ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំងប្រឈមមុខនឹងបាតុកម្មជាង២៥០កន្លែង ខណៈរដ្ឋា​ភិបាលបង្កើនការប្រុងប្រយ័ត្នខ្លាំង

1 អាទិត្យ មុន

ប្រទេស​បារាំង ៖ នា​ថ្ងៃ​ទី​៥​ វិច្ឆិកា​ នៅ​បារាំង​បាតុកម្ម​គ្រោង​ធ្វើ​ដល់​ទៅ​ជាង​២៥០​កន្លែង បែប​នេះ​ នាំ​ឲ្យ​រដ្ឋាភិបាល​ស្ថិត​ក្រោម​សម្ពាធ​និង​កំពុង​មានការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​។ នា​ថ្ងៃ​នោះ​ មានការ​ប្រមូលផ្ដុំ​ធ្វើ​បាតុកម្ម​របស់​បណ្ដា​និយោជិត​ឯកជន រដ្ឋ​ និង​បណ្ដា​និវត្តន៍​ជន ​ព្រមទាំង​បណ្ដា​និស្សិត​ និង​សិស្ស​វិទ្យាល័យ​ ដែល​ធ្វើ​បាតុកម្ម​អស់​ពេល​ច្រើន​ស​ប្ដា​ហ៍​រួច​មក​ហើយ​ដែរ​ ។

យោង​តាម​បណ្ដា​សហជីព​ថា មាន​បាតុកម្ម​ជាង​២៥០​ត្រូវ​ បាន​ប្រកាស​។ អាជ្ញាធរ​គិត​ថា​ នៅ​ក្រៅ​ក្រុងប៉ារីស មាន​បាតុករ​រវាង​ពី​៥០០.០០០​នាក់ ​ទៅ​៧០០.០០០​នាក់ ហើយ​នៅ​ក្រុងប៉ារីស​ មាន​បាតុករ​ពី​៤០.០០០​ទៅ​៨០.០០០​នាក់ ខណៈ​បាតុកម្ម​ថ្ងៃ​ទី​១៧​តុលា​ មាន​បាតុករ​៥៥០.០០០​នាក់​។

រដ្ឋាភិបាល​កំពុង​មានការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​បំផុត ព្រោះ​ខ្លាច​កើត​មាន​ហេតុការណ៍​អាក្រក់​ដូច​កាលពី​ថ្ងៃ​ទី​១៧ ​តុលា​ ទៀត​។ បាតុកម្មហិង្សា​នា​ថ្ងៃ​នោះ​ ពោរពេញ​ដោយ​ឆាក​ហិង្សា អំពើ​ប្លន់ ​និង​ការ​ដុត​បំផ្លាញ​ក្នុង​ទីក្រុង​ជា​ច្រើន​ ៕