាន​អះ​អាង​ថា Niacinឬវីតា​មីន​បេ៣ដែល​មាន​នៅ​ក្នុង​អា​ហារ​ ប្រភេទ​គ្រាប់​ធញ្ញជាតិ​ដែល​យក​ទៅ​​បបរ​អាចជួយ​ធ្វើ​ឲ្យ​​បញ្ហា​ផ្លូវ​ភេទ​ ល្អ​ប្រ​សើរ​សម្រាប់​​បណ្តា​បុរស​ដែល​មាន​បញ្ហា​ប្រដាប់​ភេទ​ខ្សោយ​​។

យោង​តាមក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ Chinese University of Hong Kongប្រទេស​ចិន​បាន​អះ​អាង​ថា Niacinឬវីតា​មីន​បេ៣ដែល​មាន​នៅ​ក្នុង​អា​ហារ​ប្រភេទ​គ្រាប់​ធញ្ញជាតិ​ដែល​យក​ទៅ​​បបរ​អាចជួយ​ធ្វើ​ឲ្យ​​បញ្ហា​ផ្លូវ​ភេទ​ល្អ​ប្រ​សើរ​សម្រាប់​​បណ្តា​បុរស​ដែល​មាន​បញ្ហា​ប្រដាប់​ភេទ​ខ្សោយ​​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដដែល​នេះ​បាន​បង្ហាញ​​​​ថា​​ Niacin​ជួយ​ជម្រុញ​ឲ្យ​ឈាម​ហូរ​ទៅ​កាន់​ត្រង់ម្តុំ​ត្រគាក​។ វា​ដូច​ជា​ថ្នាំ​បញ្ចុះ​កម្រិត​កូ​ឡេស្ទេរ៉ូល​ដែរ​ Niacin​គឺ​អាចជួយ​កាត់​បន្ថយ​កម្រិត​ខ្លាញ់​គ្រោះ​ថ្នាក់​ដែល​ធ្វើ​ឲ្យ​ស្ទះ​​​សសៃរ​ឈាម​សំ​ខាន់​ៗ​ក្នុង​រាងកាយ​។ កាល​ណា​យើង​លេប​វា​ជា​រៀង​រាល់​ថ្ងៃ​​​នោះ​វា​អាច​ជួយ​កាត់​បន្ថយ​កូ​ឡេស្ទេរ៉ូល​ដែល​ស្ថិត​នៅ​ក្នុង​សសៃរ​ឈាម​សំ​ខាន់​ៗ​ត្រង់ម្តុំ​ត្រគាក​​ហើយ​បង្ក​លក្ខណៈ​ឲ្យ​ឈាម​ហូរ​ទៅ​ដល់​ប្រដាប់​បន្ត​ពូជ​ដោយ​ងាយ​ស្រួល​។

សូម​បញ្ជាក់​ថា Niacinក្រៅ​ពី​សំបូរ​នៅក្នុង​ប្រភេទ​គ្រាប់​ធញ្ញ​ជាតិ​ដែល​យក​ទៅ​បបរ​ ក៏​មាន​នៅ​ក្នុង​អា​ហារ​មួយ​ចំនួន​ទៀត​ដូច​ជា​សាច់​ត្រី  សាច់​ ស៊ុតឬ​ក៏​ទឹក​ដោះ​គោ​។ បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​៤នាក់​នៅ​អង់​គ្លេស​ត្រូវ​បាន​គេ​រាយ​ការ​ណ៍​ថា​មាន​បញ្ហា​ខ្សោយ​ប្រដាប់​ភេទ​​។ បើ​ទោះ​ជា​ថ្នាំ​មួយ​ចំនួន​ដូចជា​វី​យ៉ា​ហ្គ្រា​ ស៊ី​អាលីស ឬក៏​ឡេ​វី​ត្រា​ត្រូវ​បាន​គេអះ​អាង​ថា​មាន​ប្រ​សិទ្ធិភាព​ខ្លាំង​ជួយ​បង្កើន​សមត្ថភាព​​ផ្លូវ​ភេទ​ក៏​ដោយ ប៉ុន្តែ​មនុស្ស​៣៦​ភាគ​រយ​ដែល​បាន​ប្រើ​ថ្នាំ​ប្រភេទ​ទាំងនេះ​ហើយ​​នៅ​តែ​ពុំ​ឃើញ​មាន​ប្រ​សិទ្ធិ​ភាព​ជា​ដដែល​។

អ្នក​ជំ​នាញ​ខាង​ជំ​ងឺ​បេះ​ដូង​មួយ​ចំនួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បាន​និយាយ​​ថា បញ្ហា​លឹង្គ​មិន​ងើប​គឺ​ជា​សញ្ញា​ប្រឈម​ខ្លាំង​ក្លា​​បំ​ផុតទី​១​​នៃ​ជំ​ងឺ​បេះ​ដូង​ដែលគ្មាន​រោគ​សញ្ញា​ឲ្យ​ដឹង​មុន​។ សសៃរ​ឈាម​ទាំង​​ឡាយ​ដែល​ស្ថិត​នៅ​ម្តុំ​ត្រគាក​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​ស្ទះ​តាម​រយៈ​របបអា​ហារ​ដែល​គ្មាន​ជីវ​ជាតិ​ ការ​ជក់​បា​រី​និង​កង្វះ​ខាត​ការ​ហាត់​ប្រាណ​ ។ Niacin​​គឺ​ជា​វីតា​មីន​មួយ​ប្រភេទ​ផងដែរ​ដែល​រាង​កាយ​ត្រូវ​ការ​ចាំ​បាច់​ដើម្បី​ជួយ​បំ​លែង​​អា​ហារ​ដែល​យើង​ទទួល​ទាន​ឲ្យ​ទៅ​ជា​ថាម​ពល​និង​រក្សា​ប្រព័ន្ធ​សសៃរ​ប្រសាទ​ក៏​ដូច​ជា​ប្រព័ន្ធ​រំ​លាយ​អា​ហារ​ឲ្យ​មាន​សុខ​ភាព​ល្អ​។

លោក​វេជ្ជ​បណ្ឌិត​ដេវីដ អេដវ៉ដ​អ្នក​ជំនាញ​ខាង​ឱសថ​​​នៃ​សាកល​វិទ្យា​ល័យ​ Chipping Nortonនៅ​ Oxfordshireប្រទេស​អង់​គ្លេស​បាន​និយាយ​ថា​ ការរក​ឃើញ​នេះ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា​ គេ​មិន​ត្រូវ​ប្រញាប់​ប្រញាល់​ប្រើ​ថ្នាំ​ដែល​មាន​កម្រិត ​Niacin​​​​លើស​ដូ​ស​កំណត់​នោះ​ទេ​។ ដូច្នេះ​ពួក​គេ​​​គួរតែ​ទៅ​រក​ការ​ពិគ្រោះ​យោ​បល់​ពីអ្នក​​ជំនាញ​វេជ្ជ​សាស្ត្រ​ត្រឹម​ត្រូវ​។ លោក​បន្ត​ថា​៖«ថ្នាំ​អ្វី​មួយ​ដែល​អាចជួយ​ឲ្យ​​លឹង្គ​ងើប​ឡើង​វិញ​គឺ​ជា​ពិត​ជា​ព័ត៌​មាន​​ដ៏​មាន​តម្លៃ​បំ​ផុត​ តែ​ប្រ​សិន​ជា​ប្រើ​លើស​កំណត់​​គ្រោះ​ថ្នាក់​នឹង​ពិត​ជា​កើត​ឡើង​»៕