សហរដ្ឋអាមេរិក ៖ តម្លៃប្រេងបន្តធ្លាក់ចុះ បន្ទាប់ពីជ័យជម្នះដ៏ធំធេងរបស់ពួកអ្នកប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅសហរដ្ឋអាមេរិក ។ តម្លៃប្រេងកាលពីថ្ងៃទី៤ វិច្ឆិកា បានធ្លាក់ ហើយនាថ្ងៃទី៥ វិច្ឆិកា បន្តធ្លាក់ចុះទៀត ។ តម្លៃប្រេងឆៅ BRENT បានធ្លាក់មកនៅក្រោម៩៤ដុល្លារ គឺត្រឹម៩៣,៧៤ដុល្លារក្នុង១ធុង។

កាលពីថ្ងៃទី៤ វិច្ឆិកា តម្លៃប្រេងឆៅបានធ្លាក់ចុះ៩,២៧% ដោយកាលពីថ្ងៃទី២៩ តុលា កន្លងទៅ ប្រេងឆៅ១ធុង មានតម្លៃ១១៧ដុល្លារ ។ តើហេតុអីបានជាតម្លៃប្រេងធ្លាក់ចុះវិញ? នោះក៏មកពីបណ្ដាអ្នកវិនិយោគគិតដល់លទ្ធភាពនៃការបញ្ចប់សង្គ្រាមនៅ
អ៉ីរ៉ង់។ បរាជ័យរបស់លោកដូណាល់ត្រាំ ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ អាចនាំឲ្យមានការផ្លាស់ប្ដូរនៅតំបន់មជ្ឈឹម
បូព៌ា។
ក្រោយច្រើនខែនៃការឡើងថ្លៃខ្ពស់ទាក់ទិននឹងជម្លោះ បណ្ដាទីផ្សារសង្ឃឹមថា ជាមួយការចាញ់ឆ្នោតនេះអាចជម្រុញ ប្រធានាធិបតីអាមេរិក ឲ្យស្វែងរកច្រកចេញមួយខាងផ្លូវការទូត ។ បណ្ដាទីផ្សារយល់ថាលទ្ធផលនៃការចាញ់ឆ្នោតនោះ ជាសញ្ញាមួយថា លោកត្រាំចាប់ពីពេលនេះទៅ នឹងផ្ដោតលើការខិតខំប្រឹងប្រែងស្វែងរកការសម្របសម្រួលគ្នាមួយជាមួយអ៉ីរ៉ង់។
ប្រធានក្រុមព្រឹទ្ធសមាជិកនៃគណបក្សប្រជាធិបតេយ្យ លោកឈូកស៊ូម័រ បានអំនាវនាវរួចហើយឲ្យបញ្ចប់សង្គ្រាម ចាប់ពីថ្ងៃទី៤វិច្ឆិកាទៅ ។ ប្រធានាធិបតីអាមេរិកខ្លួនឯងផ្ទាល់ ក៏ទទួលស្គាល់ដែរថា បរាជ័យនៃការបោះឆ្នោតនេះរបស់គណបក្សសាធារណរដ្ឋ ពិតជាដោយសារសង្គ្រាមនៅអ៉ីរ៉ង់ ៕

ចែករំលែកព័តមាននេះ