ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ជាង​៧០ និង​ប្រមុខ​រដ្ឋាភិបាល​ជាង​២០​ប្រទេសនឹង​មក​ចូលរួម​កិច្ចប្រជុំ​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០​នៅ​កម្ពុជា​

1 ថ្ងៃ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ថ្លែង​ពី​ទឹកដី​ខេត្តពោធិ៍សាត់ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​ថា កិច្ចប្រជុំ​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០​នៅ​កម្ពុជា នា​ពេល​មុខ​នេះ មាន​ជាង​៧០​ប្រទេស​ហើយ​បាន​ចុះ​ឈ្មោះ ហើយ​ប្រមុខ​រដ្ឋាភិបាល​ជាង​២០​ប្រទេស​បាន​នឹង​មក​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ចែក​ពូជស្រូវ និង​ស្បៀង​ជូន​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានឱ្យ​ដឹង​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កិច្ចប្រជុំ​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា ៖«​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កិច្ចប្រជុំ​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ដែល​មក​ដល់​ម៉ោង​នេះ​ជាង​៧០​ប្រទេស​ហើយ​ដែល​បាន​ចុះ​ឈ្មោះ ហើយ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ជាង​២០​ហើយ​បាន​ចុះ បាន​នឹង​មក​នៅ​កម្ពុជា​នេះ​គឺជា​មោទនភាព​របស់​យើង ។ ឥឡូវ​កំពុង​តែ​ចាត់ចែង​ឡាន​ប៉ា​ឡង់​ដាស់ ឡាន​អី​ជូន​គាត់ ។ ជាង​២០​ប្រទេស មាន​ទាំង​ប្រធានាធិបតី មាន​ទាំង​នាយក​រដ្ឋមន្ត្រី មាន​ទាំង​ប្រមុខរដ្ឋ ដែល​លោក​អញ្ជើញ​មកនេះ​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី​បន្ដ​ថា អគ្គទេសាភិបាល​បារាំង ចូល​ប្រជុំ​ថ្ងៃ​១៥ នាយក​រដ្ឋមន្ត្រី មក​ថ្ងៃ​១៦ ។

ប្រធានាធិបតី​ម៉ា​ក្រុង មក​ទស្សនកិច្ច​នៅ​កម្ពុជា​ផ្លូវការ ហើយ​ជា​ប្រវត្តិសាស្ត្រ​នេះ គឺជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​ប្រធានាធិបតី​បារាំង​៦០​ឆ្នាំ​មុន ប្រធានាធិបតី​សារ​ដឺហ្គោ​លម​ក​ឆ្នាំ​១៩៦៦ ។ ឥឡូវនេះ ឆ្នាំ​២០២៦ ប្រធានាធិបតី​បារាំង​នឹង​មក​ចូលរួម​ក្នុង​កម្មវិធី​កិច្ចប្រជុំ​ហ្វ្រ​ង់​កូ​ហ្វូ​នី​នៅ​កម្ពុជា​។ សម្ដេច​នាយក​រដ្ឋមន្ដ្រី​គូសបញ្ជាក់​ថា «​ប្រធានាធិបតី​បារាំង នឹង​មក​ចូលរួម​នៅ​ក្នុង​កម្មវិធី ហើយ​ក៏​មានកម្ម​វិធី​សម្ពោធ​នៅ​សៀមរាប​ជាមួយ​ព្រះមហាក្សត្រ ។ នេះ​គឺជា​មហា​កិត្តិយស​ធំ​របស់​កម្ពុជា​យើង ដែល​ប្រជាជន​ខ្មែរ​គួរ​មាន​មោទនភាព​» ៕