ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​មន្ត្រី​យោធា​​​ជួញដូរ​គ្រឿង​ញៀន​នាំយកទៅ​ឆែកឆេរ​ដល់​ផ្ទះ​​ប្រពន្ធ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​​ការិយាល័យប្រយុទ្ធ​​ប្រឆាំង​​​បទ​ល្មើស​​គ្រឿងញៀ.ន ដឹកនាំ​ដោយ​លោក​​ទៀង​ ចន្ទ​សារ ​បានចុះបង្ក្រាប​​ និង​ឃាត់​ខ្លួន​​​បុរសម្នាក់​ពីបទ​ជួញដូរ​គ្រឿងញៀ.ន ​កាល​ពី​ ម៉ោង​​៩​និង​​៣០នាទី​ថ្ងៃទី​​១២ សីហា ២០១១ នៅលើ​ទីតាំង​មួយ​កន្លែង​​ស្ថិតក្នុង​​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមន។ ជនសង្ស័យ​​ដែល​​ឃាត់ខ្លួន​​

រាជធានីភ្នំពេញ​​ ៖ ​​​​ការិយាល័យប្រយុទ្ធ​​ប្រឆាំង​​​បទ​ល្មើស​​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​​ទៀង​ ចន្ទ​សារ ​បានចុះបង្ក្រាប​​ និង​ឃាត់​ខ្លួន​​​បុរសម្នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន ​កាល​ពី​ ម៉ោង​​៩​និង​​៣០នាទី​ថ្ងៃទី​​១២ សីហា ២០១១ នៅលើ​ទីតាំង​មួយ​កន្លែង​​ស្ថិតក្នុង​​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមន។ ជនសង្ស័យ​​ដែល​​ឃាត់ខ្លួន​​នេះ​ឈ្មោះ​​​ឆន ​រតនា អាយុ​​៣១​ឆ្នាំ ​ជា​​មន្ត្រី​​យោធា មានទីលំនៅ​​ភូមិ​ភ្នំពេញថ្មី សង្កាត់​ភ្នំពេញថ្មី ​​ខណ្ឌសែនសុខ។

លោក​ទៀង ចន្ទ​សារ ប្រធាន​ការិយាល័យ​ប្រយុទ្ធ​​​ប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ​ បាន​ឱ្យ​ដឹង​ថា ​​ការ​បង្ក្រាប​ទី​កន្លែង​​​​​ជួញដូរ​នោះ សមត្ថ​កិច្ច​ដក​ហូត​​បានវត្ថុតាង​​មួយចំនួន​មានដូចជា​ម៉ាទឹកកក​៥កញ្ចប់ យ៉ាម៉ា​​​​២គ្រាប់ ជញ្ជីង​ថ្លឹង​​១​គ្រឿង ម៉ូតូ​​​​ម៉ាក​ឌ្រីម C125 ស៊េរី​២០១០ ពណ៌​ខ្មៅ ១គ្រឿង ព្រម​ទាំង​សម្ភារជាច្រើន​ទៀត ។

លោក​បន្ត​ថា ​​​មក​ដល់​​វេលា​ម៉ោង​​៤​និង​​​៣០នាទី​​​រសៀល​ថ្ងៃ​ដដែល​ សមត្ថកិច្ច​​បានបន្ត​ចុះ​ទៅ​​ឆែកឆេរ​នៅផ្ទះ​ប្រពន្ធជនជាប់​សង្ស័យ​ដែល​មាន​ទីតាំង​​នៅ​ភូមិ​​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែនសុខ ​ជា​បន្តទៀត​។ ការ​ឆែកឆេរ​រក​មិន​ឃើញ​គ្រឿង​ញៀន​ទៀត​ទេ​ ប៉ុន្តែ​​រកឃើញ​ឧបករណ៍​សំខាន់​ៗជាច្រើន​​​​ទៀត​ ក្នុងនោះ​មាន​​​​កំប៉ុង​ប៊ីយ៉ែរ ដែលជន​​​ល្មើស​​យកមក​បន្លំ​​​ភ្នែក​សមត្ថកិច្ច​​ដោយ​កាត់​គម្រប ហើយ​​​ដាក់គ្រឿង​​ញៀន​នៅ​ក្នុងនោះ​ទុក​ធ្វើសកម្ម​ភាពជួញដូរ។​
គួររំលឹក​​ផងដែរថា នេះ​ជា​លើកទី​​២៧ហើយ​ ដែលលោក​​​ទៀង​ ចន្ទ​សារ ​ចុះបង្ក្រាប​ករណី​​ជួញ​ដូរ​ និង​ចែក​ចាយគ្រឿងញៀន​ ៕