ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តសៀមរាប ជំរុញ​ដល់​អ្នក​ពាក់ព័ន្ធ​ព​ន្លឿ​ន​ការ​ស្ដារ​អូរ​ដើម្បី​រំដោះ​ទឹក កុំឱ្យ​ជន់​លិច​នៅ​លើ​ផ្លូវជាតិ​លេខ​៦ កែង​ផ្លូវ​ហា​យ​វេ

1 អាទិត្យ មុន

​ខេត្តសៀមរាប ៖ ក្នុង​ឱកាស​ដឹកនាំ​ប្រជុំ​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ទឹក​ជន់​លិច ក្នុងភូមិ​សាស្ដ្រ​ស្រុក​ប្រាសាទបាគង នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៦ លោក ឌី រ៉ា​ដូ អភិបាលរង​ខេត្តសៀមរាប បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ បន្ត​ព​ន្លឿ​ន​ការ​ស្ដារ​ប្រឡាយ ស្ដារ​អូរ និង​បើកមុខ​ទឹក ដើម្បី​ធ្វើការ​រំដោះ​ទឹក​កុំឱ្យ​មានការ​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ផ្លូវកែង​ហា​យ​វេ ដែល​ជា​ការងារ​អាទិភាព​ចំពោះ​មុខ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​របស់​អ្នកដំណើរ កុំឱ្យ​មានការ​លិចលង់ នៅ​ពេល​មាន​ទឹកភ្លៀង​ធ្លាក់ ​។

លោក ឌី រ៉ា​ដូ បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​លើក​ជា​រួម​នូវ​បញ្ហា​ប្រព័ន្ធ​ទឹក​ដែល​ស្ទះ ដើម្បី​ធ្វើការ​រំដោះ​ទឹក ក៏​ដូច​ជា​ស្ដារ ដើម្បី​កុំឱ្យ​មានការ​ជន់​លិច​ក្នុងភូមិ​សាស្ដ្រ​ស្រុក​បាគង​។ សម្រាប់​នៅ​តំបន់​ខាងលិច​រង្វង់​មូល​ផ្ការំដួល មិន​មានការ​ជន់​លិច​ដូច​មុន​ឡើយ ដោយសារ​យើង​បាន​ចុះ​ស្ដារ ប្រឡាយ ស្ដារ​អូរ​បាន​ទាន់​ពេលវេលា ដែល​បាន​ជួយ​រំដោះ​ទឹក​កុំឱ្យ​មានការ​ជន់​លិច​នៅ​លើ​ផ្លូវជាតិ​ឡើយ​។ ដោយឡែក​នៅ​ផ្លូវជាតិ​លេខ​៦ ត្រង់​កែង​ហា​យ​វេ មានការ​ជន់​លិច​ខ្លាំង​ដល់​លើ​ផ្លូវជាតិ ដែល​ទាមទារ​ឱ្យ​យើង​ត្រូវ​ស្វែងរក​ដំណោះស្រាយ មធ្យោបាយ ដើម្បី​រំដោះ​ទឹក​កុំឱ្យ​លិចលង់​នៅ​លើ​ផ្លូវជាតិ​ ។

លោក​អភិបាលរង​ខេត្ត បាន​ស្នើ​ដល់​អាជ្ញាធរ​ស្រុក ត្រូវ​សិក្សា​លើ​ការ​ស្ដារ​ប្រឡាយ​ទឹក ស្ដារ​អូរ​ដែល​ស្ទះ​ទឹក ហើយ​ដាក់​ជា​គម្រោង​អាទិភាព ដើម្បី​ស្នើ​សុំណា​គោលការណ៍​ពី​លោក​អភិបាលខេត្ត ដើម្បី​ធ្វើការ​ចុះ​ស្ដារ​បាន​ទាន់​ពេលវេលា​ ។

លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង ដើម្បី​ទប់ស្កាត់​ការ​ជន់​លិច​ទឹក អាជ្ញាធរ​ស្រុក​នឹង​បន្ត​ស្ដា​ប្រឡាយ ២​ខ្សែ មក​ផ្លូវជាតិ​លេខ​៦ ដាក់​លូ​ស្រប​តាម​ផ្លូវជាតិ​លេខ​៦​ស្ដារ​និង​កែ​លម្អ​ស្ទឹង​រលួស បើកទ្វារ​ទឹក​ទំនប់​រលក ទម្លាក់​ទឹក​មក​ស្ទឹង​រលួស ស្ដារ​និង​កែ​លម្អ​ប្រឡាយ ខាងកើត​ផ្លូវ​ហា​យ​វេ ទៅ​ស្ពាន​អូរ​ចិញ្ចៀន ស្ដារ​ស្ទឹង​រលួស​ប៉ែក​ខាងក្រោម និង​បើកទ្វារ​ទឹក​ទាំងអស់ លើកកម្ពស់​ផ្លូវ​ខាងកើត​ស្ទង​រលួស ឬ​ចាក់​បេតុង​ការពារ​ទឹក​ចេញពី​ស្ទឹង​ចូល​ភូមិ ​៕