ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ឫស្សី​លើ​ភ្នំ​ពស់​ចឹក​សន្លប់​បាន​ដឹក​មក​ពេទ្យ​ជួយ​ទាន់​ពេល

13 ឆ្នាំ មុន

ខេត្ដកំពង់ស្ពឺ ៖ យុវជន​ម្នាក់​ត្រូវ​ពស់ ព​ញ្ល​ក់​ចឹក​ចំ​កំភួនជើង​ឆ្វេង​បណ្ដាល​ឱ្យ​សន្លប់ ក្នុង​ព្រៃ​ក្បែរ​ជើងភ្នំ ខណៈ​ដែល​យុវជន​រូបនេះ​បររទេះ​គោ​ទៅ​កា.ប់​ឫស្សី​នៅ​ចង្កេះភ្នំ យក​ទៅ​លក់ ។ ទោះបីជា​បែប​ណា យុវជនរង​គ្រោះ​ត្រូវ​បាន​ដឹក​បញ្ជូន​មក​សង្គ្រោះ​ជា បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដកំពង់ស្ពឺ ហើយ​បាន​រួច​ពី​គ្រោះថ្នាក់ ។យុវជន​រូប​នេះ​ឈ្មោះ​គង់ ស្ដើង អាយុ១៩​ឆ្នាំ ជា​ក្មេង​កំព្រាម្ដាយ​រស់នៅ​ជាមួយម្ដាយ​ក្រោយ​និង​ឪពុក​ដែល​មានកូន​ច្រើន​ ក្នុងបន្ទុក

ខេត្ដកំពង់ស្ពឺ ៖ យុវជន​ម្នាក់​ត្រូវ​ពស់ ព​ញ្ល​ក់​ចឹក​ចំ​កំភួនជើង​ឆ្វេង​បណ្ដាល​ឱ្យ​សន្លប់ ក្នុង​ព្រៃ​ក្បែរ​ជើងភ្នំ ខណៈ​ដែល​យុវជន​រូបនេះ​បររទេះ​គោ​ទៅ​កាប់​ឫស្សី​នៅ​ចង្កេះភ្នំ យក​ទៅ​លក់ ។ ទោះបីជា​បែប​ណា យុវជនរង​គ្រោះ​ត្រូវ​បាន​ដឹក​បញ្ជូន​មក​សង្គ្រោះ​ជា បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដកំពង់ស្ពឺ ហើយ​បាន​រួច​ពី​គ្រោះថ្នាក់ ។យុវជន​រូប​នេះ​ឈ្មោះ​គង់ ស្ដើង  អាយុ១៩​ឆ្នាំ ជា​ក្មេង​កំព្រាម្ដាយ​រស់នៅ​ជាមួយម្ដាយ​ក្រោយ​និង​ឪពុក​ដែល​មានកូន​ច្រើន​ក្នុងបន្ទុក នៅ​ក្នុងភូមិ​ម្កាក់ ក្នុង​ឃុំ​ធម្ម​.​តា​អរ ស្រុក​សំរោង​ទង ។ យុវជន​គង់ ស្ដើង បានរៀបរាប់​ថា ជា​រៀងរាល់ថ្ងៃ​ឪពុក​បាន​ប្រគល់គោ និង​រទេះ​ឱ្យ​ខ្លួន​បរ​ទៅ​កាប់​ឫស្សី​នៅ​ឯ​ភ្នំជាំ ខាងត្បូង​ភូមិ​ម្កាក់​ប្រមាណ​២​គីឡូម៉ែត្រ ដើម្បី​យក​កំរៃ​ចិញ្ចឹមជីវិត។

នា​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ខ្លួន​បាន​ទឹម​គោ​រទេះ​ដូច​សព្វដង​ទៅភ្នំ​រួម​ជាមួយ​រទេះ​ចំនួន​ប្រាំ​ទៀត​ទៅ​ដឹកឫស្សី លុះ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​នោះ ខ្លួនកាប់​ឫស្សី​បាន​ច្រើន​ហើយ​ក៏​រៀប​គរ​ប្រមូលចង​ជា​បាច់​ងាយស្រួល​ដាក់​លើ​រទេះ ។ ខណៈ នោះ ស្រាប់តែ​មាន​ពស់ពញ្លក់​មួយ​ក្បាល ដែល​នៅ​ក្នុង​គុម្ព​ឫស្សី​លោត​មក​ចឹក​ចំ​កំភួនជើង​ឆ្វេង បណ្ដាល​ឱ្យ​ចុក និង​ងងឹតមុខ​ក៏ស្រែកហៅ​មិត្ដភក្ដិ​រួម​ដំណើរ​ជាមួយ​ឱ្យ​ជួយ តែ​ស្រែក​បាន​តែ​មួយ​ម៉ាត់​ក៏​សន្លប់​នៅ​កន្លែង
កើតហេតុ​នោះ​ទៅ ។ក្រោយ​ពី​បានដឹង​ខ្លួន​វិញ​ខ្លួន​បាន​ស្ថិត​នៅក្នុង​មន្ទីរពេទ្យ​តែ​ម្ដង ដោយ​ជើង​ហើម​ជាំ​ខ្មៅ និង​មាន​ឈាម​ហូរ​ទៀត​ផង តែ​ពេល​នេះ​បានធូរស្រាល​វិញ​ហើយ ។